ទឹម រដ្ឋា ៖ ចង់ល្បីទាល់តែ តស៊ូអត់ធ្មត់ខ្លាំងទើបបានសំរេច
បញ្ចូលព័ត៌មានដោយ៖Unknown
on Saturday, September 14, 2013
0
ពិភពតារា៖ ជាធម្មតាទម្រាំតែតារាមួយៗ កសាងកេរ្តិ៍ឈ្មោះ ឲ្យល្បាញល្បីនោះ គឺមិនមែនជារឿង ងាយស្រួលនោះទេ ដោយត្រូវហែលឆ្លង គ្រប់រសជាតិទាំង ការស្រលាញ់ និងការស្អប់ ពីសំណាក់មហាជន តួយ៉ាងដូចជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុមបង្ហាញម៉ូដ Cambodia Super Model កញ្ញា ទឹម រដ្ឋា បានប្រាប់ឲ្យដឹងថា គោលការដែលនាង គិតថា អាចធ្វើឲ្យនាងក្លាយ ជាតារាល្បីនោះ គឺទាល់តែពុះពារគ្រប់ឧបសគ្គ ហើយចំណុចពិសេសនោះ គឺត្រូវតែមុខក្រាស មិនត្រូវខ្លាចការរិះគន់ ឬជេរ ពីទស្សនិកជននោះទេ។
កញ្ញា ទឹម រដ្ឋា បានប្រាប់ អ្នកយកព័ត៌មានយើង ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២នេះថា បច្ចុប្បន្ននាងកំពុងតែ ខិតខំស្ដារកេរ្តិ៍ឈ្មោះធ្វើ យ៉ាងណាឲ្យកាន់តែ ល្បីល្បាញបន្ថែម ជាពិសេសថ្មីៗនេះ នាងកំពុងតែត្រៀមថតរឿងថ្មី ឲ្យស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ដោយនៅក្នុងរឿងថ្មីនេះអ្នកដឹក នាំតម្រូវឲ្យនាងសម្ដែង ជាតួកាចឆ្នាស់ ដែលនេះ គឺជាការសម្ដែង លើកដំបូងសម្រាប់រូបនាង។
តារាស្រីដែលធ្លាប់គ្រងតំណែង ជាតួឯកសម្រក់ទឹកភ្នែករូបនេះ បានប្រាប់ឲ្យដឹងថា ពេលនេះនាងកំពុងតែ ត្រៀមខ្លួនថតរឿងថ្មី ដែលមានចំណងជើងថា ”អ្នកមានគុណ” គ្រោងនឹងចាប់ផ្តើមថត នៅក្នុងខែវិច្ឆិកា ខាងមុខ ៖ ”សម្រាប់រឿងថ្មីនេះខ្ញុំ គិតថា ប្រហែលជា ខុសពីរឿងមុន ក៏ប្រហែលជាមានមហាជនជេរខ្ញុំច្រើន ដោយសារតែលើកនេះខ្ញុំ សម្ដែងជាតួកាច ព្រោះបងប្អូនទស្សនិកជន គាត់មិនសូវចូលចិត្តតួកាចទេ ហើយប្រសិនបើមហាជនជេរ ស្អប់ខ្ញុំកាន់តែច្រើននោះ បង្ហាញថា ជោគជ័យរបស់ខ្ញុំ ក៏ទទួលបានច្រើនដូចគ្នា ។ ធម្មតាចង់ឲ្យគេស្គាល់ និងល្បីទាល់តែមុខក្រាសបន្តិច”។

កញ្ញា ទឹម រដ្ឋា ក៏បានត្អូញត្អែរផងដែរថា ការសម្ដែងរបស់ខ្លួនលើកនេះ ជាមេរៀន និងបទពិសោធថ្មី សម្រាប់នាង ព្រោះថា កន្លងមក នាងមិនធ្លាប់សម្តែង ជាតួបែបនេះទេ គឺវាខុសពីចរិកធម្មជាតិរបស់នាង។ ដូចនេះនាងត្រូវតែហ្វឹកហាត់ ពត់ចរិត ធ្វើយ៉ាងណាឲ្យកាច ធ្វើឲ្យដូចការពិត និងខំប្រឹង ឲ្យអស់ពី សមត្ថភាពដែលមាន៕(ផ្តល់សិទ្ធដោយដើមអម្ពិល)

ប្រភពឯកសារដើម៖ Khmer79
បញ្ជាក់៖ រាល់រូបភាព និង អត្ថបទដែលបានចុះផ្សាយមិនមែនជាការកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយ គឺជាការទទួលខុសត្រូវរបស់សាម៉ីជន... សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: