ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​ព្រមាន​បក្ស​ជាប់​ឆ្នោត​ពី​អស្ថិរភាព​នយោបាយ

បញ្ចូលព័ត៌មានដោយ៖Unknown on Sunday, August 18, 2013 0


ក្នុង​សុន្ទរកថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​ជា​ទូទៅ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ទង្វើ​របស់​គណបក្ស​កាន់​អំណាច​ដែល​យក​អាវុធយុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ចូល​ក្រុង ដើម្បី​ត្រៀម​ទប់ទល់​នឹង​គម្រោងការ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។

គណបក្ស​ខ្មែរ​ឈប់​ក្រ ដែល​បាន​ទទួល​សន្លឹក​ឆ្នោត​មិន​ដល់ ៥​ម៉ឺន​សំឡេង​ផង​នោះ បាន​ចេញ​មុខ​ព្រមាន​ជា​ផ្លូវ​ការ​ថា បើ​សិន​ជា​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​អង្គុយ​តុ​ចរចា​ទេ​នោះ ប្រទេស​កម្ពុជា នឹង​មាន​មហន្តរាយ​ជា​មិន​ខាន។ គណបក្ស​ខ្មែរ​ឈប់​ក្រ​បាន​ដាក់​លិខិត​អញ្ជើញ​តំណាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ទៅ​ចូល​រួម​ស្ដាប់​បទ​បង្ហាញ​ស្ដីពី​កង្វល់​របស់​ពលរដ្ឋ ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​មិន​បាន​បញ្ជូន​តំណាង​ទៅ​ស្ដាប់​ឡើយ។

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន មាន​ប្រសាសន៍​ថា គណបក្ស​នេះ​នឹង​ផ្ញើ​សុន្ទរកថា​របស់​លោក​ទៅ​កាន់​គណបក្ស​ជាប់​ឆ្នោត​នៅ​ដើម​សប្ដាហ៍​នេះ ហើយ​សន្ទរកថា​នោះ​ផ្ដោត​សំខាន់​លើ​ដំណោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ទស្សនៈ​វិស័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ។

លោក​បន្ត​ថា គណបក្ស​ខ្មែរ​ឈប់​ក្រ​ចាញ់​ឆ្នោត​មែន តែ​បក្ស​នេះ​បាន​មើល​ឃើញ​ថា ពលរដ្ឋ​កំពុង​មាន​ក្តី​បារម្ភ​ពី​សង្គ្រាម អស្ថិរភាព​សង្គម ចលាចល​ផ្សេងៗ ដូច​នេះ​អ្នក​នយោបាយ​ត្រូវ​តែ​ស្រាយ​បញ្ហា​នេះ។ លោក​បញ្ជាក់​ថា ចំណោទ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​និង​គណបក្ស​នយោបាយ​មិន​ស្ងប់​ចិត្ត គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អសមត្ថភាព​ក្នុង​ការ​ធ្វើ​ការងារ ប្រកប​ដោយ​តម្លាភាព៖ «បើ​គេ​មិន​ដោះស្រាយ​បញ្ហា​ហ្នឹង​ឲ្យ​ស្រួលបួល​ទេ ខ្ញុំ​មិន​ចូល​រួម​ទៀត​ទេ នាំ​ឲ្យ​ខាត​លុយ ខាត​ពេល​វេលា និង​លះបង់​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ច្រើន​ណាស់»

ទាក់ទង​នឹង​ការ​រក្សា​ស្ថិរភាព​សង្គម​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​បង្ក​បញ្ហា​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច ដូច​នេះ​គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ទទួល​ខុស​ត្រូវ និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​កំពុង​កើត​មាន៖ «យើង​ព្យាយាម​ដោះស្រាយ​ដោយ​សន្តិវិធី ផ្ញើ​សារ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បើ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ សហគមន៍​អន្តរជាតិ​ប្រទេស​ជា​មិត្ត​គេ​មិន​អាច​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​បាន​ឡើយ»

ចំណែក​ឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ខែ​នេះ ក៏​ធ្លាប់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ស្ងប់ស្ងៀម​កុំ​ភ័យ​ខ្លាច និង​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រើ​ហិង្សា ព្រោះ​តែ​និន្នាការ​នយោបាយ​ដែរ។ ប៉ុន្តែ​មិន​ដល់ ១​ខែ​ផង រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចល័ត​កង​ទ័ព​រថពាសដែក និង​បញ្ជូន​ទាហាន​ចូល​កៀក​ក្រុង​ភ្នំពេញ។


សង្គម​ស៊ីវិល​ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​សំដែង​ក្ដី​ព្រួយ​បារម្ភ និង​រិះគន់​ចំណាត់ការ​ប្រុង​ជើងការ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន នេះ។ បច្ចប្បន្ន​នេះ​មាន​ទំនាស់​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ទាក់ទង​នឹង​លទ្ធផល​បោះ​ឆ្នោត នៅ​មិន​ទាន់​រក​ច្រក​ចេញ​បាន​នៅ​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ​និង​សង្គម​ស៊ីវិល​រក​ឃើញ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មិន​មាន​សមត្ថភាព​ធ្វើ​ការងារ​ប្រកប​ដោយ​តម្លាភាព​ឡើយ។ គ.ជ.ប ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​អ្នក​ជួយ​បន្លំ​សន្លឹក​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទៀត​ផង៕

ប្រភពដើម៖ វិទ្យុអាស៊ីសេរី

បញ្ជាក់៖ ព័ត៌មាននេះមិនមែនជាការចុះផ្សាយ រឺ និពន្ធដោយ Sampann IT ឡើយ ៕

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top