ស្ដាប់​និស្សិត​ខ្មែរ​​មក​ពី​ខែត្រ “ត្រដាបត្រដួស​យ៉ាង​ណា​ទើប​ចប់​បរិញ្ញាបត្រ”

បញ្ចូលព័ត៌មានដោយ៖Unknown on Friday, September 13, 2013 0

យុវសិស្ស​​ដែល​ចេញ​ពី​ត្រកូល​គ្រួសារ​មាន​ជីវិភាព​ធូរធា ​ឬ​ក៏​ធន​មធ្យម ពួក​គេ​អាច​ជ្រើស​រើស​យក​ជំនាញ ​ឬ​​សាលា​តាម​ចំណូល​ចិត្ត​របស់​ពួក​គេ​បាន ក្រោយ​ពី​ជាប់​បាក់ឌុប។ ប៉ុន្តែ​ចំពោះ​យុវសិស្ស​ក្រីក្រ​វិញ ​ការ​សិក្សា​តាម​មហាវិទ្យាល័យ​​អាច​នឹង​មិន​បាន​តាម​បំណង​ឡើយ។ ដោយ​សម្លឹង​ឃើញ​ពី​ចំណុច​កង្វះខាត​របស់​និស្សិត​តាម​បណ្ដា​ខេត្ត​នេះ គេ​ឃើញ​​ស្ថាប័ន​​ឯកជន​មួយ​ចំនួន​​​បាន​បង្កើត​វគ្គ​ជំនាញ​ខ្លីៗ ដែល​​​អាច​ឱ្យ​យុវសិស្ស​ក្រីក្រ​​ចាប់​យក​ជំនាញ​បាន​​ក្នុង​រយៈ​ពេល​ខ្លី ដើម្បី​ទទួល​បាន​​ការងារ​ដែល​មាន​​ប្រាក់​កម្រៃ​ក្នុង​កម្រិត​មួយ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ ការ​ដោះ​ស្រាយ​បញ្ហា​របស់​​សិស្ស​ក្រោយ​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​អា​ច​ធ្វើ​ឡើង​​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត ​ដើម្បី​បាន​បន្ត​ការសិក្សា​នៅ​តាម​មហាវិទ្យាល័យ​​ទោះ​បើ​​តម្លៃ​សិក្សា​ទាបយ៉ាង​ណា​ក្ដី។ ដោយ​ក្នុង​នោះ​សិស្សមួយ​ចំនួន​ស្វែង​រក​ការងារ​ក្រៅ​ម៉ោង​តាម​ហាង ក្លិប សណ្ឋាគារ ក្រុមហ៊ុន​សន្តិ​សន្តិសុខ រត់ម៉ូតូឌុប ម៉ូតូកង់​បី និង​ការងារ​ជា​ច្រើន​ទៀត​ដែល​មិន​ត្រូវ​ការ​ជំនាញ​ជាក់លាក់​ ឬ​កម្រិត​វប្បធម៌​ខ្ពស់​ និង​មាន​សល់​ម៉ោង​ដើម្បី​បន្ត​ការ​សិក្សា។​

មួយ​អន្លើ​ទៀត​យើង​ក៏​សង្កេត​ឃើញ​មាន​ការ​ផ្ដល់​អាហារូបករណ៍​ពី​ស្ថាប័ន​រដ្ឋ​ និង​ឯកជន​ផង​ដែរ ប៉ុន្តែ​អាហារូបករណ៍​ទាំង​នោះ​ផ្ដល់​ត្រឹម​តែ​ថ្លៃ​សាលា មិន​បាន​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ​ឬ​សម្ភារៈ​សិក្សា បេសសកម្មសិក្សា​ផ្សេងៗ​ឡើយ ដែល​នេះ​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​សិស្ស​មក​ពី​ត្រកូល​ក្រីក្រ ដូច្នេះ​​ការ​​ឆ្លៀត​ពេល​រកការងារ ឬ​បង្កើត​ការ​​សម្រាប់​ពួក​គេ​នៅ​តែ​ជា​រឿង​ជៀស​មិន​ផុត។

លោក យ៉ាន ហឿន និស្សិត​ក្រីក្រ​មក​ពី​ខេត្ត​កំពង់​ធំ បាន​ចែក​រំលែក​បទ​ពិសោធន៍​មួយ​នេះ​ប្រាប់​ nob70 ថា ពេល​ដែល​លោក​មក​ភ្នំពេញ​លើក​ដំបូង លោក​បាន​សុំ​លុយ​ឪពុក​ម្ដាយ​​ទៅ​រៀន​ជំនាញ​ខាង​រោង​ពុម្ភ ហើយ​ពេល​នោះ​លោក​​មាន​ការណែនាំ​ពី​ពូ​បង្កើត​របស់​លោក។

រយៈ​ពេល​ ៦ ខែ​ក្រោយ​មក លោក យ៉ាន ហឿន ត្រូវ​បាន​រោងពុម្ភ​ផ្ដល់​ការងារ​ឲ្យ​ធ្វើ ដោយ​ផ្ដល់​ប្រាក់​ខែ ១២០ ដុល្លារ​ក្នុង​មួយ​ខែ។ “ប្រាក់​ខែ​ ១២០ មិន​ច្រើន​ទេ តែ​បើ​យើង​ចេះ​សន្សំ​គឺ​យើង​អាច​ចូល​រៀន​នៅ​មហាវិទ្យាល័យ​បាន​ហើយ” ។ និស្សិត​បញ្ចប់​​បរិញ្ញា​ផ្នែក​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុបរូប​នេះ​បញ្ជាក់​បន្ថែម​។

ចុច​ទី​នេះ ដើម្បី​អាន​អត្ថបទ រៀនពីរ​ជំនាញ​ក្នុង​ពេល​តែ​មួយ​ល្អ​ឬ​ក៏​អត់?

ងាក​មក​រក​ ចន្ថា និស្សិត​ឆ្នាំ​ទី ៣ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​វិញ ប្អូន​ក៏​បាន​និយាយ​ពី​បញ្ហា​នេះ​ដោយ​មិន​លាក់​លៀម​ថា ដោយ​សារ​តែ​ពុក​ម៉ែ​នៅ​ស្រុក​គាត់​មិន​សូវ​ធូរធា ប្អូន​ក៏​សម្រេច​ចិត្ត​សុំ​គេ​ធ្វើ​ជា​បុគ្គលិក​រត់​តុ​នៅ​ក្នុង​ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​​រៀប​ចំ​ពិធី​មង្គលការ​មួយ នៅ​ម្ដុំ​បឹង​សាឡាង។

យុវជន​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​បន្ត​ថា “និស្សិត​ក្រីក្រ​គឺ​មាន​ជិវិត​បែប​នេះ​ឯង បើ​មិន​ខំប្រឹង​ធ្វើ​ម៉េច​បាន​បរិញ្ញា​ទៅ​ស្រុក​វិញ ”។
 មិន​ខុស​ពី​យុវជន​ទាំង ២ ខាង​លើ​នោះ​ទេ យុវជន ចម្រើន ពេល​មក​​រៀ​ន​នៅ​​ភ្នំពេញ​លើក​ដំបូង ឪពុក​ម្ដាយ​ប្អូន​មាន​ត្រឹម​តែ​លុយ​បង់​ថ្លៃ​សាលា និង​ផ្ដល់​លុយ​ប្រចាំ​ខែ​​តិច​តួច​តែ​ប៉ុណ្ណោះ។ ឥឡូវ​នេះ​ចម្រើន ​ជា​ជាង​ជួសជុល​ម៉ាស៊ីន​ត្រជាក់​នៅ​កន្លែង​មួយ​ម្ដុំ​ស្ទឹង​មានជ័យ។ ចម្រើន បាន​ប្រាប់​ nob70 ថា ​មនុស្ស​សម័យ​ឥឡូវ​យ៉ាង​ហោច​ណាស់​ក៏​រៀន​ចប់​បរិញ្ញា​ដែរ បើ​យើង​អត់​លុយ​អង្គុយ​តែ​តូច​ចិត្តរហូត​ធ្វើ​ម៉េច​បាន​រៀន​នឹង​គេ។ ដូច្នេះ​យើង​ត្រូវ​ខំប្រឹង​ដោយ​ខ្លួន​ឯង បើ​ទោះ​ជា​យើង​មាន​ឪពុក​ម្ដាយ​ចាំ​ជួយ​យើង​ក៏​ដោយ។

ចម្រើន បន្ថែម​ថា “ជាក់​ស្ដែង​ខ្លួន​ខ្ញុំ​ផ្ទាល់​ ពុក​ម៉ែ​ខ្ញុំ​មាន​លុយ​បង់​ថ្លៃ​សាលា​ឲ្យ​មែន តែ​លុយ​ចាយ​ប្រចាំ​ខែ​គាត់​មិន​សូវ​មាន​ច្រើន​ឲ្យ​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​ដើរ​រក​ការងារ​ជំនាញ​អី​មួយ​ដែល​សម​នឹង​សមត្ថភាព​ និង​កម្លាំង​ខ្ញុំ​ ទើប​អាច​ឈរ​ជើង​នៅ​ភ្នំពេញ​បាន​ដល់​សព្វថ្ងៃ​នេះ”។
ចុច​ទី​នេះ ដើម្បី​មើល​តម្លៃ​សិក្សារ​តាម​មហាវិទ្យាល័យ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ។


វិស័យ​អប់រំ​ត្រូវ​បាន​បណ្ឌិត​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ប្រៀបប្រដូច​ទៅ​នឹង​ថ្នា​បណ្ដុះ​ធន​ធាន​មនុស្ស ខណៈ​​ដែល​ធនធាន​មនុស្ស​ប្រៀប​នឹង​​គ្រឹះ​ និង​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ។ ភាព​ត្រដាបត្រដួស​ក្នុង​ការ​បន្ត​ការ​សិក្សា​កម្រិត​បញ្ញា​របស់​និស្សិត​ខ្មែរ​អាច​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្សោយ​នៃ​កាយក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ប៉ុន្តែ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ពុះ​កញ្ជ្រោល ក្ដី​​​ស្រែក​ឃ្លាន​ចំណេះ​ដឹង​របស់​​ខ្មែរ​ជំនាន់​ក្រោយ​ផង​​ដែរ។


ថ្វី​បើ​រូបភាព​នេះ​ត្រូវ​បាន​​សមាគម​ អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​លើក​ឡើង​ក្ដែង​ៗ​យ៉ាង​ណា​ក្ដី ក៏​ក្រុម​បញ្ញវន្ត​មួយ​ចំនួន​បាន​គត់​សម្គាល់​​ និង​លើក​ពី​សញ្ញាណ​វិជ្ជមាន​នៃ​ការ​កែប្រែ អភិវឌ្ឍ​​ប្រព័ន្ធ​សិក្សា​ថ្នាក់​ក្រោម​ឧត្ដម ការ​ពង្រីក​និង​បង្កើត​សាលា​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​សិស្ស​តាម​បណ្ដា​ខេត្ត ការ​ចូល​រួម​ពី​ស្ថាប័ន​ឯក​ជន​យ៉ាង​ផុសផុល​ក្នុង​វិស័យ​អប់រំ​​ដែល​បាន​​ផ្ដល់​ជម្រើស​ច្រើន​ដល់​និស្សិត​ដែល​មាន​ជីវវភាព​ខុសៗ​គ្នា៕

ប្រភពឯកសារដើម៖ nob70

បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top