តែងតាំងលោកប្រាជ្ញ ច័ន្ទ ជាអភិបាលខេត្តត្បូងឃ្មុំ និងលោកច័ន្ទ សុផល ជាអភិបាលខេត្តបាត់ដំបង
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, January 24, 2014
0
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២៩ មករា សម្តេចនឹងអញ្ជើញចូលរួមជាអធិបតីភាពនៃកិច្ចប្រជុំបើកទូលាយមួយនៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យវាយតម្លៃ និងជំរុញល្បឿននៃកម្មវិធីកំណែទម្រង់ផ្សេងៗ ជាពិសេសការធ្វើកំណែទម្រង់សេដ្ឋកិច្ចសង្គម និងការដំណើរការវេទិកាសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ ដែលបានប្រកាសដាក់ចេញក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូងថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៣ បន្ទាប់មកនឹងមានធ្វើបទឧទ្ទេសនាមដោយលោកស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា
ចំពោះខេត្តត្បូងឃ្មុំដែលទើបបង្កើតថ្មី
រាជរដ្ឋាភិបាលសម្រេចស្នើសុំព្រះរាជតម្រិះពីព្រះមហា
ក្សត្រ ក្នុងការតែងតាំងលោកប្រាជ្ញ ច័ន្ទ
បច្ចុប្បន្នជាអភិបាលខេត្តបាត់ដំបង ជាអភិបាលខេត្តត្បូងឃ្មុំ
រីឯលោកច័ន្ទ សុផល
បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប
នឹងត្រូវតែងតាំងជាអភិបាលខេត្តបាត់ដំបង ជំនួសលោកប្រាជ្ញ
ច័ន្ទ ។
ស្របនឹងការរៀបចំនេះ
សម្តេចក៏បានណែនាំផងដែរ
ទៅគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវគិតគូររៀបចំមន្ទីរ
អង្គភាពដែលជាខ្សែបណ្តោយរបស់ខ្លួននៅកម្រិតខេត្តថ្មីនេះ
និងបានណែនាំទៅគណៈអភិបាលខេត្តកំពង់ចាម
ត្រូវបន្តការងារគ្រប់គ្រងរបស់ខ្លួនដូចធម្មតានៅក្នុងដែនសមត្ថ
កិច្ចនៃខេត្តទាំងពីរនេះរហូតដល់ថ្ងៃដែលក្រុមប្រឹក្សា
និងគណៈអភិបាលខេត្តត្បូងឃ្មុំចូលកាន់តំណែងជាផ្លូវការ ។
ការប្រកាសនេះ
បានធ្វើឡើងក្នុងរបៀបវារៈទី៤ គឺបញ្ហាផ្សេងៗ
ខណៈដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញដឹកនាំកិច្ច
ប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៤ មករា នៅវិមានសន្តិភាព
ដើម្បីឆ្លង ៖
១-សេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់ ។
២-សេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌គិលានុបដ្ឋាក ។
៣- សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់ព្រៃការពារសម្រាប់អភិរក្សធនធានសេនេទិក រុក្ខជាតិ និងសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ។
៤-បញ្ហាផ្សេងៗ ។

ក្រោយពីបានស្តាប់របាយការណ៍
និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តនូវ ៖
១-សេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពីមួយឆ្នាំទៅមួយឆ្នាំ ។ បណ្តាញផ្លូវជាតិ ផ្លូវខេត្ត ព្រមទាំងផ្លូវជនបទជាច្រើន បាននិងកំពុងសាងសង់ជាបន្តបន្ទាប់ គ្រប់ខេត្ត ក្រុងនៅទូទាំងប្រទេស ត្រូវបានតភ្ជាប់ដោយផ្លូវជាតិ ឬផ្លូវខេត្ត ឬផ្លូវជនបទចាក់កៅស៊ូ ។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានបណ្តាញផ្លូវថ្នល់ រួមទាំងផ្លូវជនបទប្រវែងសរុប៤៨.៨៤២,១៤៤គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវជាតិ១លេខ ប្រវែង២.២៦២,៧៧៣ គីឡូម៉ែត្រ ផ្លូវជាតិ ២លេខប្រវែង៣.៣៦០,៣១១ គីឡូម៉ែត្រ ផ្លូវខេត្តប្រវែង ៦៦៤១,០៦គីឡូម៉ែត្រ និងផ្លូវជនបទ៣៦.៥៧៨គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេធំ និងដៃសមុទ្រមានចំនួន១៤កន្លែង និងកំពុងសាងសង់ចំនួន៥កន្លែងទៀតគឺ ស្ពានមេគង្គទី៣ (អ្នកលឿង) ស្ពានមេគង្គទី៤ (ខេត្តស្ទឹងត្រែង) ស្ពានជ្រោយចង្វាទី២ (ភ្នំពេញ) ស្ពានទន្លេបាសាក់ទី៣ (ក្រុងតាខ្មៅ) និងស្ពានឆ្លងកាត់ទន្លេបាសាក់ទី៤(កោះធំ)។ បើប្រៀបធៀបទៅនឹងអំឡុងឆ្នាំ១៩៧០ កម្ពុជាមានផ្លូវថ្នល់ប្រវែងសរុប១៦.៣៨១គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវជាតិ១លេខ ប្រវែង១៩៨៨,១៤០គីឡូម៉ែត្រ ផ្លូវជាតិ២ លេខប្រវែង២១៧៧,០១២ គីឡូម៉ែត្រ ផ្លូវខេត្តប្រវែង ៣៦០៧,៥៣១គីឡូម៉ែត្រ និងផ្លូវលំប្រវែង៨៦០៨,៣១៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេធំៗមានតែ២កន្លែងប៉ុណ្ណោះ គឺស្ពានជ្រោយចង្វា និងស្ពានព្រះមុនីវង្ស ។

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំ សេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់នេះមានគោលដៅដូចតទៅ ៖
- ការពារទ្រព្យសម្បត្តិសាធារណៈ ការពារ និងលើកកម្ពស់គុណភាពផ្លូវថ្នល់ រក្សាសណ្តាប់ធ្នាប់ សម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនតាមផ្លូវគោក ។
- ការពារទ្រព្យសម្បត្តិសាធារណៈ ការពារ និងលើកកម្ពស់គុណភាពផ្លូវថ្នល់ រក្សាសណ្តាប់ធ្នាប់ សម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនតាមផ្លូវគោក ។
-កំណត់គោលនយោបាយ យុទ្ធសាស្ត្រ
និងផែនការអភិវឌ្ឍន៍សម្រាប់សាងសង់ ជួសជុល
និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងកំណត់វិធានការ
និងបទប្បញ្ញត្តិបច្ចេកទេស ។
-ជំរុញ
និងលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការសាងសង់ ការជួសជុល
ការថែទាំ និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។
-លើកទឹកចិត្តចំពោះការសិក្សាស្រាវជ្រាវ
បច្ចេកទេស និងការផ្ទេរបច្ចេកវិជ្ជាថ្មីៗ
ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជា
ណាចក្រកម្ពុជា ។
-អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យហេដ្ឋា
រចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
សេចក្ដីព្រាងច្បាប់នេះមាន១៣ជំពូកនិង៨១មាត្រា ។
២-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីក្រមសីលធម៌គិលានុបដ្ឋាក
ដោយទទួលបានការផ្ដល់អាទិភាពពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានខិតខំយកចិត្តទុកដាក់លើកកម្ពស់ការពារ និងថែទាំសុខភាពជូនប្រជាពលរដ្ឋទាំងនៅជនបទដាច់ស្រយាលនិង ទីប្រជុំជន ។ ផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល វិស័យសុខាភិបាលបានធ្វើឱ្យប្រសើរឡើងនូវសុខភាពប្រជា ពលរដ្ឋកម្ពុជាក្នុងនោះរួមទាំងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ ការលុបបំបាត់ជំងឺកញ្ជ្រឹលនាឆ្នាំ២០១៤នេះ ។ ចំណែកឯជំងឺឆ្លងចម្បងៗដទៃទៀតដូចជា ជំងឺអេដស៍ គ្រុនចាញ់ និងរបេង ត្រូវបានកាត់បន្ថយ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស ។ ពាក់ព័ន្ធនឹងការផ្ដល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ គឺជាការងារជាអាទិភាពរបស់ក្រសួងសុខាភិបាលដែលត្រូវយកចិត្តទុក ដាក់ ជាពិសេសអាកប្បកិរិយា និងឥរិយាបថរបស់គិលានុបដ្ឋាកទាំងអស់ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌របស់ខ្លួន ដើម្បីធ្វើឱ្យសេវាសាធារណសុខាភិបាលកាន់តែមានភាពរីកចម្រើន និងបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត មកលើប្រព័ន្ធសុខាភិបាលរបស់យើង និងធ្វើឱ្យវិស័យនេះរឹតតែមានតួនាទីសំខាន់ថែមទៀតក្នុងការ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។

សេចក្តីព្រាងអនុក្រឹត្យ
ស្តីពីក្រមសីលធម៌គិលានុបដ្ឋាកមាន ៧ជំពូក និង៣៨មាត្រា
មានគោលបំណងលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ ភាពសុចរិត
ប្រសិទ្ធភាព វិន័យការងារ
ក្នុងការប្រកបវិជ្ជាជីវៈរបស់គិលានុបដ្ឋាក
និងជាពិសេសទទួលបានទំនុកចិត្តពីសាធារណជន ។
៣-សេចក្តីព្រាងអនុក្រឹត្យ
ស្តីពីការបង្កើតតំបន់ព្រៃការពារសម្រាប់អភិរក្សធនធានសេនេទិក
រុក្ខជាតិ និងសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង
ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីបង្កើតតំបន់ព្រៃការពារសម្រាប់អភិរក្សធនធានសេនេទិក រុក្ខជាតិ និងសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ហៅកាត់ថា «ព្រៃការពារសៀមប៉ាង» ដែលមានផ្ទៃក្រឡា៦៦.៩៣២ (ប្រាំមួយម៉ឺន ប្រាំមួយពាន់ប្រាំបួនរយសាមសិបពីរ) ហិកតា ស្ថិតនៅក្នុងស្រុកសៀមបា៉ង ខេត្តស្ទឹងត្រែង មានគោលដៅសំខាន់ៗមួយចំនួនគឺ៖

-ការពារ អភិរក្ស
និងស្តារឡើងវិញនូវធនធានសេនេទិក រុក្ខជាតិ
សត្វព្រៃគ្រប់ប្រភេទ
ជាពិសេសប្រភេទដែលកំពុងរងគ្រោះថ្នាក់ជាសាកល ។
-រក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ
និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដែលខូចខាតសម្រាប់ផ្តល់ជា
ទីជម្រកស្នាក់អាស្រ័យ សុខសាន្ត
និងការបន្តពូជរបស់ជីវចម្រុះគ្រប់ប្រភេទ ។
-ការពារប្រភពចំណី
និងថែរក្សាប្រភពទឹកឱ្យមានប្រក្រតីភាពសម្រាប់ជីវចម្រុះ
ដើម្បីធានាឱ្យមាននិរន្តរភាពតំបន់អេកូឡូស៊ី សេដ្ឋកិច្ច សង្គម
និងបរិស្ថាន ។
-ការពារ អភិរក្សសត្វត្រយង
និងសត្វព្រៃផ្សេងទៀត ពិសេសប្រភេទជិតផុតពូជ
ប្រភេទដែលកំពុងទទួលរងគ្រោះថ្នាក់ និងទីជម្រកសុខសាន្តរបស់វា ។
- ទប់ស្កាត់
និងលុបបំបាត់រាល់សកម្មភាពកាប់រាន ដុត ឈូសឆាយ
និងប្រែក្លាយធម្មជាតិព្រៃឈើជាដីសម្រាប់អភិវឌ្ឍដំណាំកសិ
កម្ម ឬរុក្ខជាតិប្រភេទផ្សេងក្រៅពីព្រៃឈើ ។
-
ការពារបរិមាណស្តុកកាបូនដែលស្ថិតនៅក្នុងតំបន់ព្រៃការពារ
ដើម្បីរួមចំណែកដល់ដំណើរការកាត់បន្ថយការសាយភាយឧស្ម័នកាបូនិក
ទៅក្នុងស្រទាប់បរិយាកាស
និងឈានទៅដល់ការលក់ឥណទានកាបូនព្រៃឈើ ។
-
រក្សាការប្រើប្រាស់ធនធានធម្មជាតិដោយសហគមន៍មូលដ្ឋាន
ដើម្បីលើកស្ទួយកម្រិតជីវភាពប្រជាជនរស់នៅក្នុង ឬក្បែរតំបន់
និងរួមចំណែកក្នុងកម្មវិធីកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋា
ភិបាល ។
តំបន់ស្នើសុំបង្កើតជាព្រៃការពារសម្រាប់អភិ
រក្សធនធានសេនេទិក រុក្ខជាតិ និងសត្វព្រៃ «សៀមប៉ាង»
ខេត្តស្ទឹងត្រែង ត្រូវបានរដ្ឋបាលព្រៃឈើសហការជាមួយអង្គការ
Bird Life International ធ្វើការសិក្សាស្រាវជ្រាវ
និងអភិរក្សចាប់តាំងពីឆ្នាំ២០០៣ មកម៉្លេះ ។
តំបន់នេះគ្របដណ្តប់ទៅដោយព្រៃឈើ និងមានវត្តមានសត្វព្រៃ
និងជីវចម្រុះច្រើនសម្បូរបែបនៅ តាមដងទន្លេសេកុង
ព្រមទាំងមានបឹងបួ ត្រពាំងថ្លុក និងអូរជាច្រើនកន្លែង
ដែលជាជម្រកដ៏ល្អសម្រាប់សត្វព្រៃគ្រប់ប្រភេទ ។
អនុក្រឹត្យស្តីពីបង្កើតតំបន់ព្រៃការពារ
សម្រាប់អភិរក្សធនធានសេនេទិក រុក្ខជាតិ និងសត្វព្រៃសៀមប៉ាង
ខេត្តស្ទឹងត្រែងនេះ មាន៤ជំពូក និង៧មាត្រា ៕
ប្រភពឯកសារ៖ កាសែតកោះសន្តិភាព

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: