តើនឹងលែងមានបុរសខ្លាំង ហ៊ុន សែន នៅកម្ពុជាមែនឬ?

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, August 17, 2013 0

កាសែតបាងកកប៉ុស្តិ៍របស់ថៃ នៅថ្ងៃចន្ទនេះ បានធ្វើបទវិភាគមួយថា លោក ហ៊ុន សែន នៅតែធ្វើនាយករដ្ឋមន្ត្រី តែបាត់បង់កេរ្តិ៍ឈ្មោះ និងកម្លាំងដែលមិនអាចផ្លាស់ប្តូរបាន ដែលជាសំណួរមួយទៅលើពាក្យថា «បុរសខ្លាំង» សម្រាប់រូបលោក។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ប្រកាសថា ខ្លួនឈ្នះការបោះឆ្នោត ដោយទទួលបាន៦៨អាសនៈ ក្នុងចំណោម១២៣អាសនៈ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ។ អាសនៈនេះ ត្រូវបានគេមើលឃើញថា គណបក្ស ប្រជាជនកម្ពុជា ពិសេសលោក ហ៊ុន សែន ក្លាយជាជនរងគ្រោះនៅក្នុងសភា និងក្នុងគណបក្សរបស់ខ្លួន។

អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោត បង្ហាញថា គណបក្សប្រជាជនកម្ពុជា ធ្លាក់ប្រជាប្រិយភាព ដែលអាចឆ្លុះបញ្ចាំងពីពាក្យថាបុរសខ្លាំងនៅកម្ពុជា។ លោកបន្តថា នាយករដ្ឋមន្ត្រី ត្រូវធ្វើកំណែទម្រង់យ៉ាងច្រើន ដើម្បីទទួលបានប្រជាប្រិយភាពនៅអាណត្តិក្រោយ ៖ "ទោះបីគណបក្សប្រជាជនគាត់នៅឈ្នះឆ្នោតក៏ដោយ ក៏យើងគិតថាគណបក្សហ្នឹង គឺកំពុងតែបាត់បង់នូវប្រជាប្រិយភាព ការបាត់បង់នូវប្រជាប្រិយភាពហ្នឹងហើយ ដែលបញ្ជាក់ថាអំណាចប្រមូលផ្តុំ ដែលហៅថា Strong Man ខ្ញុំគិតថាមិនអាចនៅឋិតឋេរយូរអង្វែងទេ ផ្ទុយទៅវិញបើសិនជាគាត់ធ្វើកំណែទម្រង់ស៊ីជម្រៅ គាត់អាចរក្សាមុខតំណែងបាន ក៏ប៉ុន្តែ ត្រង់ថាអំណាច វាត្រូវតែទៅតាមលក្ខណៈប្រជាធិបតេយ្យ គោរពឆន្ទៈរបស់ប្រជាពលរដ្ឋអីអញ្ចឹង"។

កន្លងទៅ សារព័ត៌មានក្រៅប្រទេស តែងតែហៅលោក ហ៊ុន សែន ជាបុរសខ្លាំងសម្រាប់ប្រទេសកម្ពុជា។អ្នកនិពន្ធសៀវភៅ អំពីប្រវត្តិផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវជំហរ របស់ក្រុមបស្ចឹមប្រទេស ដែលបានទទួលស្គាល់ តួនាទីដ៏សំខាន់របស់លោក ហ៊ុន សែន ក្នុងការរារាំងការវិលត្រឡប់ មកកាន់អំណាចជាថ្មីឡើងវិញ នៃក្រុមខ្មែរក្រហម ។ សៀវភៅ «បុរសខ្លាំង ហ៊ុន សែន ៖ ឆាកជីវិតដ៏អស្ចារ្យពី ជីវិតក្មេងវត្ត មកជានាយករដ្ឋមន្ត្រីកម្ពុជា» បានបង្ហាញថា បស្ចឹមប្រទេស មិនបានស្អប់មេដឹកនាំរូបនេះ ទាំងស្រុងឡើយ ហើយក៏មិនស្រឡាញ់ទាំងស្រុងដែរ ។

អ្នកវិភាគសង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា ពាក្យថា បុរសខ្លាំង មិនសំដៅតែទៅលើប្រជាប្រិយភាពនោះទេ តែសំខាន់ទៅលើការគ្រប់គ្រងដំណើរការរដ្ឋ ការគ្រប់គ្រងយោធា និងប្រព័ន្ធយុត្តិធម៌ជាដើម។ លោកបន្តថា ពាក្យថាបុរសខ្លាំង នៅតែមានសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល ៖ "គាត់នៅកាន់អំណាចអស់បីទសវត្សន៍រូចហើយ ដូច្នេះពាក្យថា បុរសខ្លាំងនេះ ខ្ញុំមើលទៅ នៅតែជាចំណងជើងដល់ឯកឧត្តមលោក ហ៊ុន សែន ដដែល"។

ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន មានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោត បង្ហាញថា ការបង្កើតរដ្ឋាភិបាល ត្រូវការគណបក្សប្រឆាំង ដូច្នេះ ប្រសិនបើមិនអាចបង្កើតសភាបាន មានន័យថា មិនអាចបង្កើតរដ្ឋាភិបាលបានទេ ៖ "បាទ! សំណួរហ្នឹង ប្រសិនបើគណបក្សប្រឆាំងគាត់កិកកុក អត់ទាន់ស្រុះស្រួល ពេលនោះគណបក្សប្រជាជន មិនអាចបង្កើតរដ្ឋាភិបាលខ្លួនឯង និយាយរួម មិនទាន់អាចបង្កើតសភាបាន បើបង្កើតសភាមិនបាន មិនអាចបង្កើតរដ្ឋាភិបាលបានដែរ ហេតុដូច្នេះនេះជាឱកាសមួយដែលគណបក្សប្រឆាំង និយាយរួមទៅ អាចវាសនាប្រទេសជាតិ ឬក៏លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរហ្នឹង នៅលើដៃគណបក្សប្រឆាំងហើយ បើសិនជាគាត់ធ្វើល្អ លទ្ធិប្រជាធិបតេយ្យអាចដើរល្អបាន ហើយនិងសង្ឃឹមថាមានការកែទម្រង់ច្រើននៅពេលអាណត្តិក្រោយ ហើយបើសិនជាគាត់រាងទន់ដែរ អាហ្នឹងអាចដូចថា អត់សូវបានផលអីប៉ុន្មានទេ ដូច្នេះស៊ីសងទៅលើបាល់នេះ គឺនៅលើដៃរបស់គណបក្សប្រឆាំង"។
ប្រភពដើម៖ សូលីដាមីឌារ

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top