លទ្ធ​ផល​ជំនួប​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក ស៊ូ​ប៊ែរ​ឌី

បញ្ចូលព័ត៌មានដោយ៖Unknown on Wednesday, January 15, 2014 0

ក្នុង​ជំនួប​បិទទ្វារ​​រវាង​លោក ហ៊ុន​ សែន និង​លោក​ស៊ូ​ប៊ែរ​ឌី នៅ​ព្រឹក​មិញ​នេះ គឺ​លោក ស៊ូ​ប៊ែរ​ឌី បាន​លើក​ឡើង ៥ ចំណុច រួម​មាន៖ ទី១-មើល​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស នៅ​កម្ពុជា ទី២-តាមដាន​អនុ​សាសន៍​របស់​លោក កន្លង​មក ថា​តើ​រដ្ឋា​ភិបាល ទទួល​យក​ចំនុច​ណា​ខ្លះ ឬ​ក៏​មិន​ទទួល​យក​ចំណុច​ណា​ខ្លះ។


សេចក្តីរាយការណ៍ របស់ ស៊ុន​ មេសា
(01:06)

ទី៣-ចង់​ដឹង​ពី​ការ​កែ​ទម្រង់​ធំ​ៗ របស់​រដ្ឋា​ភិ​បាល ដូច​ជា ប្រព័ន្ធ​តុលា​ការ សភា ទី៤-ស្វែង​យល់​ពី​ជំហរ​របស់​រដ្ឋា​ភិបាល ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ស្ថាប័ន​ថ្នាក់​ជាតិ ដែល​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​ទី​៥-ការ​បារម្ភ​ខ្លះ​របស់​លោក លើ​បច្ចុប្បន្ន​ភាព​កម្ពុជា។

គួរ​រំលឹក​ថា​ក្នុង​ជំនួប​រវាង​ប្រ​មុខ​រដ្ឋាភិបាល​កម្ពុជា និង​តំណាង​អង្គ​ការ​សហ​ប្រជា​ជាតិ​នេះ គឺ​ធ្វើ​ឡើង​អស់​រយៈ​ពេល ៣ ម៉ោង កន្លះ​ដោយ​ចាប់​តាំង​ពី​ម៉ោង ៩ ព្រឹក​រហូត​ដល់​ម៉ោង ១២ និង ៣០​នាទី​រសៀល។ ជា​ជំនួប​ទ្រង់​ទ្រាយ​ធំ​រវាង​រដ្ឋា​ភិបាល​កម្ពុជា និង​តំណាង​អង្គ​ការ​សហ​ប្រជា​ជា​ជាតិ។ ខាង​ភាគី​កម្ពុជា​មាន​សមាស​ភាព​១១​រូប ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ក្នុង​នោះ​រួម​មាន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ​ណាំ​ហុង រដ្ឋ​មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី លោក សុខ អាន រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ អង្គ​វង្ស​វឌ្ឍ​នា និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​លោក អ៊ិត សំ​ហេង​ជា​ដើម។

ប៉ុន្តែ​សម្រាប់​ភាគី​អង្គ​ការ​សហ​ប្រជា​ជាតិ​មាន​៥​រូប​ដឹក​នាំ​ដោយ ស៊ូ​ប៊ែរ​ឌី។ យ៉ាង​ណា​ក៏​ដោយ លោក ស៊ូ​ប៊ែរ​ឌី​ក៏ មិន​ភ្លេច​ឡើយ​ពី​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​ក្រោយ​អំពើ​ហិង្សា​បង្ហូរឈាម​ មួយ​ប្រាវ​កាល​ពី​ដើម​ខែ​មករា​ដោយ​លោក​សាក​សួរ​ពី​សុខ​ភាព និង​ការ​ធា​នា​ឱ្យនៅ​ក្រៅ​ឃុំ​ដោយ​ការ​បង់​ប្រាក់​ជា​ដើម។

លោក​នា​យក​រដ្ឋ​មន្ត្រី​ហ៊ុន សែន មិន​បាន​ឆ្លើយ​តប​ចំ​ពោះ​សំនួរ​នេះ​ទេ តែ​ថា​នេះ ជា​រឿង​របស់​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហា​ផ្ទៃ។ នេះ​បើ​តាម​លោក ឱម យ៉ិន​ទៀង ប្រធាន​គណៈ​កម្មាធិការ​សិទ្ធ​មនុស្ស​កម្ពុជា​ដែល​បាន​ប្រាប់​អ្នក​សារ​ព័ត៌​ មាន​ក្រោយ​ពី​ជំនួប។ ក្នុង​ជំនួប​នោះ លោក ស៊ូ​ប៊ែរឌី​បាន​លើក​ឡើង​ពី​អំពើ​ហិង្សា​រវាង​កង​កម្លាំង​រដ្ឋា​ភិបាល និង​ក្រុម​កម្មករ កាល​ពី​ថ្ងៃ​ទី​២ ទី​៣​មករា ផងដែរ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top