Youtube របស់ក្រុមហ៊ុន Google ចាប់ផ្តើមបើកសេវាកម្ម គិតលុយហើយ
បញ្ចូលព័ត៌មានដោយ៖Unknown
on Tuesday, August 13, 2013
0
YouTube ដែលជាគេហទំព័រ វីដេអូធំបំផុតលើពិភពលោក បានអនុញ្ញាតិឲ្យអ្នកច្នៃប្រឌិត ជាច្រើនកំណត់តម្លៃឈ្នួល ប្រើប្រាស់ និងទទួលបានការផ្សាយពាណិជ្ជកម្ម តាមការសម្រេចរបស់ពួកគេសម្រាប់ប៉ុស្តិ៍ដែលពួកគេបង្កើត។ សម្រាប់តម្លៃ ៤,៩៩ដុល្លារក្នុង១ខែ អ្នកប្រើ ប្រាស់អាចទទួល បានមេរៀន កីឡាវាយកូនគោលមកពីកម្មវិធីកីឡាវាយកូនគោលរាជបណ្ឌិតសភា។ ក្រុមហ៊ុន សំណើចបានគិតថ្លៃ ២,៩៩ដុល្លារក្នុង១ខែ សម្រាប់ការទាញ យកវីដេអូកំប្លែកស្តង់ដារ ចំណែកក្រុមហ៊ុនផលិតខ្សែភាពយន្ត Henson គិតថ្លៃ ២,៩៩ សម្រាប់ ទាញ យកខ្សែភាពយន្ត"Sid The Science Kid" និង"Fraggle Rock."ពេញលេញតែម្តង។
គោលបំណងរបស់YouTube ក្នុងការបើកសេវាកម្មគិតថ្លៃនោះ គឺដើម្បីទទួលបានបទពិសោធន៍ ចំពោះសេវាកម្មបែបនេះ ហើយខ្លួនធ្វើឲ្យសេវាកម្មនេះ ក្លាយជាសេវាកម្មផ្តល់វីដេអូនានា ធំបំផុតមួយ ជាមួយ វីដេអូមានគុណភាពល្អដាច់គេ។
នាយកប្រតិបត្តិក្រុមហ៊ុនYouTubeបាននិយាយថា Youtube នឹងបញ្ចូលលក្ខណៈពិសេស មាតិកាកម្មវិធីពីទូរទស្សន៍ និងក្រុមហ៊ុនផលិតខ្សែភាពយន្ត ទូទៅ ហើយការបង្ហាញ លក្ខណៈ ពិសេសវីដេអូរបស់កុមារ បានមកពីក្រុមហ៊ុនផលិតកម្មវិធីកុមារ National Geographic និងវីដេអូ ជាច្រើនទៀតបានមកពីប៉ុស្តិ៍ HDNet។
គួរបញ្ជាក់ថា កាលពីខែមិនា YouTube បាននិយាយថា ខ្លួនមានអ្នកប្រើប្រាស់ជាប្រចាំ ច្រើន ជាង១ពាន់លាននាក់ ក្នុង១ខែ។ សេវាកម្មសម្រាប់អតិថិជនថ្មី នឹងបើកដំណើរ ការនៅក្នុង ប្រទេសចំនួន១០។ YouTube បានចំណាយប្រាក់ច្រើនជាង ១០០លានដុល្លារអាមេរិក ដើម្បី ជួយដៃគូបង្កើតកម្មវិធីកម្សាន្តចំនួន១៥០ក្រុមហ៊ុនឲ្យបង្កើត និងឃោសនាផ្សាយពីប៉ុស្តិ៍វីដេអូ YouTube ៕
ប្រភពដើម៖ សារព័ត៌មានកំណើតថ្មី

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: