អូស្ត្រាលី មានគម្រោងចាប់ឃាត់ខ្លួនក្មួយសម្ដេច ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ?
បញ្ចូលព័ត៌មានដោយ៖Unknown
on Tuesday, October 29, 2013
0
អាជ្ញាធរមានសមត្ថកិច្ចអូស្ត្រាលី មានគម្រោងចាប់ឃាត់ខ្លួនក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ នៅទីក្រុងម៉ែលប៊ើន (Melbourne)។ គម្រោងការចាប់ខ្លួនលោក ហ៊ុន តូ ត្រូវអាក់ខានមិនបានធ្វើទៅវិញ បន្ទាប់ពីស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា មិនព្រមចេញទិដ្ឋាការឲ្យលោក ហ៊ុន តូ ធ្វើដំណើរទៅអូស្ត្រាលី ព្រោះរដ្ឋការក្រុងកង់ប៊ែរ៉ា មិនចង់ឃើញមានវិវាទផ្លូវទូត។
អាជ្ញាធរផ្នែកបង្ក្រាបឧក្រិដ្ឋកម្មអូស្ត្រាលី បានតាមដាន ហ៊ុន តូ ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ ហើយមន្ទិលសង្ស័យថា ហ៊ុន តូ មានបណ្ដាញជាប់ទាក់ទងនឹងការរត់ពន្ធគ្រឿងញៀន និងការលាងលុយកខ្វក់ សំដៅលើប្រទេសអូស្ត្រាលី។
យោងតាមការចុះផ្សាយក្នុងកាសែត The Sydney Morning Herald នៅថ្ងៃចន្ទ ទី២៦ មីនា ដែលស្រង់ការស៊ើបអង្កេតពីគណៈកម្មការឧក្រិដ្ឋកម្មអូស្ត្រាលី អាជ្ញាធរអូស្ត្រាលី បានតាមដានការផ្ទេរលុយ សង្ស័យថា ជាលុយបានពីការរត់ពន្ធគ្រឿងញៀនចេញពីបនល្បែងកាស៊ីណូ ម្កុដ (Crown Casino) នៅទីក្រុងម៉ែលប៊ើន ដែលគេថា ស្ថិតក្រោមការត្រួតពិនិត្យរបស់ ហ៊ុន តូ យកទៅក្នុងតំបន់អាស៊ី។
ប្រតិបត្តិការតាមដានសំដៅលើ ហ៊ុន តូ គេដាក់ឈ្មោះថា ប្រតិបត្តិការអ៊ីលីប៉ានហ្គោ (Operation Illipango) ស៊ើបអង្កេតការដឹកគ្រឿងញៀនហេរ៉ូអ៊ីន ចូលប្រទេសអូស្ត្រាលី ដោយបង្កប់ក្នុងឈើអាររួច។ គ្រឿងញៀនដឹកចូលអូស្ត្រាលី មានទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ភ្នាក់ងារសម្ងាត់អូស្ត្រាលី រកឃើញថា ហ៊ុន តូ ជាដៃគូរកស៊ីជាមួយឧកញ៉ា គិត ម៉េង ជាច្រើនមុខរបរ ក្នុងរយៈពេលនៃការតាមដានស៊ើបអង្កេតសកម្មភាពឧក្រិដ្ឋកម្មនោះ ទោះជាកាសែតមិនបាននិយាយអ្វីថា ឧកញ៉ា គិត ម៉េង មានជំពាក់ជំពិនក្នុងបណ្ដាញឧក្រិដ្ឋកម្មនោះក៏ដោយ។
ឧកញ៉ា គិត ម៉េង ជាថៅកែក្រុមហ៊ុន រ៉ូយ៉ាល់ ហ្រ្គូប (Royal Group) ដែលរួមហ៊ុនរកស៊ីជាមួយក្រុមហ៊ុនធនាគារ អេអិនហ្ស៊ី (ANZ) និងថូល (Toll)។ ការតាមដានរបស់អាជ្ញាធរអូស្ត្រាលី បានចាប់ និងផ្ដន្ទាទោសជនជាតិខ្មែរមួយរូបគត់ ឈ្មោះ ថៃ ផែនី នៅ ក្នុងតុលាការកំពូលក្រុងវិកទ័រីយ៉ា (Victorian Supreme Court) នៅឆ្នាំ២០០៥ ដែលគេចាត់ទុកជាមនុស្សថ្នាក់ទាប ឬដៃជើងរបស់ ហ៊ុន តូ៕
ប្រភពព័ត៌មាន៖ ប្លក់រៀនដើម្បីខ្មែរ
បញ្ជាក់៖ រាល់អត្ថបទ និងរូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន..
Tagged as: ព័ត៌មានជាតិ, សេដ្ឋកិច្ច-សង្គម

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: