អ្នកជំនាញការអាមេរិកពង្រឹងការសន្និដ្ឋានថា MH370 កំពុងស្ថិតនៅមហាសមុទ្រឥណ្ឌា
បញ្ចូលព័ត៌មានដោយ៖Unknown
on Saturday, March 15, 2014
0
សារព័ត៌មាន CNN នៅថ្ងៃទី១៣ មីនា (ម៉ោងតំបន់) បានដកស្រង់ការវិភាគចារកិច្ចមួយ ពីទិន្នន័យអេឡិចត្រូនិក និងផ្កាយរណប បង្ហាញឲ្យឃើញថា យន្តហោះបាត់ខ្លួនរបស់ម៉ាឡេស៊ី បានធ្លាក់ក្នុងឈូងសមុទ្រ Bengal ឬ នៅកន្លែងណាមួយនោះ នាមហាសមុទ្រឥណ្ឌា ។ នោះជាការវិភាគសន្និដ្ឋាន១សប្តាហ៍ ក្រោយ MH370 បាត់ស្រមោលរបស់អ្នកជំនាញការអាមេរិក និងរដ្ឋាភិបាលម៉ាឡេស៊ី ។
ការសន្និដ្ឋាននេះ ក៏ស្របនឹងសកម្មភាពថ្មី របស់អាមេរិក ដែលកំពុងប្រតិបត្តិការនាំមុខ ដោយនាវាចម្បាំង USS Kidd ប្រមូលផ្តុំនៅឈូងសមុទ្រ Begal ។
មុននោះ មន្ត្រីជាន់ខ្ពស់របស់អាមេរិកម្នាក់ ក៏បានបង្ហើបពីប្រព័ន្ធប្រកាសព័ត៌មានស្វ័យប្រវត្តិរបស់ MH370 ថា បានបញ្ជូនសញ្ញា “ping” ទៅកាន់បណ្តាផ្កាយរណប ក្នុងអំឡុងពេលច្រើនម៉ោងផ្ទួនៗ មុនពេលវាដាច់ទំនាក់ទំនងនឹងមជ្ឈមណ្ឌលបញ្ជាការហោះហើរ ។
Immarsat ប្រព័ន្ធផ្កាយរណបឃោសនាព័ត៌មាន ក៏អះអាងថា បានទទួលនូវសញ្ញានេះ ដែលក្នុងប្រព័ន្ធរបស់ពួកគេនោះផងដែរ ។
សរុបព័ត៌មានទាំងឡាយមក មជ្ឈដ្ឋានឃោសនារបស់អាមេរិក បានសន្និដ្ឋានថា យន្តហោះនេះអាចរងអំពើភេរវកម្ម ។
តាម New York Times ដែលបានឲ្យដឹងពីចលនាឡើងចុះ (ប្តូររយៈកម្ពស់) ច្រើនដងនោះ (ផ្អែកតាមសញ្ញារ៉ាដារបស់កងទ័ព) ធ្វើឲ្យមានការវាយតម្លៃបន្ថែមថា វាប៉ងចុះចតនៅកោះឆ្ងាយមួយ នាមហាសមុទ្រឥណ្ឌា ។
អ្វីៗនៅតែជាការវិភាគ គ្រាន់តែវាកាន់តែមានមូលដ្ឋានបង្អែកច្រើនជាងមុន ។ ថ្ងៃនេះ ចាំមើលលើព្រះគ្រូឥណ្ឌាដែលបានទស្សន៍ទាយថា រកឃើញ MH370 នៅថ្ងៃទី១៥ មីនា នេះ វាឆុតដែរ ឬទេ?
(ប្រិយមិត្ត ! ទាំងអស់ដែល “ស្ថាបនា” បានដកស្រង់ប្រែសំរួល វាគឺជាព័ត៌មានជាកិច្ចប្រឹងប្រែងរបស់បណ្តាប្រទេស ដើម្បីរុករកយន្តហោះបាត់ខ្លួន ព្រមទាំងជីវិតដ៏មានតម្លៃរបស់អ្នកដំណើរ ២៣៩ នាក់ លើនោះ ។ ហេតុនេះ ព័ត៌មានវាតែងប្រែប្រួល, ប្រិយមិត្តគប្បីតាមដាន ពិចារណា កុំប្រញាប់វាយតម្លៃ និងប្រើពាក្យពេចន៍ខ្លះដែលពុំសមរម្យនោះ!!)
ប្រភពព័ត៌មាន៖ សារព័ត៌មានខ្មែរស្ថាបនា
Tagged as: ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច-សង្គម

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: