តើលោក ហ៊ុន សែន ពិតជានិយាយថា បក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត មែនឬ?
បញ្ចូលព័ត៌មានដោយ៖Unknown
on Sunday, August 18, 2013
0
បណ្តាញសង្គមហេ្វសប៊ុក បានបង្ហោះវីដេអូខ្សែអាត់សម្លេង របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសារភាពថាគណបក្សប្រជាជនកម្ពុជាពិតជាបានចាញ់ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៥ នេះ ដែលគេចាត់ទុកថា ជាការបែកធ្លាយការសំងាត់។ នេះ គឺជាសំឡេង លោក ហ៊ុន សែន ដែលផ្សព្វផ្សាយ តាមបណ្តាញសង្គមហេ្វសប៊ុក កាលពីថ្ងៃអាទិត្យ៖ «បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតទៅហើយ ។ អាហ្នឹង គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដឹងច្បាស់ហើយ នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពិចស្រពិល។ ខ្ញុំចង់បញ្ជាក់ ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជាអត់ទាន់ដឹងទេថា ខ្លួនឯងចាញ់ទៅហើយ។ ហ្នឹងខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឱ្យផ្សព្វផ្សាយ»។
ការបង្ហោះវីដេអូអាត់សំឡេងនេះ បានបណ្តាលឱ្យមានមន្ទិលសង្ស័យ ថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាបានពោលដូច្នេះមែន ឬទេ?
វិទ្យុអាស៊ីសេរី បានស្រាវជ្រាវរកទៅឃើញថា វីដេអូខ្សែអាត់សម្លេងនេះ មិនមែនជារឿងបែកធ្លាយការសំងាត់អ្វីទេ។ ការពិត គឺជាខ្សែអាត់សម្លេង ដែលកាត់ចេញពីការថ្លែងសុន្ទរកថាជាសាធារណៈ របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ ក្នុងការរិះគន់ចំពោះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានលើកឡើងថា៖ «បើផ្អែកតាមលទ្ធផលបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ ២០១២កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោតបាត់ទៅហើយ ហើយមានតែថា្នក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទេ ដែលបានដឹង រីឯមន្រ្តីថា្នក់ក្រោមរបស់គណបក្សប្រជាជន នៅមានការស្រពិចស្រពិលនៅឡើយ»។ នេះ គឺជាសំឡេងដើម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថ្លែងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៣ ដោយលើកឡើងទាំងស្រុងនូវបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖«នៅពេលនឹង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានទៅខេត្តក្រចេះ។ ពេលនោះ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាននិយាយ ខ្ញុំកុណា ខ្ញុំសុំអានទាំងស្រុងនូវចំណុច ដែលដកស្រង់ចំណុច ដែលទាក់ទងនឹងកថាខណ្ឌនឹង។ ចំឡើយ មានគេនិយាយដែរថា គេចង់មានសន្តិភាព ហើយមានការរីកចំរើន ប៉ុន្តែការរីកចំរើននឹង ឱ្យមកដល់ខាងក្រោមផង។ ខ្ញុំក៏បានបញ្ជាក់ឱ្យប្រជារាស្រ្តដឹងពីចំណុចសំខាន់ថា ទី១ បើសិនជាយើងឈរលើតួលេខការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០១២ កន្លងមកនេះ គឺយើងឃើញថា គណបក្សប្រជាជនចាញ់ទៅហើយ។ គណបក្សប្រជាជនកម្ពុជាបានតែ ៣លាន៥សែនទេ ឯ៦លានទៀត គឺអត់បានបោះឆ្នោតឱ្យគណបក្សប្រជាជនទេ។ ហេតុអីបានជាអ្នកប្រឆាំងអត់បានឈ្នះ ដោយសារតែការបែកបាក់គ្នា។ ប៉ុន្តែស្ថានភាពបោះឆ្នោតឆ្នាំ២០១៣នេះ គឺផ្លាស់ប្តូរហើយ ពីព្រោះមកពីអ្វី ព្រោះឥឡូវនេះ នៅសល់តែគណបក្ស២ត្រៀមប្រកួតប្រជែងគ្នា។ គណបក្សប្រជាជនកម្ពុជាបាន៣លាន៥សែនសំឡេង ហើយគណបក្សសង្គ្រោះជាតិ ដែលសង្ឃឹមថានឹងយក៦លានសំឡេង បានន័យថា បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតទៅហើយ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដឹងច្បាស់ហើយ នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពិចស្រពិល។ ខ្ញុំចង់បញ្ជាក់ ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជាអត់ទាន់ដឹងខ្លួនទេ ថាខ្លួនឯងចាញ់ទៅហើយ។ អានឹង ខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឱ្យផ្សព្វផ្សាយ»។
ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ចាត់ទុកការកាត់តសម្លេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាការបំភ្លៃការពិត និងជាការលេងសង្គ្រាមចិត្តសាស្រ្តប៉ុណ្ណោះ៕
ប្រភពដើម៖ វិទ្យុអាស៊ីសេរី
បញ្ជាក់៖ អត្ថបទនេះមិនមែនជាការចុះផ្សាយ រឺ សរសេរនិពន្ធដោយ Sampann IT ឡើយ ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: