លោក Jackie Chan (ឈិន ឡុង) ស្លាប់ហើយ..? (មានវីដេអូ)
បញ្ចូលព័ត៌មានដោយ៖Unknown
on Saturday, October 19, 2013
0
ម្ស៊ិលម៉ិញ និងថ្ងៃនេះ នៅតាមបណ្តាសារពត៌មាន អនឡាញ ជាច្រើន បានផ្សាយថា តារាសំដែងជើងចាស់ និងល្បីឈ្មោះ Jackie Chan ដែលស្រុកខ្មែរស្គាល់គាត់ថា ឈិន ឡុង នោះបានស្លាប់ហើយដោយសារជំងឺ គាំងបេះដូង។
លោក ឈិន ឡុង ត្រូវបានក្រុមគ្រួសារហៅទូរស័ព្ទទៅសួរថា ស្លាប់មែនរឺអត់ តែត្រូវលោកប្រាប់មកវិញថា «កុំបារម្ភអី បើខ្ញុំស្លាប់មែន ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាឲ្យដឹង»។ លោកបន្តថា «នកទាំងអស់គ្នាបានឃើញ ហើយពេលនេះ ខ្ញុំនៅអាចដកដង្ហើមនៅឡើយ»។
កាន់តែច្បាស់ជាងនេះទៀតនោះ គឺសូម្បី កាសែត International Business Times ក៏បាននិយាយថា តារាវ័យ៥៩ឆ្នាំរូបនេះបានលាចាកលោកដោយជម្ងឺគាំងបេះដូងដែរ ដែលចំនុចនេះ បានធ្វើឲ្យក្រុមគ្រួសារ និងអ្នកគាំទ្រជាច្រើនខឹងសម្បារ។
អ្នកតំណាងចែកចាយរឿង CZ12 បានចេញមុខមកអះអាងក្នុងទំព័រ Facebook របស់ខ្លួនថា នេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ តាមពិតលោក Jackie កំពុងរស់នៅ និងមានសុខភាពល្អទៀតផង។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលពត៌មានចចាមអារ៉ាមនេះ បានលេចលឺបន្តគ្នាថា លោក ឈិនឡុង បានស្លាប់។ កាលឆ្នាំ 2010/2011/2012 និងដើមឆ្នាំ ២០១៣ ក៏មានពត៌មានបែបនេះដែរ តែទីបំផុត លោកនៅតែនៅរស់ដដែល។
សូមជូនពរឲ្យលោក Jackie Chan មានអាយុវែង...
ប្រភពព័ត៌មាន៖ នាវា
បញ្ជាក់៖រាល់អត្ថបទនិង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann ITឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: