សាកលវិទ្យាល័យខេមរៈថ្វាយអនុសាសន៍២១ចំណុចទៅព្រះមហាក្សត្រ ដើម្បីដោះស្រាយវិបត្តិនយោបាយ
បញ្ចូលព័ត៌មានដោយ៖Unknown
on Wednesday, January 15, 2014
0
សាកលវិទ្យាល័យខេមរៈ សហការជាមួយអ្នកស្រាវជ្រាវ អ្នកវិភាគ និស្សិត សមណៈនិស្សិត និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ប្រមាណ២២៥អង្គ/នាក់តំណាង ដោយបានថ្វាយអនុសាសន៍ចំនួន២១ចំណុច ដល់ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហមុនី ដើម្បីយាងដោះស្រាយបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ សាកលវិទ្យាល័យខេមរៈ បានរៀបចំកិច្ចពិភាក្សាតុមូលដែលមានការចូលរួមពី សាស្ត្រាចារ្យ អ្នកវិភាគ និស្សិត និង មន្ត្រីអង្គការសង្គមស៊ីវិល ដើម្បីរកដំណោះ ស្រាយបញ្ហាជាប់គាំងនយោបាយ។ ក្រោយពីកិច្ចពិភាក្សានោះ សមាជិកក្រុមបានសម្រេចលើកយកចំណុចចំនួន២១ដាក់ទូលថ្វាយ ព្រះមហាក្សត្រ ដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិនយោបាយដែលកំពុងកើតមាន។
លិខិតថ្វាយព្រះមហាក្សត្រ របស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ លោក សុខ ទូច ចុះថ្ងៃទី១៤ ខែមករាបានលើកឡើងថា ស្ថិតក្នុងស្ថានភាពជាប់គាំងនយោបាយ ក្រោយការបោះឆ្នោត នីតិកាលទី៥ មានសភាពកាន់តែ ធ្ងន់ធ្ងរទៅៗ ហើយមកដល់ពេលនេះមិនទាន់មានយន្តការ ឬដំណោះស្រាយណាមួយ ឆ្លើយតបទៅនឹងបញ្ហានេះនៅឡើយទេ។ លិខិតបន្តថា ក្រោយការពិភាក្សារយៈពេល៣ម៉ោងកាលពីថ្ងៃទី១៣ ក្រុមរបស់លោកបានរកឃើញអនុសាសន៍ចំនួន២១ ស្តីពីយន្តការក្នុងការបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា។
អនុសាសន៍ទាំងនោះមានដូចជា បញ្ចប់ការសើរើ បញ្ចប់ការស្វែងរកអ្នកឈ្នះអ្នកចាញ់ ស្នើឲ្យបក្សទាំង២ជួបចរចារគ្នា ជជែករកដំណោះស្រាយរួមឲ្យមានការបោះឆ្នោតជាតិមុនអាណត្តិនៅឆ្នាំ២០១៥ ឲ្យស្ថាប័នប្រដាប់អាវុធត្រូវចូលក្នុងបន្ទាយវិញ ដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធរឿងនយោបាយទាំងអស់ និងបញ្ចប់ការពឹងពាក់បរទេសជាដើម។
Tagged as: ព័ត៌មានជាតិ, សេដ្ឋកិច្ច-សង្គម

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: