រដ្ឋាភិបាលកម្ពុជា ទទួលយកសំណើរបស់ រដ្ឋាភិបាល​អូស្ត្រាលី

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, February 22, 2014 0

 រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​បានទទួលយកសំណើ​របស់រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ដែលបានស្នើ​សុំ​ឲ្យ​កម្ពុជា ទទួលយក​ជនភៀសខ្លួន​ស្របច្បាប់ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​អូស្ត្រាលី មក​តាំង​ទីលំនៅ​ស្របច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា​។​ ប្រទេស​កម្ពុជា​បាន​ទទួល​យក​ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​ប្រទេស​ អូស្ត្រាលី ​ក្នុង​ការ ទទួល​យក​ជនភៀសខ្លួន​ស្របច្បាប់​បរទេស​ពី​ប្រទេស​អូស្ត្រាលី មក​តាំងទី​លំដៅ​ថ្មី និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។

ការទទួលយកសំណើរនេះត្រូវ​អះអាង​ដោយ​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជានៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​ជា​មួយ និងសមាជិកសភា និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលីគឺលោកស្រី Julie  Bishop នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព​។​

លោក អៀង សុផល្លែត ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្លែង​នៅ​ក្រោយ​ជំនួប​នោះ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា លោកជំទាវ Julie Bishop បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ពិនិត្យ​ពិចារណា​ជួយ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ការ​ទទួលយក​ជន​ភៀសខ្លួន​ស្របច្បាប់​បរទេស​ ពី​ប្រទេស​អូស្ត្រាលី​មក​តាំងទី​លំ​ដៅ​ថ្មី និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថាសម្តេចនាយករដ្ឋមន្ត្រី​ មានប្រសាសន៍ថា៖ « កម្ពុជា​នឹង​បង្កើត​គណៈកម្មាធិការ​មួយ និង​ពិនិត្យ​លើ​ករណី​មនុស្សធម៌​នេះ ហើយ​សម្តេច​ផ្ទាល់​នឹង​ទទួលយក​សំណើ​នោះ​ជា​វិជ្ជមាន ជាមួយគ្នា​នោះ​សម្តេច​សុំ ទទួលយក​ជំនាញការ​អូស្ត្រាលី ដើម្បី​មក​ពិភាក្សា​ជាមួយ​ក្រុមការងារ​របស់​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា​លើ​បញ្ហា​ដ៏​មាន​សារៈសំខាន់​នេះ»។
លោក អៀង សុផល្លែត ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជាក់​ដោយ​ស្រង់​សម្ដី​របស់ លោកស្រី Julie Bishop ដែល​ថា​ ជាការ​ឆ្លើយតប លោកស្រី បាន​ទទួលយក​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយបាន​បញ្ជាក់ថា អូស្ត្រាលី បាន​កំពុង​ជួយ​ដល់​ការរៀបចំ​បង្កើត​មជ្ឈមណ្ឌល​មីន​អាស៊ាន នៅ​កម្ពុជា​ហើយៗ នឹង​បន្ត​ជួយ​ដល់​កម្ពុជា លើ​សាលាក្តី​ខ្មែរក្រហម និង​ផ្តល់ជំនួយ​ដល់​កម្ពុជា​បន្ថែមទៀត​។ ហើយ​ពាក់ព័ន្ធ​ជាមួយ​ការជួយ​ដល់ កំណែទម្រង់​បោះឆ្នោត លោកស្រី បាន​បញ្ជាក់ថា អូស្ត្រាលី នឹង​ទទួលយក​បញ្ហា​នេះ ដើម្បី​ជួយ​ដល់​កម្ពុជា​៕
ប្រភពព័ត៌មាន៖ T

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top