លោក ស សុខា ជួបសំណេះសំណាល និងចែកអំណោយ ជូនដល់ជនក្រីក្រ មកពីភូមិ សន្សំកុសល៣
បញ្ចូលព័ត៌មានដោយ៖Unknown
on Sunday, September 8, 2013
0
ភ្នំពេញ ៖ លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ប្រចាំខេត្ដព្រៃវែង និងជាស្នងការនគរបាល រាជធានី ភ្នំពេញ រួមជាមួយក្រុមការងារមួយចំនួនទៀត នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣នេះ បានអញ្ជើញ ជួបសំណេះ សំណាល និងចែកអំណោយ ជាគ្រឿងឧបភោគ បរិភោគ រួមជាមួយថវិកា ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ៩នាក់ មកពីភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ពិធីសំណេះសំណាល និងចែក អំណោយជូនប្រជាពលរដ្ឋ ដែល ជួបការលំបាកក្នុងជីវភាព ខាងលើនេះ បានធ្វើឡើងនៅ ក្នុង បរិវេណវត្ដសន្សំកុសល ដោយមានការចូលរួមផងដែរ ពីសំណាក់លោក ហ៊ុន សុធី អធិការនគរបាល ខណ្ឌដូនពេញ លោក ញ៉ែម សៅណុល អធិការរងនគរបាល ខណ្ឌដូនពេញ លោក ចេវ ហាក់ នាយរងការិយាល័យ ចរាចរជើងគោករាជធានីភ្នំពេញ និង មន្ដ្រីនគរបាល ព្រមទាំងអាជ្ញាធរសង្កាត់មួយចំនួនទៀត ។
លោក ស សុខា ថ្លែងទៅកាន់ប្រជាពលរដ្ឋខាងលើនេះ បានលើកឡើងពី ការរីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន បើទោះបីគណបក្សប្រឆាំង បានរិះគន់ ក៏ដូចជាវាយប្រហារ យ៉ាងណាក៏ដោយ ពោលថ្នាក់ដឹកនាំ និងមន្ដ្រី គណបក្សប្រជាជនទាំងអស់ គិតតែបម្រើផល ប្រយោជន៍រួម ជូនប្រជាពលរដ្ឋ។ ជាឧទាហរណ៍ជាក់ស្ដែង លោក ស សុខា បានលើកឡើងពីអសន្ដិសុខ នៅប្រទេស មួយចំនួន ដោយប្រទេសខ្លះមានករណីបោកគ្រាប់បែក បាញ់សម្លាប់មួយថ្ងៃៗរាប់ សិបនាក់ ប៉ុន្ដែប្រទេស កម្ពុជាវិញ មានករណីស្លាប់ បានកើតឡើងផងដែរ ប៉ុន្ដែការស្លាប់នោះ បណ្ដាលមកពីគ្រោះថ្នាក់ចរាចរ ពីព្រោះដោយសារមាន ផ្លូវល្អពេក ។
ជាចុងក្រោយ លោក ស សុខា បានអំពាវនាវ ឱ្យប្រជាពលរដ្ឋបោះឆ្នោត គាំទ្រគណបក្សប្រជាជន កម្ពុជាបន្ដទៀត ដើម្បីឱ្យ សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រី សម្រាប់កសាង និងអភិវឌ្ឍន៍ សង្គមជាតិ កាន់តែរីកចម្រើនខ្លាំងឡើង។ ចំពោះ អំណោយ ដែលនាំយកទៅប្រគល់ជូនប្រជាពលរដ្ឋ ជួបការលំបាក ខាងលើនេះ ដោយម្នាក់ៗទទួលបាន អង្ករ១បាវ , មី ២កេស, ទឹកស៊ីអ៊ីវ១យួរ , ទឹកត្រី១ យួរ , ត្រីខ ១យួរ , សារុងម្នាក់១ និង ថវិកា ១០ម៉ឺនរៀល ក្នុង ៥ម៉ឺនរៀល ជាការឧបត្ថម្ភ របស់លោក ហ៊ុន សុធី និង ៥ម៉ឺនរៀលទៀត ជាការឧបត្ថម្ភ របស់ក្រុម សហភាពសហព័ន្ធយុវជនកម្ពុជា៕
ប្រភពេកសារដើម៖ Khmer Info
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann ITឡើយ ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: