ក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការលើបណ្តឹងគណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះ
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, August 30, 2013
0
ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៣១ខែសីហានេះ បើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ដែលប្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅមណ្ឌលខេត្តក្រចេះ។
សវនាការនេះ នឹងចាប់ផ្តើមធ្វើឡើង ចាប់ពីម៉ោង៨និង៣០នាទី នៅអគារស វិមានខណ្ឌចំការមន។ ការប្រកាសបើកសវនាការនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចឲ្យគជបបើកកញ្ចប់សុវត្ថិភាព«ក» នៅការិយាល័យមួយចំនួន ក្នុងខេត្តក្រចេះ បាត់ដំបង និងគ្រោងនឹងបើកកញ្ចប់សុវត្ថិភាពនៅខេត្តសៀមរាប នៅថ្ងៃទី៣០ខែសីហានេះ។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃពុធ កន្លងទៅនេះ បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបដិសេធមិនទទួលលិខិតរបស់តំណាងគណបក្សសង្គ្រោះជាតិ ដែលនេះជាកំហុសឆ្គង មិនអាចទទួលយកបានឡើយ។ សេចក្តីថ្លែងការណ៍បន្តថា ជានីតិវិធី និងបែបបទនៃការអនុវត្តការងារដ្ឋបាល ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែទទួលគ្រប់លិខិតស្នាមទាំងអស់របស់ប្រជាពលរដ្ឋ ដែលបានដាក់ទៅស្ថាប័នរបស់ខ្លួន ឯការសម្រេចសេចក្តីយ៉ាងណា នោះទើបជាសិទ្ធិស្ថាប័នកំពូលនេះ។
គណប្សសង្គ្រោះជាតិ អំពាវនាវឲ្យក្រុមប្រឹក្សាធម្មនុញ្ញ លះបង់ទម្លាប់នៃការអនុវត្តបែបបទការងារបែបនេះ ហើយធ្វើការកែលម្អប្រព័ន្ធការងាររដ្ឋបាលរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋទូទៅ ឲ្យសមជាស្ថាប័នកំពូលរបស់ជាតិ។
គណបក្សសង្គ្រោះជាតិ បានចាត់ទុកគណបក្សប្រជាជនកម្ពុជា មានឥទ្ធិពលទៅលើ គជប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលធ្វើឲ្យភាពយុត្តិធម៌នឹងមិនអាចមាននោះទេ៕
ប្រភពឯកសារដើម៖ VOD Hot News
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: