កូនប្រុសលោកហ៊ុន សែន និងលោក ស ខេង ជាប់ជាសមាជិកសភាក្មេងជាងគេ
បញ្ចូលព័ត៌មានដោយ៖Unknown
on Sunday, September 8, 2013
0
វិទ្យុបារាំងអន្តរជាតិ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើបញ្ជីឈ្មោះលំដាប់អាយុនៃតំណាងរាស្ត្រជាប់ឆ្នោតទាំង១២៣រូប ហើយដែលគេឃើញថា លោកហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស សុខា កូនប្រុសលោកឧបនាយករដ្ឋមន្ត្រី ស ខេង គឺជាសមាជិកសភាដែលមានវ័យក្មេងជាងគេ។យោងតាមបញ្ជីលំដាប់អាយុតំណាងរាស្ត្រនីតិកាលទី៥ ដែលមានវ័យចំណាស់ជាងគេ ក៏មកពីគណបក្សប្រជាជនកម្ពុជាដែរ គឺលោកហេង សំរិន អាយុ៧៩ឆ្នាំ និងលោកគាត ឈន់ ដែលមានអាយុ៧៨ឆ្នាំ។
នៅក្នុងនីតិកាលទី៥នេះ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រដែលមានវ័យក្មេងជាងគេ និងចាស់ជាងគេ សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមបញ្ជីឈ្មោះសមាជិករដ្ឋសភា គិតតាមលំដាប់អាយុពីខ្ពស់ទៅទាប ដែលត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បញ្ជីឈ្មោះនេះបង្ហាញថា លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោកស សុខា កូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជាប់ឆ្នោតក្នុងមណ្ឌលព្រៃវែង មានអាយុ៣២ឆ្នាំ។
គួរបញ្ជាក់អោយដឹងថា នៅក្នុងបញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោតនេះ គេនៅមិនទាន់ឃើញឈ្មោះលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅឡើយទេ៕
ប្រភពេកសារដើម៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann ITឡើយ ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: