សម រង្ស៊ី ចាប់ផ្តើមក្បត់សំដីខ្លួនឯង និងបង្វែទិសនយោបាយ ហើយទៅចូលរួមចរចារជាមួយ ហ៊ុន សែន
បញ្ចូលព័ត៌មានដោយ៖Unknown
on Sunday, August 18, 2013
0
ដោយស្វែងរកកៅអីសម្រ៉ាប់អង្គុយខ្លួនឯង ព្រោះមិនបានជាប់ជាតំណាងរាស្រ្តនោះ ពេលនេះ សម រង្ស៊ី បានចាប់ផ្តើមធ្វើនយោបាយក្បត់សំដីខ្លួនឯងជាបណ្តើៗហើយ ។ កាលពីមុនពេលចាកចេញពីប្រទេសខ្មែរកាន់សហរដ្ឋអាមេរិក និងមុនពេល ចាកចេញពី អាមេរិកទៅកាន់ប្រទេសខ្មែរនោះគឹ សម រង្ស៊ី បានប្រកាសប្រាប់ថា ខ្លួននៅតែរក្សានូវ ជំហរដឹកនាំមហាបាតុកម្មទូទាំងប្រទេស ដើម្បីផ្លាស់ប្តួរនិងបញ្ចប់អំណាចដឹកនាំរបស់ ហ៊ុន សែន អោយខាងតែបាន្ដោយមិនចរចារជាដាច់ខាត ។ សម រង្ស៊ី បានគូសបញ្ចាក់ ថា អោយពលរដ្ឋខ្មែររួបគ្នាការពារជ័យជំនះ ។
តែពេលនេះពលរដ្ឋនិងយុវជនខ្មែរបានត្រៀមខ្លួនរួចជាស្រេចដើម្បី ការពារនូវជ័យជំនះ នៅការត្រៀមខ្លួនដើម្បីចូលរួមមហាបាតុកម្មជាប្រវត្តិសាស្រ្តមួយ ដែលដឹកនាំដោយ សម រង្ស៊ី ឆ្ពោះទៅរកការដក ហ៊ុន សែន ពីអំណាចនិងបញ្ចប់របបដឹកនាំផ្តាចការ ។ តែ សម រង្ស៊ី នៅពេលនេះបានបន្សាបសំដីរបស់ខ្លួន ដោយនយោបាយក្បត់សំដីរបស់ខ្លួន និងមិនហ៊ានប្រកាសអោយជាក់លាក់ពីពេលវេលា ដែលត្រូវអោយពលរដ្ឋខ្មែរក្រោក ឡើងទូទាំងប្រទេសដើម្បីធ្វើមហាបាតុកម្មទេ ។ ពេលនេះ សម រង្ស៊ី បានកំពុងតែធ្វើ ការចរចារជាមួយ ហ៊ុន សែន ទាំងសំង៉ាត់ផងនិងទាំងចំហរផង ក្រោមលេសការពារនូវ សន្តិសុខពលរដ្ឋ និងកុំអោយមានចលាចលសង្គម ។ ជំហរចុងក្រោយរបស់ សម រង្ស៊ី ដែលទន់ជ្រាយហើយហើយសុំវិលទៅកាន់តុចរចារជាមួយនឹង គណបក្សប្រជាជន កម្ពុជា គឺជាចរឹតនយោបាយដ៏ថោកទាប ដែល នរោត្តម រណឬទ្ធិ បានធ្វើកាលពីអតីតៈ កាល ។
សូមបញ្ជាក់ថា នៅពេលនេះក្រុមពលរដ្ឋនៅមូលដ្ឋានដែលជា អ្នកគាំទ្រ គណបក្ស សង្គ្រោះជាតិ យ៉ាងប្តូរផ្តាច់នោះ គឺកំពុងតែរងការគំរាមសម្លាប់ និងសម្លាប់ជាបណ្តើរៗ ហើយបន្ទាប់ពីការបោះឆ្នោតបង្គ្រប់កិច្ចកាលពីថ្ងៃទី ២៨ កក្កដា ២០១៣ ដែល សម រង្ស៊ី និង កឹម សុខា បាននាំពួកគេទៅចូលរួមបោះឆ្នោតបង្គ្រប់កិច្ចនេះ ។ ដូចនេះវាសនាក្រុម អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ បន្ទាប់ពីការបោះឆ្នោតបង្គ្រប់កិច្ចឆ្នាំ ២០១៣ នេះនឹង មិនខុសពីវាសនារបស់ក្រុមអ្នកគាំទ្រ គណបក្សហ៊្វុនស៊ិនប៉ិច កាលពីឆ្នាំ ១៩៩៣ នោះ ទេដោយសារតែពេលនេះ សម រង្ស៊ី គឺជាក្លូននយោបាយរបស់ នរោត្តម រណឬទ្ធី យ៉ាង ពិតៗដែលបានកំពុងលូនក្បាលទៅសុំខ្លួនធ្វើជាស្នំនយោបាយអោយ ហ៊ុន សែន ។
តើការប្តេជ្ញាចិត្តរបស់ សម រង្ស៊ី ពីមុនពេលបោះឆ្នោតនិងបន្ទាប់ពីពេលបោះឆ្នោតភ្លាមៗ នោះបាត់ទៅណាអស់ហើយ? សម រង្ស៊ី មានដែលចាំនូវសំដីរបស់ខ្លួនដែលបានសន្យា និងនិយាយជាមួយពលរដ្ឋខ្មែរទេ? ឬក៏ពេលនេះខ្លួនបានទិដៅមួយដែលអាចទៅអង្គុយ តុចរចារជាមួយ ហ៊ុន សែន បានហើយចាត់ទុកពលរដ្ឋថាលែងសំខាន់? ពេលនេះបើ សម រង្ស៊ី មិនព្រមប្រកាសចេញខ្លួនដឹកនាំធ្វើមហាបាតុកម្មទេនោះ សម រង្ស៊ី គឺជាអ្នក ដែលធ្វើនយោបាយបំផើមពលរដ្ឋចោល និងជាជនក្បត់ជាតិដែលចូលរួមដៃជាមួយនឹង ពួកអាយ៉ងយួន ដើម្បីលាភសក្ការៈនិងផលប្រយោជន៍នយោបាយរបស់ខ្លួន មិនខុសពី នរោត្តម រណឬទ្ធិ នោះទេ ។
ការចរចារណាមួយដែលកើតរវាង សម រង្ស៊ី និង ហ៊ុន សែន និងការចុះចូលណាមួយ របស់ សម រង្ស៊ី ដែលអនុញ្ញាត្តិអោយសមាជិកសភាជាប់ឆ្នោតរបស់ខ្លួន ទៅចូលរួមប្រជុំ បង្កើតសភា ចូលស្បថកាន់មុខដំណែង និងជួយបង្កើតរដ្ឋាភិបាលអោយ ហ៊ុន សែន ដឹកនាំធ្វើជានាយករដ្ឋមន្រ្តីបន្តទៀតនោះ គឺ សម រង្ស៊ី ជាជនក្បត់សំដីខ្លួនឯង ក្បត់អ្នក គាំទ្រនិងចុងក្រោយបំផុតពិតជាក្បត់ជាតិជាមួយនឹងពួកអាយ៉ងយួន ជាក់ជាមិនខាន ៕
ប្រភពដើម៖ ចលនាអំណាចពលរដ្ឋខ្មែរ
បញ្ជាក់៖ អត្ថបទបានចុះផ្សាយខាងលើមិនមែនជាការសរសេរនិពន្ធដោយ Sampann IT ឡើយ។

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: