សម័យប្រជុំ​សភា​អាណត្តិទី៥​ ចាប់ផ្តើម​បើក​ជា​ផ្លូវការ​ ដោយគ្មាន​វត្តមាន​តំណាងរាស្ត្រ​បក្សប្រឆាំង​

បញ្ចូលព័ត៌មានដោយ៖Unknown on Monday, September 23, 2013 0

ដូច​ការគ្រោងទុក សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភានិតិ​កាល​ទី៥ បាន​ផ្តើម​បើក​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី២៣ ខែកញ្ញា​នេះ ក្រោម​ព្រះរាជអធិបតីភាព​​របស់​​ព្រះមហាក្សត្រ​​ ព្រះបាទ​នរោត្តម​ សីហមុនី។ ជា​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ ដែលមាន​សុទ្ធតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន៦៨រូប ចូលរួម​អនុម័ត​ផ្តល់​សុពលភាព​អាណត្តិ​សភា ខណៈដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អវត្តមាន។






សេចក្តីរាយការណ៍​របស់​ គឹម យុទ្ធណា
(02:30)

នៅ​ព្រឹក​ថ្ងៃ​ចន្ទទី២៣ខែកញ្ញា សម័យប្រជុំ​នៃ​រដ្ឋសភា​ជា​លើកដំបូង បានចាប់ផ្តើម​តាម​ការ គ្រោងទុកដោយ មាន​តំណាងរាស្ត្រ​ទាំង៦៨រូប​ មកពី​គណបក្សកាន់អំណាច​ចូលរួម តែ​មិនមាន​វត្តមាន​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នោះទេ។



ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​យាង​មកដល់​រដ្ឋសភា​នៅវេលា​ម៉ោង៨និង២០នាទី​ព្រឹក ដើម្បី​គង់​ជា​ព្រះរាជាធិបតី ​ក្នុងសម័យ​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នេះ។





ក្នុង​ពិធី​នោះ ក្រៅតែពី​មានតែ​វត្តមាន​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជា​ជន​ក​ម្កុ​ជា ក៏មាន​ការចូលរួម​ពី​បណ្តា​មន្ត្រី​ឯកអគ្គរាជទូត និង​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​កម្ពុជា​ មួយចំនួន​ផងដែរ។ ក្នុងនោះ​មានដូចជាទូត​អាមេរិក បារាំង អង់គ្លេស សហភាព​អឺរ៉ុប និង​ចិន ព្រមទាំង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ​ក៏​ចូលរួម​ធ្វើជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ដ៏​ឱ​ឡា​រិក​នេះ។



ក្នុងឱកាស​បើក​សម័យប្រជុំ​សភា​លើកដំបូង​នេះ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច ​ព្រះបរមនាថនរោត្តម សីហមុនី ទ្រង់មាន​ព្រះរាជបន្ទូល​បញ្ជាក់​ទៅកាន់​តំណាងរាស្ត្រ​ដែល​ចូលរួម​ទាំងអស់​ថា សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភានិតិ​កាល​ទី៥នាពេលនេះ ជា​ឱកាស​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​របស់​ស្ថាប័ន​និតិបញ្ញត្តិ។



ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ដើម្បី​សម្រេច​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ ប្រជាជាតិ​តិក​ម្ពុ​ជាត្រូវមាន​ឯកភាព និង​មហា​សាមគ្គី​ជាតិ​ខ្ពស់បំផុត ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការអនុវត្ត​ន៍​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​និតិ​រដ្ឋដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ១៩៩៣មក។ ជាពិសេស ​ត្រូវ​កសាង​ឲ្យ​មាន​យុត្តិធម៌​សង្គម ឲ្យ​កាន់​តែមាន​កម្រិត​ខ្ពស់​ជា​លំដាប់។

ព្រះអង្គ​មាន​ព្រះបន្ទូល​បន្ថែម ដោយ​ទ្រង់​សង្ឃឹមថា តំណាងរាស្ត្រ​ទាំងអស់នឹង​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ប្រមូលផ្តុំ​ការខិតខំដើម្បី​បម្រើ​ជាតិដោយ​តម្កល់​ផលប្រយោជន៍ជាតិ​ជាធំ ជាង​ផលប្រយោជន៍​ដទៃ។ ជាការ​កត់សម្គាល់ ក្រោយ​ការយាង​និវត្តន៍​​របស់​ព្រះមហាក្សត្រ​ទៅកាន់​ព្រះបរមរាជវាំង សភា​បាន​បន្ត​សម័យប្រជុំ​រប​ស់​ខ្លួន ក្រោម​ការដឹកនាំ​ប្រជុំ​របស់លោកហេង សំរិន។

នៅក្នុង​សម័យប្រជុំ​នេះហើយ ដែល​លោកហេង សំរិន​ ព្រឹទ្ធសមាជិក​រដ្ឋសភា បានប្រកាស​នូវ​បញ្ជី រាយនាម​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រនីតិកាល​ទី៥ តាម​លំដាប់​ពី​អាយុ​ខ្ពស់​មក​ទាប ​ទាំង១២៣រូប ខណៈដែល​មិនមាន​វត្តមាន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង៥៥រូប ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចូលរួម។


ក្រោយ​ការប្រកាស​ឈ្មោះ​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងអស់ លោកហេង សំរិន បានស្នើ​អង្គប្រជុំ​ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន អនុម័ត​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ក្រោយពីការ​​ប្រកាស​សម្រេច​ផ្តល់​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ៕



ប្រភពឯកសារដើម៖ វិទ្យុបារាំងអន្តរជាតិ

បញ្ជាក់៖ រាល់អត្ថបទ និង​រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយ ផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...​សូមអរគុណ!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top