លេច​ធ្លាយ​លិខិត​របស់​លោក​កឹម​សុខា ជូន​សម្តេច​ហ៊ុន​សែន នៅ​ថ្ងៃ​ប្រជុំ​រដ្ឋសភា លើកដំបូង​

បញ្ចូលព័ត៌មានដោយ៖Unknown on Monday, September 23, 2013 0

ភ្នំពេញ: នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី​២៣​កញ្ញា​នេះ មាន​ការផ្សព្វផ្សាយ​នូវ​លិខិត​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើជូន​សម្តេច ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​មាន​ចុះ​ហត្ថលេខា​របស់​លោក កឹម សុខា បាន​បង្ហាញ​ពី​ការសន្យា​របស់​សម្តេច ហ៊ុន សែន ក្នុង​ការ​ផ្តល់​តួនាទី​ជា​អនុប្រធាន​រដ្ឋសភា​ដល់​លោក​កឹម​សុខា និង​ផ្តល់​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ចំនួន ៤ ទៀត ដល់​សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

ក្នុង​លិខិត​ដដែល​នោះ លោក កឹម សុខា បានបញ្ជាក់​ថា លោក​ព្រម​ទទួលយក​តំណែង អនុប្រធាន​រដ្ឋសភា​ទី​១ និង​ប្រធាន​គណៈកម្មការ​ចំនួន ៤ នៃ​រដ្ឋសភា ដើម្បី​ជា​ថ្នូរ​នឹង​ការចូលរួម​ប្រជុំ​រដ្ឋសភា លើកដំបូង នា​ព្រឹក​ថ្ងៃទី​២៣​កញ្ញា​នេះ​។ ប៉ុន្តែ​ក្រុម​តំណាងរាស្ត្រ ២៣ រូប ដែល​ដឹកនាំ​ដោយ​រូបលោក​កឹម​សុខា មិន​អាច​មក​ចូលរួម​បាន ដោយសារតែ​លោក​សម​រង្ស៊ី បង្ខំ​ឲ្យ​ស្នាក់នៅ​ជាមួយគ្នា នៅ​ខេត្ត​សៀមរាប​។​ 

ក្នុង​លិខិត​ដដែល​នោះ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ព្រមព្រៀង​ផ្តល់ឲ្យ​លោក កឹម សុខា ជា​អនុប្រធាន​ទី​១ រដ្ឋសភា និង​លោក ប៉ែន សុវណ្ណ លោក ប៉ុល ហំ​ម លោក ឃី​វណ្ណ​ដេត និង​លោក ម៉ៅ មុនី​វណ្ណ ជា​ប្រធាន​គណៈកម្មការ​ចំនួន ៤ នៃ​រដ្ឋសភា​។​ 

ក្នុង​លិខិត ដែលមាន​ចុះ​ហត្ថលេខា​របស់​លោក កឹម សុខា បានបញ្ជាក់​ថា "​ប្រសិនបើ​មាន​ការគាំទ្រ និង​ផ្តល់​ឋានៈ​ទាំងនោះ ដល់​យើងខ្ញុំ​ពិតប្រាកដ​មែន យើងខ្ញុំ​សូម​សន្យាថា នឹង​បន្ត​ចូលរួម​ក្នុង​សម័យប្រជុំ​នៃ​រដ្ឋសភា នា​ពេល​ក្រោយៗ​ទៀត តាម​ការកោះអញ្ជើញ​របស់​រដ្ឋសភាជាមិន​ខាន​"​។​ 

លោក កឹម សុខា ដែល​កំពុង​ស្ថិតនៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣​កញ្ញា​នេះ មិនទាន់​អាច​ទាក់ទង​បានទេ ដោយ​ជំនួយការ​របស់​លោក ប្រាប់ថា លោក និង​លោក​សម​រង្ស៊ី កំពុង​ជួប​ប្រជុំ​ជាមួយ​ក្រុម​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​សណ្ឋាគារ នៅ​ទី​រួម​ខេត្តសៀមរាប មុន​នឹង​ចេញ​ដំណើរ​ទៅ​កាន់បិណ្ឌ នៅក្នុង​វត្ត​មួយ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​៕​


ប្រភពព័ត៌មាន៖ CEN

បញ្ជាក់៖ រាល់អត្ថបទ និង​រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយ ផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...​សូមអរគុណ!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top