វិភាគ​៖ តើ​ការប្តូរ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់ ​CPP អាច​ធ្វើ​ឲ្យ​បក្ស​នេះ មាន​កំណើន​អាសនៈ​វិញ​ទេ​?​

បញ្ចូលព័ត៌មានដោយ៖Unknown on Thursday, February 27, 2014 0

 ក្រោយ​ការ​រំដោះប្រទេស និង​ប្រជាពលរដ្ឋ​ពី​របប​ប្រល័យ​ពូជសាសន៍ ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ លោក ហ៊ុន សែន មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៨៥ លោក បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​តំណាង​ហត្ថលេខី​សំខាន់​មួយរូប ក្នុង​ដំណើរការ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១ ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ការបោះឆ្នោត​សកល និង​ដោយ​សេរី​មួយ ដែល​បាន​ធ្វើឡើង​ជា​លើកដំបូង​នៅ​កម្ពុជា ឆ្នាំ​១៩៩៣​។​

​ បើ​ក្រឡេក​មើល​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា ចាប់តាំងពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣​មក គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៥១​អាសនៈ អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ បាន​៦៤​អាសនៈ អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ បាន​៧៣​អាសនៈ និង​អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ បាន​៩០​អាសនៈ ដែល​បង្ហាញ​ពី​ការកើនឡើង​ជា​បន្តបន្ទាប់​នៃ​ប្រជាប្រិយភាព​របស់​បក្ស​នេះ​។ ដោយឡែក សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣​វិញ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​តែ​៦៨​អាសនៈ​ប៉ុណ្ណោះ ដែល​ចំនួន​នេះ បាន​ធ្លាក់ចុះ​២២​អាសនៈ បើ​ធៀប​នឹង​អាណត្តិ​មុន ខុសពី​ការរំពឹងទុក​របស់​គ​ណ​បក្ស និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
 លទ្ធផល​នេះ ត្រូវបាន​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម កត់សម្គាល់ឃើញ​ថា ជា​ផ្នែក​មួយ ដែល​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ហ៊ុន សែន ចាប់ផ្តើម​បន្ទន់ឥរិយាបថ រហូត​ដល់​ប្រកាស​ទទួល​យក​សំណើ​កែទម្រង់​ស្ថាប័ន​ជាតិ​ធំៗ​មួយចំនួន ដែល​រង​ការរិះគន់​ដឹកនាំ​គ្មាន​តម្លាភាព និង​មាន​អំពើ​ពុករលួយ​ជា​ដើម​។​

អ្វី​ដែល​អ្នក​តាមដាន​សង្គម កំពុងតែ​យកចិត្តទុកដាក់ គឺថា​តាម​ឃោសន​ស័ព្ទ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៥​នេះ គឺ «បើ​ស្រឡាញ់ បើ​អាណិត បើ​ពេញចិត្ត បើ​ជឿទុកចិត្ត សម្តេច ហ៊ុន សែន សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជ​កម្ពុជា​»​។​

នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច លោក ហង្ស ពុទ្ធា និង​ជា​អ្នកតាមដាន​បញ្ហា​សង្គម យល់ថា ការធ្លាក់​ប្រជាប្រិយភាព​របស់​គណ​បក្សប្រជាជនកម្ពុជាក្នុងអាណត្តិទី៥នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាតួអង្គសំខាន់បំផុតក្នុងការដឹកនាំ​ដំណើរ​​​ការបក្ស ដោយសារការផ្តល់សារនយោបាយជូនដល់ប្រជាពលរដ្ឋ មុននិងក្រោយការបោះឆ្នោត គឺភាគ​ច្រើន​ប្រែជា​មាន​លក្ខណៈបុគ្គលិក ជាជាងតំណាងបក្សទាំងមូល។

ជាការកត់សម្គាល់ ក្រោយការបោះឆ្នោតអាណត្តិទី៥នេះ បាតុករគណបក្សសង្រ្គោះជាតិរាប់ម៉ឺននាក់  បានហែក្បួនមហា​បាតុ​កម្ម​តាមដងវិថីក្នុងរាជធានីភ្នំពេញ និង​វេទិកា​ជួបជុំ​ តាម​ខេត្ត ទាមទារ​ការស៊ើបអង្កេត​លទ្ធផល​ឆ្នោត ថ្ងៃទី​២៨ ខែកក្កដា និង​ការបោះឆ្នោត​ឡើងវិញ ដោយ​ក្នុង​នោះ ក៏​មាន​ជា​សារ​នយោបាយ ទាមទារ​ដោយ​ស្រែក​ចំៗ​ទម្លាក់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​តំណែង​ផងដែរ​។​
​ ករណីនេះ លោក ហង្ស ពុទ្ធា យល់ថា បើ​នៅ​តែ​មិន​មាន​កំណែទម្រង់​ទេនោះ ប្រជាប្រិយភាព​បក្ស​នេះ នឹង​កាន់តែ​ដុនដាប សម្រាប់​ការបោះឆ្នោត​ថ្ងៃ​ខាង​មុខ​ «តួអង្គរបស់គណបក្សប្រជាជន ហាក់ដូចជាត្រូវបានប្រឈមរួចទៅ ទៅនឹងបញ្ហាទាំងឡាយ ដូចជាក្រុមបាតុករ បាន​លើកឡើងអញ្ចឹង បើសិនជា គណបក្សប្រជាជនកម្ពុជា រក្សាទុកនូវបេក្ខជននាយករដ្ឋមន្រ្តី (ហ៊ុន សែន) ដដែល យើង​អាច​មើល​ឃើញ​ថា ចំនួនអ្នកចូលរួមក្នុងបាតុកម្ម ច្បាស់ជាមិនបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជាទេ។»

ជារឿយៗ លោកនាយក​រដ្ឋមន្ត្រី អាយុ​៦៣​ឆ្នាំ តែងតែ​ប្រកាស​ថា លោក​នឹង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី រហូតដល់​អាយុ​៧៤​ឆ្នាំ គឺ​មានន័យថា ការបោះឆ្នោត​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ លោក​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ៥​ឆ្នាំ​ទៀត រហូតដល់​ឆ្នាំ​២០២៣​។​

​ សម្រាប់​អ្នកវិភាគ នយោបាយ លោក​បណ្ឌិត សុខ ទូច គិតថា នាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​សំបក​ក្រៅ និង​ជ្រុង​មួយ​នៃ​ប្រជាប្រិយភាព​បក្ស​នេះ តែ​បញ្ហា​ចោទ​សំខាន់ គឺ​លទ្ធផល​នៃ​ការដឹកនាំ​កន្លងមក ដែល​មិន​ឆ្លើយតប​ទៅនឹង​បញ្ហា​សង្គម​ដូចជា រឿង​ដីធ្លី សិទ្ធិ​ការងារ និង​បញ្ហា​សេដ្ឋកិច្ច គួបផ្សំ​នឹង​ទម្លាប់​ចាស់ ដែល​បក្ស​នេះ ព្យាយាម​ជីក​កកាយ​កេរ្តិ៍​ស្នាដៃ​អតីតកាល បង្ហាញ​ដល់​ម្ចាស់ឆ្នោត​គ្រប់​រដូវ​កាល​បោះឆ្នោត ដែល​គ្មាន​ប្រសិទ្ធិ​ចំពោះ​យុវជន​ជំនាន់​ក្រោយ​។​

លោក សុខ ទូច យល់ថា នាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា នឹង​កាន់តែ​បង្កើន​ប្រជាប្រិយភាព បើសិនជា​លោក​ជា​វីរជន អាច​ផ្តល់​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ មិនមែន​គ្រាន់តែ​ជា​បុគ្គល ដែល​ពលរដ្ឋ​រងគ្រោះ​គ្រាន់​តែ​គិត​ដល់​ឈ្មោះ​ភ្លាម ក៏​នឹក​ដល់​ភាពបរាជ័យ​នោះទេ​ «បើបុគ្គលហ្នឹង (ហ៊ុន សែន) គាត់ជាបុគ្គលអធិរាជ បុគ្គលអច្ឆរិយ គាត់ដោះស្រាយបញ្ហាចេញគាត់​ធ្វើអ្វីបានជោគជ័យ ងារនឹងរឹតតែធ្វើឲ្យគណបក្សប្រជាជន កាន់តែខ្លាំង ប៉ុន្តែ បើសិនជាដាក់ទៅបញ្ហាមួយមិនដោះស្រាយ បញ្ហា​មួយ​មិន​ដោះស្រាយ បញ្ហាមួយមិនដោះស្រាយ ឧបមាថា ចូលមើលព្រៃ ព្រៃបាត់អស់ ចូលមើលព្រៃ ព្រៃខ្ទេចអស់ សូម្បីតែលោកជាមនុស្ស ប្រថុត​ជន ក៏លោក ធុញថប់រឿងអ្វីដែលគ្មានចម្លើយហ្នឹងដែរ។»



 ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៤ វិទ្យាសា្ថន​សាធារណរដ្ឋ​អន្តរជា​តិ IRI បាន​ចេញ​របាយការណ៍​ស្ទង់​មតិ ដោយ​រកឃើញថា កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើរ​លើ​ផ្លូវត្រូវ ៨២% ខណៈ​ទទួលបាន ៩០​អាសនៈ ដែល​គ្រានោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ទទួលស្គាល់​ការស្ទង់មតិ​នោះ​។ ប៉ុន្តែ ភាគរយ​ផ្លូវ​ត្រូវ​នេះ បាន​ធ្លាក់ចុះ​មក​ត្រឹម ៥៥% ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ខណៈ​គណបក្ស​នេះ​ទទួលបាន​តែ​៦៨​អាសនៈ តែប៉ុណ្ណោះ ដែល​នាំ​ឲ្យ​ការស្ទង់មតិ​នេះ រង​ការរិះគន់​ពី​មន្ត្រី បក្ស​កាន់​អំណាច​នេះ ថា​មិន​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​កម្ពុជា​ទាំងស្រុង​នោះទេ​។​

ទឡ្ហីករណ៍ ​នេះ ត្រូវបាន​លោក លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកតាមដាន​ព្រឹត្តការណ៍​សង្គម បកស្រាយ​ថា បណ្តាល​មក​ពី​រយៈពេល ៥​ឆ្នាំ​នៃ​ការដឹកនាំ ក្រោយពី​ទទួលបាន​សំឡេងគាំទ្រ​ច្រើន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​បក្ស បង្អួត​ពី​ឥទ្ធិពល​ខ្លួន​ក្នុង​ឆាកនយោបាយ ដែល​គ្មាន​អ្នក​ហ៊ាន​បំពាន​បាន ភ្លេច​គិត​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ផ្ទុយទៅវិញ បែរ​បង្ក​នូវ​បញ្ហា​បន្ថែម​។​

​ យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ វិភាគ​ថា ការពិចារណា​ប្តូរ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ថ្ងៃ​ខាង​មុខ អាច​នាំ​នូវ​ផលវិបាក និង​បង្ក​ជម្លោះ​ផ្ទៃក្នុង​បក្ស ដោយសារតែ​ការប្រកាន់​បក្ខពួក និង​ការ​ច្រណែន​គ្នា​ «បើមើលចំនុចហ្នឹង លោក ហ៊ុន សែន ច្បាស់ជាចង់ឲ្យកូនគាត់បន្តវេន ប៉ុន្តែ មន្រ្តីជាច្រើនក្នុងគណបក្សប្រជាជនកម្ពជា ដូចជា អ្នកដែលធ្វើការយូរគាត់​ប្រហែល​ជា​អត់សូវ​សប្បាយចិត្ត វាអាចធ្វើឲ្យប៉ះពាល់ទៅលើ ទឹកចិត្តរបស់ សមាជិកគាត់ដែរ អាហ្នឹងក៏ជាបញ្ហាមួយ។»

​អំឡុង​យុទ្ធនា​ឃោសនា មុន​ថ្ងៃ​បោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្សប្រជាជនកម្ពុជា ធ្លាប់បាន​អះអាង​ថា បើ​គណបក្ស​ខ្លួន​ទទួលបាន​ការគាំទ្រ តិចជាង​៦០​ភាគរយ​នោះ លោក នឹង​ចុះ​ចេញពី​តំណែង​។ ប៉ុន្តែ ក្រោយ​ការប្រកាស​លទ្ធផល​ឆ្នោត ដែល​រកឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​តែ​៦៨​អាសនៈ អ្នកគាំទ្រ​គណបក្ស​ប្រឆាំង បានប្រកាស​ទាមទារ​ភា្ល​មៗ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពី​តំណែង​តាម​ការសន្យា ដោយ​ចោទ​ថា គណបក្ស​នេះ លួច​បន្លំ​សន្លឹកឆ្នោត បង្ក​ភាព​មិន​ប្រក្រតី​លើ​លទ្ធផល​ឆ្នោត​។​

កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹក​ពី​សំណួរ​ដែល​លោក​ទទួលបាន​ពី​បុគ្គល​ម្នាក់ ទាក់ទង​នឹង​ការតែងតាំង​កូនប្រុស​ច្បង​របស់​លោក​ម្នាក់ គឺ​លោក ហ៊ុន ម៉ា​ណែ​ត ឲ្យធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) នៅ​ពេល​លោក​ជា ស៊ីម ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទទួលមរណភាព​។ ក្នុង​ការបោះឆ្នោត​អាណត្តិ​ទី​៥​នេះ កូនប្រុស​ម្នាក់​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ា​នី ត្រូវបាន​ដាក់​ឲ្យ​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ខេត្ត​កំពង់ស្ពឺ​។

រហូតមកដល់​ពេលនេះ លោក ហ៊ុន សែន មិន​ទាន់​ប្រកាស​ថា​តើ​អាច​នឹ ង​មាន​ការ​ដាក់​កូន​ប្រុស របស់​លោក​ធ្វើ​ជា​បេក្ខភាព​នាយ ក​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត​នៅឡើយ​ទេ​៕​​


 

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top