មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ញត្តិថ្វាយព្រះមហាក្សត្រ និង​ដឹកនាំ​តំណាងរាស្ត្រ​ទាំង ៥៥ រូប ទៅ​ស្បថ​សច្ចា​​នៅ​​អង្គរ​វត្ត ថ្ងៃ​ទី​​២២ កញ្ញា​

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, September 21, 2013 0

រាជធានី​ភ្នំពេញ ៖ តាម​ការ​គ្រោង​ទុក​លោក សម រង្ស៊ី និង លោក កឹម សុខា មេ​ដឹ​កនាំ​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ នឹង​​​ដឹក​នាំ​​បេក្ខ​ជន​​ជាប់​ឆ្នោត ជា​តំ​ណាង​រាស្ត្រ​នី​តិ​កាល​​ទី​​៥ ចូល​ថ្វាយ​បង្គំ​​គាល់ និង​​ដាក់​​ញ្ញត្តិ​​ថ្វាយ ព្រះ​មហា​ក្សត្រ ក្នុង​​ព្រះ​បរម​ ក្នុង​​ព្រះ​បរម​រាជ​វាំង នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៣​នេះ ហើយនឹង​បន្តដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ធ្វើ​ពិធី​ស្បថសច្ចា គោរព​ឆន្ទៈ​ប្រជារាស្ត្រ ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ នៅ​អង្គរវត្ត នៅ​ថ្ងៃទី​២២ ខែកញ្ញា ។​


កាលពី​ថ្ងៃទី​២០ ខែកញ្ញា លោក សម រង្ស៊ី បាន​សរសេរ​លិខិត ទូលថ្វាយ​ព្រះមហាក្សត្រ ដោយ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ចូលរួម​ប្រជុំ​សភា លើកដំបូង​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ ខាងមុខនេះ​ទេ ដោយហេតុ​ដូចដែល បេ​ក្ខេ​ជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ទាំង ៥៥ រូប របស់​គណបក្ស សង្គ្រោះ​ជាតិ បានទូល​ថ្វាយ​រួចហើយ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៣ ។

​លោក សម រង្ស៊ី ក៏បាន​ទូលថ្វាយ​ទៀតថា បេក្ខជន​តំណាងរាស្ត្រ​ទាំង ៥៥ រូប​របស់​គណបក្ស សង្គ្រោះ​ជាតិ នឹងចូលរួម​ប្រជុំ នៅពេលណា ដែល​គណបក្ស សង្គ្រោះ​ជាតិ និង​គណបក្ស ប្រជាជន​កម្ពុជា មានការ​ឯកភាពគ្នា​ជាមុនសិន ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ ស្របតាម​ព្រះរាជតម្រិះ​របស់​ព្រះអង្គ និង​បាន​ស្នើសុំ ឲ្យ​ព្រះមហាក្សត្រ ពន្យារពេល​ប្រជុំ​សភា​លើកដំបូង​នេះ ។​

បើតាម​ការបញ្ជា​ក់រប​ស់លោក សម រង្ស៊ី បាន​ឲ្យ​ដឹងថា ការធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប របស់​ក្រុមតំណាងរាស្ត្រ​ជាប់ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ស្បថសច្ចា គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត នៅ​ចំពោះមុខ​វត្ថុ ស័ក្តិសិទ្ធិ នៅ​ថ្ងៃទី​២២ ខែកញ្ញា ថា​នឹងមិន​ចូលរួម​ប្រជុំ​សភា​លើកដំបូង ដែល​គ្រោង​នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​២៣ ខែកញ្ញា ខាងមុខនេះ​ទេ ដរាបណា​នៅ​មិនទាន់មាន​ដំណោះស្រាយ ផ្នែក​នយោបាយ ដែល​កំពុង​ជាប់គាំង​៕

ប្រភពឯកសារដើម៖ សារព័ត៌មានវត្តភ្នំ

បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយមិនមែនជាកម្មសិទ្ធិរបស់ Sampann ITឡើយ ការចំលងចែកចាយ​ផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន... សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top