យុវជន​ខ្មែរ​នៅតែ​បន្ត​ការតស៊ូ ក្រោយពី​រដ្ឋាភិបាល​ដោះលែង​យុវជន ៤ រូប​

បញ្ចូលព័ត៌មានដោយ៖Unknown on Friday, August 30, 2013 0

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង នាង ចេញ​ដីកា​នៅ​ថ្ងៃទី ២០ ខែសីហា សម្រេច​ឲ្យ​ដោះលែង​ជនជាប់ចោទ ៤ នាក់ ដែល​ជាប់ចោទ​ពីបទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់អាវុធ​ផ្ដួលរំលំ​រដ្ឋា ភិ​បាល​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ។​

​នៅវេលា​ម៉ោង​ប្រមាណ ១១ ព្រឹក ថ្ងៃទី ២០ ខែសីហា នេះ ក្រុម​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំបែបបទ​ដើម្បី​ដោះលែង​អ្នក​ទាំង ៤ ពី​ពន្ធនាគារ​ព្រៃ​ស​។​

ការសម្រេច​ដោះលែង​នេះ គឺ​បន្ទាប់ពី​មេធាវី និង​គ្រួសារ​របស់​យុវជន​ទាំងនោះ បានដាក់​លិខិត​សុំ​ធានា​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៣ ។

បន្ទាប់ពី​បាន​ដោះលែង​ភ្លាម លោក ទ​ត់ ចាន់​បញ្ញា បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​យ៉ាងខ្លី​ថា លោក មិនអាច​និយាយ​អ្វី​បានទេ​នៅពេលនេះ តែ​លោក​បញ្ជាក់ថា លោក​មិន​បានធ្វើ​ខុស​អ្វី​ឡើយ ។​

លោក ទ​ត់ បញ្ហា ៖“​អត់​អ៊ី​គ្រាន់តែ​សប្បាយចិត្ត​ក្រោយ​បាន​ដោះលែង ដែល​ត្រូវបាន​រួចខ្លួន ។ ប្រហែល ជា​ថ្ងៃ ហ្នឹង​អត់​អាច​ផ្ដល់​បទសម្ភាសន៍​បាន ដោយសារ មិនទាន់មាន​អារម្មណ៍ល្អ ។ ខ្ញុំ​អត់​បានធ្វើ​ខុស គ្រាន់តែ​ប៉ុណ្ណឹង​” ។​

លោក កែវ សា​ម៉ា​ឌី អ្នក​សេរ​សេរ​ប្លក់​ខ្មែរ និង​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook មាន​វត្តមាន​នៅក្នុង​ពិធី​ដោះលែង​យុវជន​ទាំងនេះ បាន​ប្រាប់​អ្នកកាសែត​អំពី​ព្រឹត្តិការណ៍​ដែល​យុវជន​ទាំងនេះ បាន​ចែក​ផ្កា​ដល់​ទាហាន​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ កាលពីពេល​កន្លងទៅនេះ​ថា ។​

លោក កែវ សា​ម៉ា​ឌី ៖“​ក្នុងអំឡុង​ពេលដែល​ពួកគាត់​កំពុងតែ​ពិភាក្សាគ្នា ប្រមូល​លុយ​គ្នា ហៅ​ប៉ៅ រៀងៗ ខ្លួន ។ ស្រាប់​តែមាន មនុស្ស មិន​ស្គាល់មុខ​ផ្សេង​ដទៃទៀត …​បានផ្ដល់​ព័ត៌មាន​មក​គាត់  ផ្តល់ព័ត៌មាន មក លោក ទ​ត់ បញ្ហា ហ្នឹង​ណា ថា គេ​ហ្នឹង​ជួយឧបត្ថម្ភ​ផ្កា ។ ក៏ប៉ុន្តែ​ឧ​បត្ដ​ម្ភ​ផ្កា​ទៅ​គាត់ ៗ​មិនបាន​ដឹង​រឿង អ៊ី​សោះ ។ គាត់ ត្រេកអរ គាត់​គិតថា មាន​សប្បុរសជន គេ​ជួយ​ឧ​ប​ត្ភ​ម្ភ​ផ្កា  ឧបត្ថម្ភ​អ៊ី​ទៅ​ឲ្យ​គាត់​ចឹ​ង​ណា ។ ចឹ​ង​គាត់​ធ្វើ ដំណើរ​ទៅយក​ផ្កា ។ នៅពេល​គាត់​ធ្វើដំណើរ​ទៅយក​ផ្កា​នោះ ក៏​ស្រាបតែ​ត្រូវបាន​កងកម្លាំង សមត្ថកិច្ច ហ្នឹង​ធ្វើការ​ឃាត់ខ្លួន គាត់​តែម្ដង ។ នៅក្នុង​ពេលដែល បញ្ញា ទៅយក​ផ្កា​នោះ គាត់​គិតថា ទៅយក​ម្នាក់ ឯង​មិន កើត​ទេ ។ គាត់​ហៅ ដា លីន ទៅជា​មួយ​ចឹ​ង​ទៅណា ……​ចឹ​ង​បាន​ជាប់​ទាំង ពីរ​នាក់​តែម្ដងទៅ​”​។​

នាង ធី សុវណ្ណ​ថា ម្ចាស់​ទំព័រ​បណ្ដាញ​សង្គម Facebook មានឈ្មោះ I Love Cambodia Hot News និង​ជា​មិត្តភក្តិ៍​របស់​ជនជាប់ចោទ បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ទង្វើ​របស់​អាជ្ញាធរ មិនអាច​គំរាម ឲ្យ​ក្រុមយុវជន​បាក់ស្បាត​បានទេ តែ​វា​ជម្រុញ​ឲ្យ​ពួកគេ​កាន់តែ​មានចិត្ត​ពុះកញ្ជ្រោល​ឡើង​ថែមទៀត ដើម្បី ប្រទេសជាតិ ។​

នាង ធី សុវណ្ណ​ថា ៖ “​យុវជន​យើង​ទាំងអស់​ក្រោយពី​មាន​បញ្ហា​ទាំងនេះហើយ ពួកគាត់​អត់​បាន​ចុះចាញ់ ទេ   រឹតតែ​ធ្វើ​ទឹកចិត្ត​ដែលថា​ស្នេហា​ជាតិ​របស់​ពុះកញ្ជ្រោល​ឡើង គឺ​ព្រួត​ដៃ​គ្នា​តស៊ូ ក្លាយជា​ចង្កឹះ​មួយ​បាច់ ដើម្បី​ប្រទេសជាតិ ទៅ​ថ្ងៃមុខ​ទៀត មាន​អនាគត​រុងរឿង ដោយសារ​យុវជន​ទាំងអស់​មាន​សាមគ្គីភាព ។ នៅតែ​បន្ត  ព្រោះថា​ផ្កា​ហ្នឹង យើង​ចែក​អត់​មាន​ខុស​ទេ ។ បង្ហាញ​ពី​ទឹកចិត្ត​របស់​យើងទាំងអស់គ្នា​ចង់បាន សន្តិភាព ។ យើង​អត់​បានធ្វើ​អ៊ី​ខុស អត់​ប្រើ​ហិង្សា​អ្វី​ទាំងអស់ ។ ផ្កា​គឺ​យើង​បង្ហាញថា ពួកយើង​ទាំងអស់ គ្នា​ជូន​ដល់​គាត់​”​។

លោក អម សំអាត មន្ត្រី​គ្រប់គ្រង​បច្ចេកទេស នៃ​ការិយាល័យ​សើ​ប​ង្កេ​តរបស់​អង្គការ លីកាដូ បាន ប្រាប់ ថ្លែងថា លោក​មានការ​សោកស្ដាយ​ចំពោះ​ការចាប់ខ្លួន​យុវជន​ទាំងនេះ បើទោះបី​ពេល​ក្រុមយុវជន​ទាំងនេះ ត្រូវបាន​គេ​ដោះលែង​យ៉ាងណាក៏ដោយ តែ​នេះ​គ្រាន់តែ​ជាការ​ដោះលែង​ជា​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ ។​


​លោក អម សំអាត បាន​ថ្លែងថា​៖ “​ការដោះលែង​នេះ គឺ​គេ​កម្រិត​សិទ្ធិសេរីភាព​របស់គាត់ ព្រោះ​ការដោះលែង​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គឺ​គេ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ប្រព័ន្ធតុលាការ​។ អ៊ីចឹង សិទ្ធិសេរីភាព​របស់គាត់ ត្រូវបាន​កម្រិត​ដោយ​តុលាការ​” ។​

ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​យុវជន​ទាំង ៤ នាក់ នៅក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី ១៧ ខែសីហា ក្រោម​បទ​ចោទថា បាន​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់អាវុធ​ផ្ដួលរំលំ​រដ្ឋាភិបាល ។ យុវជន​ទាំង ៤ នាក់​នោះ មានឈ្មោះ លោក ទ​ត់ ចាន់​បញ្ញា​, លោក ហ៊ើយ បូ​រិ​ន​, នាង ឡុង លី​ផេង និង​នាង សុខ ដាលីន ៕

ប្រភពឯកសារដើម៖ សារប័ត៌មានព្រៃនគរ

បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕


About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top