លោក សម រង្ស៊ី នឹងវិល​មក​​កម្ពុជា​វិញ​នៅថ្ងៃ​ទី​១៥ សីហា ​ស្អែក​

បញ្ចូលព័ត៌មានដោយ៖Unknown on Wednesday, August 14, 2013 0

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​អវត្តមាន​ពី​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ នឹង​វិល​ចូល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី ១៥ សីហា​ស្អែកនេះ។ លោកស្រី មួរ សុខហួ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ បានថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ RFI នៅ​ថ្ងៃពុធ​នេះ​ថា បើគ្មាន​អ្វី​ប្រែប្រួល​ទេ ប្រធានគណបក្ស​របស់​ខ្លួន នឹង​វិល​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ​តាម​ការ​គ្រោងទុក។




សេចក្តី​រាយការ​ណ៏របស់​ ស៊ុន មេសា
(02:03)
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែល​អវត្តមាន​ពី​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​នឹងវិលចូលមកកម្ពុជាវិញនៅថ្ងៃទី ១៥ សីហាស្អែកនេះ។ នេះបើតាមលោកស្រីមួរ សុខហួ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃពុធនេះ។ លោក សម រង្ស៊ី បានអវត្តមាន​ពីប្រទេស​រយៈពេល​ជាងមួយ​សប្តាហ៍ដើម្បី​ទៅ​ចូលរួម​ពិធីការរបស់កូនស្តីនៅសហរដ្ឋអាមេរិក។

នៅសហរដ្ឋអាមេរិកនោះហើយ ដែលលោក សម រង្ស៊ីកាលពីថ្ងៃទី១១ សីហា បាន​ព្រមាន​ពីការ​ធ្វើមហាបាតុកម្ម​ប្រសិនបើ​ក្រុមចម្រុះបច្ចេកទេស ដើម្បីអង្កេត​លើភាពមិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត នៅតែ មានភាពចម្រូងចម្រាសមិនអាចស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋបាន។ ទាក់ទិននឹងការប្រកាសធ្វើបាតុកម្មនេះដែរ លោក ស្រី មួរ សុខហួរ បានបញ្ជាក់ថា គោល​ជំហរ​របស់​គណបក្សសង្គ្រោះជាតិ គឺផ្តល់យុត្តិធម៌ដល់អ្នកបោះឆ្នោត។ មន្ត្រី​គណបក្ស​ប្រឆាំង​រូបនេះបាន​អះអាង​ថា បានរកឃើញភាព​មិនប្រក្រតីប្រមាណ​ជាង១ម៉ឺន​ករណីទាក់ទង​នឹងការ​បាត់​ឈ្មោះ អ្នកបោះឆ្នោត ដែល​ធ្វើឲ្យពួកគេ​មិនអាចបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​បាន។ យ៉ាង​ណាក៏ដោយ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា មហាបាតុកម្ម​ដែល​នឹង​អាច​ផ្ទុះ​ឡើង​នោះ គឺជាមហាបាតុកម្មអហិង្សា។

ចំពោះភាពតានតឹងនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជានេះដែរ លោក ស្រី ប្រមុខ​ទូតសហភាពអ៊ឺរ៉ុប Catherine Ashton បានផ្ញើរលិខិតចុះថ្ងៃទី១២សីហា ពីទីក្រុង​ប្រុចហ្សែល​ជូន​ប្រធាន​គណកប្សប្រឆាំងលោក សម រង្ស៊ី។ លិខិតនោះបានបញ្ជាក់ថា ភាពមិនប្រក្រតី​ក្នុងថ្ងៃបោះឆ្នោត​នោះ នឹងត្រូវបាន​ដោះស្រាយមុន​ការប្រកាស​លទ្ធផល​បោះឆ្នោតចេញ​ជា​ផ្លូវការ។ លោកស្រីក៏បានជម្រុញឱ្យគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី ចូលរួម​ជាដៃ​គូជា​មួយ​គ្រប់ភាគីពាក់ពន្ធ័ដើម្បីដោះស្រាយបញ្ហាភាពមិនប្រក្រតីទាំងឡាយ និង​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​រក្សា​នូវសន្តិភាព និងស្មារតីប្រជាធិបតេយ្យនៅកម្ពុជា។

គួររំលឹកថា គណបក្សប្រជាជនកម្ពុជា និងគណកប្សសង្គ្រោះជាតិ បានជួបចរចា​គ្នា​កាល​ពី​សប្តាហ៍មុន ដើម្បី​ឈាន​ទៅ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បីដោះស្រាយភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត តែរហូតមកដល់ពេលនេះ គណៈកម្មការចំពោះកិច្ចនេះ នៅ​ទ្រឹង​មិនមាន​ការ​វិវត្តអ្វី​ទាំងអស់។ ការវិលមកកាន់កម្ពុជាវិញ របស់លោកសម រង្ស៊ី នៅ​ពេល​នេះ​បាន​កើត​ឡើង​ចំពេល​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​កម្តៅខ្លាំង៕

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top