ផ្លូវសំខាន់មួយចំនួនត្រូវបានបិទ ខណៈមេដឹកនាំដង្ហែក្បួនមកទីលានប្រជាធិបតេយ្យ
បញ្ចូលព័ត៌មានដោយ៖Unknown
on Sunday, September 15, 2013
0
មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរ គឺលោកសម រង្ស៊ី និងលោកកឹម សុខាបានដង្ហែក្បួនបាតុកររបស់ខ្លួនពីទីស្នាក់ការកណ្តាលទាំងពីរផ្សេងគ្នាឆ្ពោះមកទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃអាទិត្យនេះ។
ផ្លូវសំខាន់មួយចំនួនត្រូវបានបិទដោយរបងបន្លាលួសជាច្រើន។ ទោះយ៉ាងណាក៏ដោយ មេដឹកនាំទាំងពីរនៅតែអាចដឹកនាំក្បួនបាតុករ។ លោកសម រង្ស៊ីបានដឹកនាំក្បួនចេញ ពីទីស្នាក់ការ នៅចាក់អង្រែលើតាមផ្លូវមុនីវង្ស ជំនួសអោយផ្លូវនរោត្តម ដែលត្រូវបានបិទតាំងពីស្ពានអាកាសក្បាលថ្នល់។
ចំណែកឯលោកកឹម សុខាវិញ លោកក៏បានដឹកនាំក្បួនចេញពីទីស្នាក់ការនៅត្រឡោកបែកផងដែរ។
ក្បួនទាំងពីរបានមកដល់ទីលានប្រជាធិបតេយ្យនៅម៉ោងជាង៩ព្រឹកថ្ងៃអាទិត្យ។ នៅលើទីលានប្រជាធិបតេយ្យ មន្ត្រីគណបក្សសង្គ្រោះជាតិបានសូត្រ រម្លឹកឡើងវិញ ក្រមសីលធម៌ធ្វើមហាបាតុកម្មអហិង្សាប្រាប់អ្នកចូលរួមធ្វើបាតុកម្ម។
ប្រភពឯកសារដើម៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖ រាល់អត្ថបទ និងរូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: