មនុស្សម្នាក់ស្លាប់ និងជាង២០នាក់រងរបួសធ្ងន់ ក្នុងអំពើហិង្សាកម្មករ SL
បញ្ចូលព័ត៌មានដោយ៖Unknown
on Tuesday, November 12, 2013
0
ស្ត្រីអ្នកលក់បាយម្នាក់ បានស្លាប់ភ្លាមៗ និងកម្មកររោងចក្រ អេស អិល ប្រមាណជា ២០នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៏ប៉ះទង្គិចគ្នា ដ៏ខ្លាំងក្លាមួយ រវាងក្រុមកម្មកររោងចក្រអេសអិល និងមន្ដ្រីប៉ូលីស នៅព្រឹកថ្ងៃអង្គារនេះ នៅម្ដុំមុខវត្តស្ទឹងមានជ័យ។ ហេតុការណ៏នេះ បានកើតឡើងបន្ទាប់ពីមានការឌឺដងពាក្យសម្តី រវាងក្រុមកម្មករ និងប៉ូលីស ខណៈពួកគេចង់ដើរហែក្បួនទៅក្រសួងការងារ និងទៅផ្ទះលោកនាយករដ្ឋមន្ត្រី។
ក្រុមកម្មកររោងចក្រ អេស អិល ប្រមាណជា ៣ពាន់នាក់ នៅព្រឹកថ្ងៃអង្គារនេះ បាននាំគ្នាដើរហែក្បួនទៅក្រសួងការងារ និងផ្ទះលោកនាយករដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៏ ដោះស្រាយបញ្ហាដែលជាប់គាំងរវាងក្រុមកម្មករ និងថៅកែ រោងចក្រដែលបានអូសបន្លាយរយៈពេល៣ខែ គិតមកដល់ថ្ងៃទី ១២វិច្ឆិកានេះ។ ប៉ុន្តែ បាតុកម្មនេះបានក្លាយជាអំពើហិង្សា រហូតបណ្តាលឲ្យមនុស្សស្លាប់ និងរបួស។
លោក ឈឿន សាបាល តំណាងកម្មកររោងចក្រ អេស អិល បានប្រាប់វិទ្យុបារាំងនៅថ្ងៃអង្គារនេះថា លោកក៏មិនដឹងថាអ្នកណាជាអ្នកចាប់ផ្តើមប្រើហិង្សាមុននោះទេ ប៉ុន្តែលោកគ្រាន់តែដឹងថា ក្រុមប៉ូលីស បានបោះពាក្យសម្តីឌឺដងដាក់ក្រុមកម្មករ រហូតដល់ធ្វើឲ្យបាតុករអត់ទ្រាំមិនបាន ទើបផ្ទុះជាពាក្យសម្តីទៅវិញ រហូតដល់មានអំពើហិង្សាកើតឡើង។
បន្ទាប់ពីនោះ សមត្ថកិច្ច ក៏បានលើកគ្នាមកបង្ក្រាបក្រុមបាតុករបន្ថែមទៀត ដោយមានការបាញ់គ្រាប់បែកផ្សែង និងគ្រាប់ពិត ដើម្បីបំបែកហ្វូងបាតុករ។ ការបង្ក្រាបនោះ បានបង្កឲ្យស្រី្តម្នាក់ អាយុ៤៧ឆ្នាំ ជាអ្នកលក់បាយ នៅម្តុំស្ទឹងមានជ័យស្លាប់នៅនឹងកន្លែង ដោយគ្រាប់កាំភ្លើងរបស់ប៉ូលីស និងកម្មករប្រមាណជា ២០នាក់ រងរបួសធ្ងន់។ នេះបើតាម លោក ឈឿន សាបាល។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារ ក្រុមបាតុករ បានចោទប៉ូលីសថា បានរារាំង និងបានបង្ករឿងវាយដំ លើក្រុមកម្មករ រហូតធ្វើឲ្យកំហឹងបាតុករ ផ្ទុះឡើងខ្លាំង រហូតដល់ គប់ដុំថ្មទៅលើប៉ូលីស និងបានវាយនិងដុតឡានប៉ូលីសអស់មួយគ្រឿង និងបន្ត
បន្តអូសម៉ូតូប៉ូលីស ពីរគ្រឿង យកទៅដុតចោលថែមទៀត។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សជាច្រើននាក់ផងដែរ។
នៅរសៀលថ្ងៃអង្គារនេះ អាជ្ញាធរមានសមត្ថកិច្ចមិនបានពន្យល់ហេតុផលអំពីបញ្ហានេះទេ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អះអាងថា លោកពុំទាន់ហ៊ានអះអាងនៅឡើយទេ ព្រោះពេលនេះសមត្ថកិច្ចក្រុងកំពុងតែស៊ើបអង្កេតពីរឿងនេះ។ ចំណែកលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មិនអាចទាក់ទងសុំអត្ថាធិប្យាយបានទេ។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២វិច្ឆិកានេះ ក៏បានចេញសេចក្តីថ្លែងការណ៏មួយ ថ្កោលទោស ចំពោះអំពើហិង្សារបស់អាជ្ញាធរប៉ូលីសទៅលើកម្មករ។ គណបក្សប្រឆាំងក៏បានសំណូមពរឲ្យអាជ្ញាធរប៉ូលីសត្រូវរិះរកគ្រប់វិធី ក្នុងការដោះស្រាយបញ្ហា ដល់កម្មករ ដោយសន្តិវិធី៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann ITឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!
Tagged as: ព័ត៌មានជាតិ, សេដ្ឋកិច្ច-សង្គម

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: