ប្រវត្តិការសិក្សារ និង ការងាររបស់សម្ដេច ហ៊ុនសែន
បញ្ចូលព័ត៌មានដោយ៖Unknown
on Saturday, September 14, 2013
0
លោក ហ៊ុន សែន បច្ចុប្បន្នជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជា លោកមានគោរមងារជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនហើយបច្ចុប្បន្នហើយលោកជាមេដឹកនាំដ៏សំខាន់មួយរូបក្នុងជួរគណបក្សប្រជាជនកម្ពុជាផងដែរ កាលពីឆ្នាំ១៩៧៩ លោកបានដឹកនាំទ័ពដែលមានការចូលរួមពីទ័ពភាគីប្រទេសវៀតណាមដើម្បីផ្តួលរលំរបបខ្មែរក្រហម។
លោកក៏ជាសមាជិកទាហានខ្មែរក្រហម ដែលបានរត់គេចទៅប្រទេសវៀតណាម មុនឆ្នាំ១៩៧៩ ហើយបានទាក់ទងបញ្ជាទ័ពប្រទេសវៀតណាម ដើម្បីវាយបករំលំខ្មែរក្រហមវិញ។ ហើយចាប់ពីពេលនោះមកគាត់ក៏បានក្លាយជាមនុស្សម្នាក់ដែលមានឥទ្ធិពលនិងកេរ្ត៏ឈ្មោះល្បីល្បាញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ (ក្នុងប្រវត្តិរូបផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំ ពាមកោះស្នា ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ក្រោយពីសម្តេចបានបញ្ចប់បឋមសិក្សា នៅឯស្រុកកំណើត នៅឆ្នាំ១៩៦៥សម្តេចបានមករស់នៅរាជធានីភ្នំពេញដោយស្នាក់នៅវត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវីដើម្បីបន្តការសិក្សា ថ្នាក់អនុវិទ្យាល័យ។

នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពី សម្តេច នរោត្តម សីហនុឲ្យប្រជាជនកម្ពុជាចូលរួមក្នុងចលនាប្រឆាំងនឹងពួកចក្រពត្តិនិយមក្នុង អាយុ ១៨ឆ្នាំ សម្តេច ហ៊ុន សែន បានចូលរួមក្នុងចលនាតស៊ូនេះ។
មុនថ្ងៃ ទទួលជ័យជំនះ ១៧មេសា ឆ្នាំ១៩៧៥ មួយថ្ងៃ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ សម្តេច ហ៊ុន សែន បានរងរបួសភ្នែកខាងធ្វេង។ ក្រោយពីសម្តេច បានជាសះស្បើយឡើងវិញ ពីការព្យាបាលអស់រយៈពេលយ៉ាងយូរ សម្តេចបាន រៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ប៊ុន រ៉ានី មានកូនប្រុសបីនាក់ និងកូនស្រីបីនាក់ ក្នុងនោះមានកូនស្រីម្នាក់ជាកូនចិញ្ជឹម ( ហ៊ុន ម៉ាណែត, ហ៊ុន ម៉ាណា, ហ៊ុន ម៉ានីត, ហ៊ុន ម៉ានី, ហ៊ុន ម៉ាលី, និង ហ៊ុន ម៉ាលីស)។
ការសិក្សា
សម្តេចបានបញ្ចប់បឋមសិក្សា នៅឯស្រុកកំណើត នៅឆ្នាំ១៩៦៥សម្តេចបានមករស់នៅរាជធានីភ្នំពេញដោយស្នាក់នៅវត្តនាគវ័ន និងសិក្សានៅវិទ្យាល័យឥន្ទ្រទេវីដើម្បីបន្តការសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យប៉ុណ្ណោះ។
នៅឆ្នាំ១៩៩១ សម្តេចបានទទួល បរិញ្ញាបត្រផ្នែកនយោបាយពី Cambodian Tertiary Education និងបណ្ឌិតវិទ្យាសាស្ត្រនយោបាយពីNational Political Academy នៅទីក្រុងហាណូយ។
នៅឆ្នាំ១៩៩៥ សម្តេចបានទទួលបណ្ឌិតកិត្តិយស “ បណ្ឌិតនយោបាយវិជ្ជាសាស្រ្ត ” ពីសាកលវិទ្យាល័យ Southern California University for Professional Studies, USA សហរដ្ឋអាមេរិក។
នៅឆ្នាំ១៩៩៦ សម្តេចបានទទួលបណ្ឌិតច្បាប់ពីមហាវិទ្យាល័យ IOWA Wesleyan College, USA សហរដ្ឋអាមេរិក។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុងសេអ៊ូល គណៈកម្មាធិការផ្តល់រង្វាន់នៃសាកលវិទ្យាល័យ Graduate School of Dankook University ក្នុងប្រទេសកូរ៉េខាងត្បូង បានផ្តល់បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយ ជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ។
នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០០១ សម្តេច ហ៊ុន សែន ទទួលបានបណ្ឌិតកិត្តិយសផ្នែក”វិទ្យាសាស្រ្តនយោបាយ “(Honoris Causa) ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ University of Ramakamheng ប្រទេស ថៃឡង់ដ៍។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ ទេសាភិបាល និងព្រឹទ្ធសភា នៃសាកលវិទ្យាល័យអន្តរជាតិ អាយរីស Irish International University នៃសហភាពអឺរ៉ុបក៏បានធ្វើអំណោយដ៏ខ្ពង់ខ្ពស់ ថ្នាក់”បណ្ឌិតកិត្តិយសទស្សនវិជ្ជា” ក្នុងផ្នែកវិទ្យាសាស្រ្តនយោបាយជូនសម្តេច ហ៊ុន សែន ។
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជា បានប្រគល់ថ្នាក់បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយជូនសម្តេច ហ៊ុន សែន។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណៈរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) សាកលវិទ្យាល័យ ស៊ូន ជុន ហ្យ៉ាង នាទីក្រុង សេអ៊ូល បានធ្វើជាអំណោយថ្នាក់បណ្ឌិតកិត្តិយសទស្សនវិជ្ជា ផ្នែកវិទ្យាសាស្រ្តនយោបាយជូនសម្តេច ហ៊ុន សែន ។
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្រុមប្រឹក្សានៃសាកលវិទ្យាល័យ បានសម្តេចចៅព្រះយ៉ារាជចាផាត់ បានសម្រេចជាឯកច្ឆន្ទប្រគល់ថ្នាក់បណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកអប់រំ សំរាប់ការអភិវឌ្ឍន៍តំបន់ ជូនសម្តេច ហ៊ុន សែន ។
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ ក្រសួងអប់រំ និងបណ្តុះបណ្តាលប្រទេសវៀតណាម តាមរយៈសាកលវិទ្យាល័យជាតិអប់រំ នាទីក្រុង ហាណូយបានផ្តល់ថ្នាក់បណ្ឌិតកិត្តិយស(the Degree of Doctor Honoris Causa) ផ្នែកអប់រំជូនសម្តេច ហ៊ុន សែន ។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ក្នុងរាជធានីភ្នំពេញ គណៈកម្មាធិការផ្តល់រង្វាន់នៃសាកលវិទ្យាល័យ Graduate School of Dankook University កូរ៉េខាងត្បូង បានផ្តល់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច Honoris Causa ជូនសម្តេច ហ៊ុន សែន ។
ប្រភពឯកសារដើម៖ ប្លក់រៀនដើម្បីខ្មែរ
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: