បើ សម រង្ស៊ី បោះបង់មិនធ្វើមហាបាតុកម្ម ហើយទៅចរចារ ជាមួយ ហ៊ុន សែន នោះមិនមែន ហ៊ុន សែន ខ្លាំងទេ តែគឺ សម រង្ស៊ី ខ្សោយ

បញ្ចូលព័ត៌មានដោយ៖Unknown on Sunday, August 18, 2013 0

មកទល់ពេលនេះបើទោះបីជា ហ៊ុន សែន បញ្ជាប្រមូលកងទ័ពនិងចល័ត្រកងទ័ព ពេញ ផ្ទៃប្រទេសជាពិសេសក្នុងទីក្រុងភ្នំពេញក៏ដោយ ក៏ពលរដ្ឋនិងយុវជនខ្មែ រមិនមានភាព ភ័យខ្លាចណាមួយទេ តែផ្ទុយទៅវិញពលរដ្ឋ និងយុវជនខ្មែរ ដែលជាអ្នកស្រលាញ់ជាតិ ពិតប្រាកដបានត្រៀមខ្លួន រួចជាស្រេចដើម្បីពលីកម្ម និងចូលរួមក្នុងមហាបាតុកម្មដែល ជាប្រវត្តិសាស្រ្តនេះ សម្រ៉ាប់ការផ្លាស់ប្តូរអោយខាងតែបានទុកអោយជាគំរូអោយកូន ខ្មែរជំនាន់ក្រោយបានចងចាំ ។ បើតាមការពិនិត្យមើលសំទុះទឹកចិត្តរបស់ពលរដ្ឋនិង យុវជនខ្មែរ ដែលបានត្រៀមខ្លួនធ្វើមហាបាតុកម្ម គឺបានបង្ហាញថា ហ៊ុន សែន ចាញ់រួច ទៅហើយទើបបានជាខំបញ្ចេញុធ្មុង បញ្ជាកងទ័ព និងទិញកាំភ្លើងព្រមទាំងរថគ្រោះ និងរថពាសដែកជាច្រើនមកពីចិន និងសូវៀត ដើម្បីទុកធ្វើសមរភូមិទប់ទល់ជាមួយនឹង ពលរដ្ឋនិងយុវជនខ្មែរ ដែលយកកម្លាំងអំណាចអហឹង្សាទៅបណ្តេញ ហ៊ុន សែន ។

 ប៉ុន្តែពេលនេះឧបសគ្គនិងជាឆ្អឹងទទឹងករ នៃ មហាបាតុកម្ម គឺ គណបក្សសង្គ្រោះជាតិ ដែលមាន សម រង្ស៊ី និង កឹម សុខា ជាអ្នកដឹកនាំ ។ បុគ្គលទាំងពីរនាក់នេះកំពុងតែធ្វើ អោយបាយក្តៅក្លាយទៅជាបាយកក ដើម្បីចូលរួមបន្តអំណាចអោយ ហ៊ុន សែន កាន់ អំណាចស្របច្បាប់ ៥ ឆ្នាំទៀតបំពេញចិត្តនយោបាយឈ្លានពានរបស់យួន ។ ការចូលទៅកាន់តុចរចាររបស់ សម រង្ស៊ី និងការបន្ទាន់ឥរិយាបទជាមួយ ហ៊ុន សែន ហើយក្បត់សំដីខ្លួនដែលបានសន្យាជាមួយពលរដ្ឋ គឹមានន័យថា សម រង្ស៊ី មិនត្រឹមតែ អោនក្បាលអោយពួកអាយ៉ងយួន ខោកអង្អែលតែក្បាលរបស់ សម រង្ស៊ី តែម្នាក់នោះ ទេ តែគឹ សម រង្ស៊ី កំពុងទាញយកក្បាលពលរដ្ឋខ្មែរអ្នកដែលចង់បានការផ្លាស់ប្តូរពិតៗ នោះទៅជំរុញអោនអោយ ហ៊ុន សែន និងពួកអាយ៉ងយួន ខោកអង្អែលលេងដូចគ្នា ។

 នេះជាជំហរនយោបាយទាន់ជ្រាយនិងថោកទាបរបស់អ្នកនយោបាយ ដែលនៅក្នុង ស្រុកមានអ្នកពលរដ្ឋគាំទ្រហើយតែមិនហ៊ានឈរនៅពីមុខក្រុមអ្នកគាំទ្រ ដើម្បីធ្វើកិច្ច ការអោយបានចប់ចុងចប់ដើម ។ ត្រង់ចំណុចនេះបើ សម រង្ស៊ី នៅតែមើលឃើញការ ចរចារជាមួយក្រុម ហ៊ុន សែន ជាផ្លូវចាំបាច់មែននោះ គឺ សម រង្ស៊ី មិនមែនជាអ្នកធ្វើ នយោបាយដើម្បីរំដោះទុក្ខពលរដ្ឋទេ តែគឺ សម រង្ស៊ី ធ្វើនយោបាយគឹគ្រាន់តែជា មធ្យោបាយដើម្បី តួរនាទីនិងកៅអីរបស់ខ្លួនវិញទេ ។

 ហេតុដូចនេះ សម រង្ស៊ី មិនសមក៏ មិនសមទទួលពាក្យលើកដំកើងពីពលរដ្ឋខ្មែរថាជា HERO ដែរពោលគឺ សម រង្ស៊ី នៅតែជាជន ZERO ដ៏ថោកទាបដូច នរោត្តម រណឬទ្ធិ ដូច្នោះដែរ ។ ដូចនេះមិនមែន ហ៊ុន សែន ឬពួកអាយ៉ងយួនខ្លាំងទេ តែការពិតមកពី សម រង្ស៊ី និង បក្សប្រឆាំងខ្សោយទើបបានជាទៅសុំគេចូលចរចារ ហើយខ្លួនមិនហ៊ានប្រកាសដឹកនាំ ធ្វើមហាបាតុកម្មទូទាំងប្រទេស ដែលមានពលរដ្ឋរាប់សែនគាំទ្ររួចទៅហើយនោះ ។

 វាសនាប្រទេសជាតិខ្មែរ ដែលធ្លាក់ចូលក្នុងរណ្តៅមរណា និងមានចំណងនយោបាយ ចង់យ៉ាងញឹកពិបាកស្រាយដូច្នោះ គឹមកពីសំបូរដោយអ្នកនយោបាយជាជន ZERO របៀបនេះច្រើនពេក ដែលធ្វើនយោបាយបុលបាយ មិនដឹងទិសតំបន់ ហើយនាំពលរដ្ឋ ទៅតែច្រកចាញ់ ច្រកអោយពួកអាយ៉ងយួនសម្លាប់ ហើយមិនហ៊ានដឹកនាំពលរដ្ឋវាយ ទម្លុះជញ្ជាំងផ្តាច់ការ ។ ដែលតាមពិតជញ្ជាំងផ្តាច់ការនេះមិនរឺងមាំនោះទេ បើហ៊ានដឹក នាំកម្លាំងអំណាចពលរដ្ឋខ្មែរទូទាំងប្រទេស យកកណ្តាប់ដៃពលរដ្ឋខ្មែរទូទាំងប្រទេស វ៉ាយអោយស្រុះគ្នាតែមួយពេលនោះ ៕


បញ្ជាក់៖ អត្ថបទចុះផ្សាយនេះមិនមែនជាការសរសេរនិពន្ធដោយ Sampann IT ឡើយ ៕

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top