កិច្ចប្រជុំសភានីតិកាលទី៥ចាប់ផ្ដើមដោយគ្មានតំណាងរាស្ត្របក្សប្រឆាំង
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, September 23, 2013
0
កិច្ចប្រជុំសភាដំបូងសម្រាប់នីតិកាលទី៥ ចាប់ផ្ដើមដំណើរការហើយ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ដោយមិនមានវត្តមានតំណាងរាស្ត្របក្សប្រឆាំងចូលរួមនោះទេ។
ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី យាងមកដល់រដ្ឋសភានៅវេលាម៉ោង ៨ និង ១៥នាទីព្រឹក ដើម្បីគង់ជាព្រះរាជាធិបតីក្នុងពិធីបើកកិច្ចប្រជុំនេះ។ ក្នុងពិធីនោះ ក៏មានតំណាងអង្គទូតនៃបណ្ដាប្រទេសនានា ចូលរួមជាភ្ញៀវកិត្តិយស ដែលក្នុងនោះមានទាំងតំណាងស្ថានទូតអាមេរិកផងដែរ។
រដ្ឋសភាដែលមានសុទ្ធតែតំណាងរាស្ត្រគណបក្សកាន់អំណាចទាំង ៦៨រូប នៅព្រឹកនេះ នឹងពិភាក្សាលើរបៀបវារៈពីរសំខាន់ គឺកំណត់សុពលភាពរដ្ឋសភា និងអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ពេលរសៀលតំណាងរាស្ត្រទាំង ៦៨រូប នឹងចូលព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចំពោះមុខវត្ថុសក្ដិសិទ្ធិ។
ប្រភពឯកសារដើម៖ វិទ្យុអាស៊ីសេរី
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយ ផ្សព្វផ្សាយបន្តគឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: