សម រង្ស៊ី : មហាបាតុកម្មអហិង្សាដែលយើងត្រូវធ្វើដើម្បីទាមទារយុត្តិធម៌កុំថាឡើយ៣ថ្ងៃ បន្តរហូតដល់៣ខែ ក៏រ្រាស្តខ្មែរទូទៅគាំទ្ររហូតបានជ័យជំនះ
បញ្ចូលព័ត៌មានដោយ៖Unknown
on Sunday, September 15, 2013
0
តាមរយៈផែនការសកម្មភាពរបស់ប្រធាន និងអនុប្រធានគណ បក្សសង្គ្រោះជាតិ ដើម្បីចុះជួបសំ ណេះសំណាលជាមួយប្រជារាស្ត្រជាម្ចាស់ឆ្នោតសម្រាប់ការរៀបចំមហាបាតុកម្មយូរអង្វែងទ្រង់ទ្រាយធំចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅ គេរំពឹងទុកថាប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទីអាចបង្ហាញឆន្ទៈនិងសេចក្តីត្រូវការចាំបាច់របស់ពួកគាត់ ថាតើត្រូវធ្វើដូចម្តេចទៀត ដើម្បីការពារជ័យជំនះ ការពារឆន្ទៈប្រជារាស្ត្រខ្មែរទូទៅ កុំឲ្យគេលួចឆក់ប្លន់ក្តីសង្ឃឹម និងអនាគតរបស់ពួកគាត់។ ជាមួយនឹងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវក្នុងការតស៊ូធ្វើមហាបាតុកម្មអហិង្សាដើម្បីទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតដើម្បីស្វែងរកការពិតនិងយុត្តិធម៌ជូនរាស្ត្រខ្មែរទូទៅមិនដកថយ លោកប្រធាន សម រង្ស៊ី បានប្រកាសថា មហាបាតុកម្មដែលយើងត្រូវធ្វើនាពេលខាងមុខនេះ កុំថាឡើយ៣ថ្ងៃទោះបីជាត្រូវបន្តរហូត ដល់៣ខែ ក៏យើងត្រូវតែធ្វើរហូត ទាល់តែទទួលបានជោគជ័យ។
លោកប្រធាន សម រង្ស៊ី កាលពីព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៣ បានចុះទៅជួបជាមួយក្រុមអាជីវករនៅផ្សារអូរប្ញស្សី រាជធានីភ្នំពេញ ដែលនៅទីនោះក្រុមអាជីវករនិងប្រជាពលរដ្ឋអ្នកគាំទ្ររាប់ម៉ឺននាក់បានរង់ចាំទទួលស្វាគមន៍ វត្តមានរបស់លោកប្រធាន សម រង្ស៊ី ប្រកបដោយភាពកក់ក្តៅនិង ស្និទ្ធស្នាលជាទីបំផុត ព្រោះលោកប្រធាន សម រង្ស៊ី គឺជាឥស្សរជនដែលមានភាពសាមញ្ញ មានភាពជិតដិតជាមួយប្រជារាស្ត្រ មិនដែលខ្វល់ខ្វាយពីបញ្ហាសន្តិសុខនោះទេ ព្រោះមនុស្សល្អ ធ្វើការងារដើម្បីបុព្វហេតុប្រទេសជាតិ មានមេឃ មានដីជួយការពារទៅណាមកណាមានប្រជារាស្ត្រហែហម ជួួយការពារសុវត្ថិភាពគ្រប់ទិសទី។ យើងត្រូវចងចាំថា មានតែអំពើល្អនិងការលះបង់ដើម្បីជាតិមាតុភូមិប៉ុណ្ណោះ ទើបនាំឲ្យយើងមានកិត្តិយសមិនសាបសូន្យដូចដែលលោកប្រធាន សម រង្ស៊ី ដែលធ្លាប់កសាងអំពើល្អដើម្បីជាតិមាតុភូមិរាប់មិនអស់និងជួយរកយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរទូទៅមិនខ្លាចនឹងលះបង់សេចក្តីសុខផ្ទាល់ខ្លួន ទទួលបានការគាំទ្រពីប្រជារាស្ត្រខ្មែរគ្រប់ទីកន្លែងទាំងអស់។

នៅពេលដែលលោកប្រធាន សម រង្ស៊ី បានប្រកាសឲ្យដឹងពីកម្មវិធីជួបសំណេះសំណាលជាមួយក្រុមអាជីវករផ្សារអូរប្ញស្សី គេសង្កេតឃើញក្រុមអាជីវករក្មេងចាស់ប្រុសស្រី រួមទាំងប្រជាពលរដ្ឋដែលនៅក្បែរៗនោះបានលះបង់ពេលវេលាដ៏មានតម្លៃមកទទួលស្វាគមន៍លោកប្រធាន សម រង្ស៊ី ដោយក្តីត្រេកអររីករាយជាទីបំផុត។ គ្រាន់តែរថយន្តរបស់លោកប្រធាន សម រង្ស៊ី មកដល់ដងផ្លូវនៅជុំវិញផ្សារអូរប្ញស្សី ភ្លាម គេសង្កេតឃើញក្រុមអាជីវករបានចាកចេញពីតូបរបស់ខ្លួន នាំយកកម្រងផ្កាដ៏ក្រអូប ប្រកបដោយកិត្តិយសមកបំពាក់ជូនលោកប្រធាន សម រង្ស៊ី ដើម្បីបង្ហាញពីការគោរព ក្តីស្រឡាញ់ គាំទ្រ ហើយកិ្លនផ្កាដ៏ក្រអូបគឺជាទឹកចិត្តដ៏ធំធេងរបស់ប្រជារាស្ត្រខ្មែរទូទៅដែលពួកគាត់បានរៃអង្គាសប្រាក់យកទៅទិញ ឬរៀបចំក្រងដោយផ្ទាល់ដៃដើម្បីផ្តល់ជាកិត្តិយសជូនលោកប្រធានសម រង្ស៊ី ដែលជាអ្នកស្នេហាជាតិដ៏ឆ្នើម និងជាមេដឹកនាំប្រកបដោយការទទួលខុសត្រូវ មានភាពសាមញ្ញក្នុងការចុះស្វែងយល់ពីទុក្ខលំបាកនិងជីវភាពរស់នៅរបស់ប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណៈ។
ក្រុមអាជីវករនិងអ្នកគាំទ្របាននាំគ្នាដើរដង្ហែតាមលោកប្រធាន សម រង្ស៊ី រាប់ម៉ឺននាក់នៅតាមដងផ្លូវជុំវិញផ្សារអូរប្ញស្សី ហើយបើយើងក្រឡេកមើលទៅលើផ្ទះ៦ទៅ៧ជាន់ដែលនៅក្បែរនោះ មានប្រជាពលរដ្ឋច្រើនកុះករ ចេញមករាដៃ និងស្រែកស្វាគមន៍លោកប្រធាន សម រង្ស៊ី ហើយគេស្តាប់ឮប្រជារាស្ត្រខ្មែរទូទៅ ស្រែកពាក្យថាឈ្នះៗៗៗ លាន់ឮកងរំពងពេញបរិវេណផ្សារអូរប្ញស្សី។ ប្រជាពលរដ្ឋនិងអាជីវករជាច្រើនបានជម្រាបប្រាប់លោកប្រធាន សម រង្ស៊ី ថាពួកគេចូលរួមគាំទ្រនិងបានដើរដោយថ្មើរជើងរាប់គីឡូដីទៅចូលរួមមហាបាតុកម្មអហិង្សាកាលពីថ្ងៃទី០៧ ខែកញ្ញា កន្លងទៅនេះ ហើយគម្រោងធ្វើមហាបាតុកម្មទ្រង់ទ្រាយធំយូរអង្វែងចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅ ក្រុមអាជីវករនិងប្រជាពលរដ្ឋបានប្តេជ្ញា ទៅចូលរួមកាន់តែច្រើនឡើងៗនិងជួយឧបត្ថម្ភគាំទ្រមហាបាតុកម្មនោះឲ្យដំណើរការដោយរលូនល្អ ប្រកបដោយជ័យជំនះតាមផែនការដែលគ្រោងទុក។

ក្រុមអាជីវករនិងប្រជាពលរដ្ឋបានសំណូមពរឲ្យលោកប្រធាន សម រង្ស៊ី ឡើងទៅលើរថយន្តកូរ៉េដ៏ធំមួយដែលចតនៅកណ្តាលហ្វូងមនុស្សរាប់ម៉ឺននាក់ ដែលមកទទួលស្វាគមន៍លោកប្រធាន សម រង្ស៊ី ដែលនៅទីនោះមានមីក្រូ តូចមួយលោកប្រធាន សម រង្ស៊ី បានលើកឡើងហើយស្វាគមន៍ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការនាំគ្នាទៅបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ធ្វើឲ្យទទួលបានជោគជ័យយ៉ាងធំធេង។ប៉ុន្តែជ័យជំនះរបស់ពួកយើងត្រូវបានគេលួចឆក់ប្លន់យ៉ាងអយុត្តិធម៌បំផុត ដូច្នេះបេសកកម្មសង្គ្រោះប្រទេសជាតិយើងនៅពេលនេះមិនទាន់ចប់ទេយើងត្រូវតែរួបរួមគ្នាបន្តទៀត ដើម្បីស្វែងរកការពិត ស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមិនរាថយឡើយ។ លោកប្រធាន សម រង្ស៊ី បានប្តេជ្ញាដឹកនាំប្រជារាស្ត្រខ្មែរជាម្ចាស់ឆ្នោតធ្វើមហាបាតុកម្មអហិង្សាដើម្បីទាមទារយុត្តិធម៌ មកជូនប្រជារាស្ត្រខ្មែរឲ្យបានគ្រប់ៗគ្នា មិនក្បត់ឆន្ទៈរបស់ប្រជារាស្ត្រ ជាម្ចាស់ឆ្នោតជាដាច់ខាត ហើយក៏មិនចូលរួមប្រជុំសភាលើកដំបូង ឬចូលធ្វើការជាមួយចោរលួចសន្លឹកឆ្នោត លួចឆន្ទៈរបស់ប្រជារាស្ត្រ នោះទេ ហើយយើងរំពឹងទុកថា តាមរយៈការរួមដៃគ្នារវាងកម្លាំងខ្មែរស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យទាំងអស់ជាមួយលោកប្រធាន សម រង្ស៊ី ឲ្យកាន់តែរឹងមាំខ្លាំងក្លា ច្បាស់ណាស់ដែលថា យើងពិតជាអាចធ្វើបានសម្រេចជោគជ័យ១០០ភាគរយ។
លោកប្រធាន សម រង្ស៊ី បានបញ្ជាក់ប្រាប់ក្រុមអាជីវករនិងប្រជាពលរដ្ឋនៅផ្សារអូរប្ញស្សីទៀតថា យើងកំពុងធ្វើការងារដែលមានបុព្វហេតុដ៏ត្រឹមត្រូវសម្រាប់ជាតិមាតុភូមិ ក្នុងការការពារឆន្ទៈ និងសន្លឹកឆ្នោតរបស់យើង មិនបណ្តែតបណ្តោយឲ្យគេលួចឆក់ប្លន់ជ័យជំនះរបស់យើងបានជាដាច់ខាត។ សូមបងប្អូនទាំងអស់នាំគ្នាទៅចូលរួមមហាបាតុកម្មអហិង្សាទ្រង់ទ្រាយធំយូរអង្វែងចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅហើយយើងត្រូវតែបន្តធ្វើនូវអ្វីដែលយើងត្រូវធ្វើ កុំថាឡើយមហាបាតុកម្មអហិង្សានោះត្រូវបន្តធ្វើ៣ថ្ងៃ ទោះបីជាត្រូវបន្តធ្វើរហូតដល់៣ខែ ឬច្រើនជាងនេះ ក៏យើងស្មោះស្ម័គ្រប្តេជ្ញាចិត្តទាំងអស់ ធ្វើទាល់តែសម្រេចបានជោគជ័យ១០០ភាគរយ ព្រោះជ័យជំនះរបស់យើង អាចនាំយើងទាំងអស់គ្នាឆ្ពោះទៅកាន់ភាពរីកចម្រើន ធូរធារថ្លៃថ្នូរនិងមានកិត្តិយស។
ប្រជារាស្ត្រខ្មែរទូទៅទាំងអ្នកហ៊ានចេញមុខ និងអ្នកដែលមានបេះដូងគាំទ្របក្សសង្គ្រោះ ជាតិ តែមិនហ៊ានចេញមុខជាចំហ ដោយសារខ្លាចមានការរើសអើង ឬត្រូវមេកើយដាក់ពិន័យបានប្តេជ្ញាមកចូលរួមធ្វើមហាបាតុកម្មទ្រង់ទ្រាយធំយូរអង្វែងជាមួយគណបក្សសង្គ្រោះជាតិ ហើយក៏មានការអំពាវនាវដល់សប្បុរជនទាំងអស់ចូលរួមឧបត្ថម្ភគាំទ្រ ជាថវិកា ជាគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យដើម្បីឲ្យមហាបាតុកម្មទ្រង់ទ្រាយធំយូរអង្វែងចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះដំ ណើរការដោយជោគជ័យ។ គ្រប់ផ្សារទាំងអស់ដែលលោកប្រធាន សម រង្ស៊ី បានអញ្ជើញទៅជួបសំ ណេះសំណាលជាមួយក្រុមអាជីវករទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីជាសញ្ញាបង្ហាញថាមហា បាតុកម្មដែលមានការគាំទ្រពីប្រ ជារាស្ត្រនិងធ្វើស្របតាមឆន្ទៈ របស់ប្រជារាស្ត្រពិតជាអាចទទួលបានជោគជ័យ ១០០ភាគរយ៕


ប្រភពឯកសារដើម៖ សារព័ត៌មានមនសិការខ្មែរ
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន.... សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: