អ្នកគ្រូ​ក្មេង​ស្រស់ស្អាត​ដូច​តួកុន ចេះ​វិជ្ជា​ព្យាបាល​ជំងឺ និង​ទស្សន៍ទាយ ជួយសង្គ្រោះ​អ្នកមាន​ទុក្ខ

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, October 5, 2013 0

រាជធានី​ភ្នំពេញ ៖ គ្រូមន្តអាគម​អូមអាម​​ជា​ច្រើន ដែល​​ចេះ​​វិជ្ជា​​ព្យា​បាល ជំងឺ​​មួយ​រយ​​មុខ ​​និង​​​ចេះ​ដឹង​​អំ​ពើ​​មនុស្ស អំពើ​​ខ្មោច​​ព្រាយ​​បិ​សាច តែង​តែ​​ចុះ​​ញ៉ម នៅ​ពេល​ដឹង​ថា អ្នក​ជំងឺ​​ត្រូវ​​អំ​ពើ​​ចាម​។ តែ​​ទោះ​យ៉ាង​ណា បង​ប្អូន​​ដែល​​ត្រូវ​​អំពើ​ចាម​ទាំងនោះ សូម​កុំអាល​អស់សង្ឃឹម​អី មាន​អ្នកគ្រូ​ស្រី​រូប​ស្រស់​ម្នាក់ទៀត នៅ​ខាងកើត ផ្សារ​អូរឫស្សី​បាន​អះអាងថា ខ្លួន​អាច​ព្យាបាល​បាន​ទាំងអស់ មិនថាតែ​អំពើ​មនុស្ស អំពើ​ព្រាយ​បិសាច ឬ​អំពើ​ចាម​នោះទេ ហើយក៏​មិន​បង្គាប់ កម្រៃ​ព្យាបាល​ដែរ​។

អ្នកគ្រូ​វ័យក្មេង​នោះ​មានឈ្មោះ មឿ​ន ស្រី​ធា ហៅ ដា អាយុ ៣១ ឆ្នាំ មាន​រហស្សនាម​ថា គ្រូ​ក្មេង​មើលជំងឺ​កប ១០០ មុខ​និង​ទស្សន៍ទាយ ឆុត​ដូច​មើលឃើញ​នោះ បាន​ឲ្យ​ដឹងថា អ្នកគ្រូ​បាន​ចាប់​អាជីព ជា​គ្រូ​ព្យាបាល​ជំងឺ និង​ទស្សន៍ទាយ​នេះ តាំងពី​អាយុ ១៨ ឆ្នាំ​ម្ល៉េះ​។ បើ​គិត​មកទល់ពេលនេះ អ្នកគ្រូ​មើល​ជា​អ្នកជំងឺ​ច្រើនណាស់ ពិសេស​អ្នក​ដែល​ត្រូវ​អំពើ​គេ​។

អ្នកគ្រូ​ក្មេង  បាន​អះអាងថា វិជ្ជា​ព្យាបាល​ជំងឺ និង​វិធី​ទស្សន៍ទាយ ដែល​ល្បី​ពេញ​ដែន​ចក្កវាឡ និង​ធ្លាប់បាន​សង្គ្រោះ មនុស្សលោក​មានទុក្ខ រាប់មិនអស់​នេះ គាត់​មិនបាន​ស្វែង​ទៅ​រៀន ពី​គ្រូ​សច្ចំ​នៅ​ព្រៃភ្នំ​ណា ឬក៏​ខ្មោច​អ្វី​នោះទេ គឺ​គាត់​ចេះ​ពី​តំណ​ដូនតា​របស់គាត់​មក ដែល​វិជ្ជា​នេះ​បាន​ធ្លា​ក់មក ឲ្យ​កូនចៅ​តៗ​គ្នា គ្រប់​ជំនាន់​ហើយ​។ វិជ្ជា​ព្យាបាល​ជំងឺ និង​ទស្សន៍ទាយ​ទាំងនេះ មាន​ឪពុក​គាត់​ដែល​នៅ ស្រុកកំណើត​នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ពូកែ​ជាង​គាត់​ទៅទៀត​។​

ក្នុង​ភាព​ពោរពេញ​ការជឿជាក់ លើ​វិជ្ជា​សិល្ប៍​ដែល​ទទួល បាន​ពី​តំណ​ដូនតា​នេះ អ្នកគ្រូ ដា វ័យក្មេង​ក៏បាន​ប្រាប់​ពី​វិធី ព្យាបាល​ជំងឺ និង​ទស្សន៍ទាយ​របស់ខ្លួន​នោះ ឲ្យ​មហាជន​ដឹងផង​ដែរ​ថា វិធី​មើល​រាសី និង​ទស្សន៍ទាយ​នោះ គឺ​មើល​តាម​សន្លឹក​បៀរ និង​មើល​តាម​បាតដៃ​។ ប៉ុន្តែ​ដោយឡែក ការព្យាបាល​ពិសេស​អ្នក​ដែល​ត្រូវ​អំពើ ទាំង​អំពើ​ខ្មោច​ព្រាយ អំពើ​ខ្មែរ និង​អំពើ​ចាម គឺ​មើល​តាម​វិធី​ស្រោច​ទឹក ជាមួយនិង​បាលី​សុទ្ធសាធ​។​

អ្នកគ្រូ​ក្មេង បាន​បញ្ជាក់ថា បើ​ព្យាបាល​អ្នកជំងឺ ត្រូវ​អំពើ​ខ្មែរ​នោះ គឺ​គាត់​គ្រាន់តែ​យក​ទឹក ដែល​គាត់​សូត្របាលី​នោះ ទៅ​ស្រោច​តែ​ពីរ​ទៅ​បី​ដង នឹង​ជា​សះ​មិន​ខាន​។ តែ​បើសិនជា​អ្នកជំងឺ​នោះ ត្រូវ​អំពើ​ចាម​វិញ មិនអាច​ត្រឹមតែ ស្រោច​ទឹកមន្ត ជា​នោះទេ គឺ​ក្នុង​ទឹក​នោះ​ត្រូវ​បន្ថែម ដោយ​ឈាមជ្រូក​មួយ​មុខ​ទៀត ទើប​អាច​យក​ឈ្នះ បាលី​ដែល​គ្រូ​ចាម នោះ​ដាក់​បាន​។​

អ្នកគ្រូ​ក្មេង បាន​ឲ្យ​ដឹងថា តាំងពី​គាត់​ចេញ ព្យាបាល​ជំងឺ​តាមបែប​អ​បិ​យ​ជំនឿ ស្នង​ពី​វិជ្ជា​សិល្ប៍ ពី​ដូនតា​នេះ គាត់​មិនដែល​រារែក​ថា អ្នកជំងឺ​ត្រូវ​អំពើ​ចាម​ឡើយ ហើយ​ឲ្យ​តែម​ករក គាត់​តែងតែ​ជួយ ដោយ​ឥត​ខ្លាចរអា​អ្វី​ទាំងអស់ ព្រោះនេះ​ជា​ចិត្តសប្បុរស មួយ​ដែល​ក្នុងការ​សង្គ្រោះ អ្នកមាន​ទុក្ខ​។ បើ​បងប្អូន​ណា​មាន​ជំងឺ ហើយ​គ្រូ​ផ្សេង​ថា ត្រូវ​អំពើ​ចាម​មិន​ហ៊ាន​មើល សូម​មកជួប​គាត់ ហើយក៏​មិនបាន​បង្គាប់បញ្ជា​ក្នុង​ថ្លៃ​ព្យាបាល​ដែរ​៕


ប្រភពព័ត៌មាន៖ សារព័ត៌មានវត្តភ្នំ

បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

  1. ទំនាយ​ជោគជតារាសី ប្រចាំ​ឆ្នាំរោង ចត្វា​ស័ក
  2. លោក​ម៉ម សូណង់ដូ វិល​​ចូល​​នយោបាយ​​ជា​ថ្មី ក្រោម​​ស្លាក​​គណបក្ស​​ចាស់​
  3. លោកខឺម វាសនា ជួបភាពអយុត្តិធម៌ម្តងទៀត​​​ ព្រោះផ្កាយបីបានប្តឹងទៅតុលាការ
  4. មន្ត្រី​ទូត​វៀតណាម​អះអាង​ថា​មិន​សុំ​ទោស​តាម​ការ​ទាមទារ​របស់​សមាគម​ខ្មែរ​ក្រោម
  5. សេរី​កុសល​ ទម្លាយ​រឿង​ជម្លោះ​នយោបាយ​ក្រោយ ឆ្នាំ​១៩៩៣
  6. មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​
  7. អ្នកគ្រូ​ក្មេង​ស្រស់ស្អាត​ដូច​តួកុន ចេះ​វិជ្ជា​ព្យាបាល​ជំងឺ និង​ទស្សន៍ទាយ ជួយសង្គ្រោះ​អ្នកមាន​ទុក្ខ
  8. ហោរាសាស្រ្តប្រចាំថ្ងៃ

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី