សាលា​ក្ដី​ខ្មែរ​ក្រហម​គ្រោង​បញ្ចប់​សំណុំ​រឿង​លេខ​០០២​វគ្គ​១​ត្រឹម​ថ្ងៃ​៣១​តុលា

បញ្ចូលព័ត៌មានដោយ៖Unknown on Tuesday, October 15, 2013 0

បន្ទាប់​ពី​បាន​ដោះស្រាយ​បញ្ហា​ខ្វះ​ថវិកា​រួច​មក សាលា​ក្ដី​ខ្មែរ​ក្រហម​គ្រោង​ចាប់​ផ្ដើម​ធ្វើ​សវនាការ​ជម្រះ​ក្ដី​ជា​បន្ត នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣ នេះ។ សវនាការ​នេះ គឺ​ជា​ការ​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​លើ​សំណុំ​រឿង​លេខ​០០២ វគ្គ​ទី​១ ដែល​មាន​ជន​ជាប់​ចោទ ២​រូប គឺ នួន ជា និង ខៀវ សំផន។



ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ ថ្លែង​ឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​១៤ តុលា ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​បន្ត​សវនាការ​របស់​ខ្លួន​តាម​ការ​គ្រោង​ទុក ដើម្បី​បិទ​បញ្ចប់​សំណុំ​រឿង​លេខ​០០២ វគ្គ​ទី​១ នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។

តាម​ពេល​វេលា​ដែល​គ្រោង​ទុក​សម្រាប់​ធ្វើ​សវនាការ​បញ្ចប់​សំណុំ​រឿង​លេខ​០០២ វគ្គ​ទី​១ នេះ មាន​រយៈពេល ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ហើយ​អង្គ​ជំនុំ​ជម្រះ​នឹង​ផ្ដល់​ឱកាស​ឱ្យ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ធ្វើ​សេចក្ដី​សន្និដ្ឋាន​មុន​គេ​ទាក់ទង​នឹង​ការ​ទាមទារ​សំណង។

លោក ឌឹម សុវណ្ណារុំ ថ្លែង​ថា មេធាវី​នាំ​មុខ​ដែល​តំណាង​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៣.៨៦៥​នាក់ រហូត​មក​ដល់​ពេល​នេះ បាន​ត្រៀម​គម្រោង​ទាមទារ​សំណង​របស់​ខ្លួន​រួច​ហើយ។ បន្ទាប់​មក ពី​ថ្ងៃ​ទី​១៦ និង ១៨ តុលា ជា​កាល​វិភាគ​សម្រាប់​សហ​ព្រះរាជ​អាជ្ញា ធ្វើ​សេចក្ដី​ថ្លែងការណ៍​សង្ខេប​របស់​ខ្លួន​លើ​ភស្តុតាង​ដែល​ចោទ​ប្រកាន់​ជន​ជាប់​ចោទ៖ «សហ​ព្រះរាជ​អាជ្ញា​កន្លង​មក បាន​លើក​ឡើង​ហើយ​ជុំវិញ​បទ​ចោទ​ប្រកាន់​សំណុំ​រឿង ០០២ ភាគ​ទី​១ ហ្នឹង រួម​មាន ការ​បង្ខំ​ធ្វើ​ការ​ហួស​កម្លាំង ការ​ដាក់​ជា​ទាសករ ការ​សម្លាប់​ប្រជាជន ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សាសនា ការ​រៀប​ការ​ដោយ​បង្ខំ ឧក្រិដ្ឋកម្ម​នានា​នៅ​មន្ទីរ​សន្តិសុខ និង​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ក្រុម​ជាតិ​ពន្ធ​ផ្សេងៗ ដែល​ជា​បទ​សង្ខេប ជា​បទ​ចោទ​ក្នុង​សំណុំ​រឿង​០០២ នៃ​ដំណាក់​កាល​ទី​១ ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជម្លៀស ហើយ​ចុង​ក្រោយ​ក៏​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សម្លាប់​ទាហាន លន់ នល់ នៅ​ទួលពោធិ៍ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់ ផង​ដែរ»

នៅ​ថ្ងៃ​ទី​២១ តុលា គឺ​ជា​ថ្ងៃ​ដែល​សហ​ព្រះរាជ​អាជ្ញា​ត្រូវ​ស្នើសុំ​ដាក់​ទោស​ជន​ជាប់​ចោទ។ បន្ទាប់​ពី​នេះ គឺ​នៅ​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៨ មេធាវី​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប ធ្វើ​សេចក្ដី​ថ្លែង​បញ្ចប់​ទាក់ទង​នឹង​ការ​ការពារ​កូន​ក្ដី​ខ្លួន គឺ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។

នៅ​ថ្ងៃ​ទី​៣០ និង ៣១ តុលា គឺ​ជា​ថ្ងៃ​ដែល​ភាគី​ដើម​ចោទ និង​ចុង​ចោទ ធ្វើ​សេចក្ដី​សន្និដ្ឋាន​ឆ្លើយ​តប​គ្នា​ទៅ​វិញ​ទៅ​មក​ចុង​ក្រោយ។

មន្ត្រី​ទំនាក់​ទំនង​ផ្នែក​ច្បាប់ គឺ​លោក ឡាស អូលសិន (Lars Olsen) បញ្ជាក់​ថា រយៈពេល ១០​ថ្ងៃ​នៃ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បញ្ចប់​នេះ គឺ​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ភាគី​សហ​ព្រះរាជ​អាជ្ញា​បង្ហាញ​ភស្តុតាង និង​ស្នើសុំ​ការ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ ហើយ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​សំណង និង​ភាគី​ជន​ជាប់​ចោទ​ថ្លែង​ដោះ​បន្ទុក​ការ​ចោទ​ប្រកាន់។ ក្រោយ​ការ​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​របស់​ភាគី​ទាំងអស់ អង្គ​ជំនុំ​ជម្រះ​នឹង​យក​ពេល​វេលា​សរសេរ​សាលក្រម ដែល​រំពឹង​ថា​នឹង​អាច​ចេញ​នៅ​ដើម​ឆ្នាំ​២០១៤។

ទាក់ទង​នឹង​បញ្ហា​ថវិកា​វិញ ទាំង​លោក ឌឹម សុវណ្ណារុំ និង​លោក ឡាស អូលសិន ឱ្យ​ដឹង​ថា មិន​មាន​បញ្ហា​ទេ​សម្រាប់​ដំណើរ​ការ​សាលា​ក្ដី​រហូត​ដល់​ចុង​ឆ្នាំ​២០១៣។ ដោយ​ឡែក ថវិកា​ឆ្នាំ​២០១៤ និង ២០១៥ ផ្នែក​រដ្ឋបាល​សាលា​ក្ដី​កំពុង​ធ្វើ​គម្រោង ហើយ​នឹង​អាច​ដាក់​ជូន​ប្រទេស​ម្ចាស់​ជំនួយ​នៅ​ខែ​វិច្ឆិកា ខាង​មុខ។ ទន្ទឹម​គ្នា​នេះ សាលា​ក្ដី​កំពុង​កាត់​បុគ្គលិក​របស់​ខ្លួន ១០% ជា​បន្តបន្ទាប់​តាម​ការ​តម្រូវ​របស់​ផ្នែក​រដ្ឋបាល។

ដោយ​ឡែក ការ​ជំនុំ​ជម្រះ​សំណុំ​រឿង ០០២ វគ្គ​ទី​២ លោក ឌឹម សុវណ្ណារុំ ថ្លែង​ថា នៅ​មិន​ទាន់​មាន​ការ​កំណត់​ពេល​វេលា​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ទេ ដោយ​ផ្នែក​រដ្ឋបាល​កំពុង​រៀប​ចំ​បង្កើត​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថ្មី​មួយ​ទៀត តាម​ការ​បង្គាប់​របស់​តុលាការ​កំពូល​សម្រាប់​វគ្គ​ទី​២ នេះ៖ «ហេតុផល​ដែល​តុលាការ​កំពូល​បង្គាប់​បញ្ជា​ឱ្យ​បង្កើត​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទី​២ គឺ​ក្នុង​គោល​បំណង​ដើម្បី​ការ​ពិត និង​យុត្តិធម៌ ហើយ​ជាពិសេស ឱ្យ​ពេល​វេលា​នៃ​ការ​ជំនុំ​ជម្រះ​នោះ​អាច​ដំណើរ​ការ​ទៅ​មុខ​មិន​មាន​ការ​រង់ចាំ។ អ៊ីចឹង ដើម្បី​ឱ្យ​សំណុំ​រឿង​០០២/០២ អាច​ដើរ​ទៅ​មុខ​បាន គឺ​មាន​តែ​ការ​ទាមទារ​ឱ្យ​បង្កើត​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទី​២ ស្ថិត​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ក្នុង​ហេតុផល​ថា ឱ្យ​តុលាការ​ដំណើរ​ការ​ទៅ​មុខ​ឱ្យ​បាន​លឿន និង​ឆាប់​រហ័ស ហើយ​ស្រប​ពេល​ដែល​នឹង​សុខភាព​ជន​ជាប់​ចោទ​ផង​ដែរ»

រីឯ​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​វិញ បន្ទាប់​ពី​សហ​ព្រះរាជ​អាជ្ញា អេនឌ្រូ ខេលី (Andrew Cayley) លា​ឈប់​ទៅ សហ​ព្រះរាជ​អាជ្ញា​បម្រុង លោក នីកូឡាស គូមយ៉ាន (Nicholas Koumjian) នឹង​ចូល​មក​បន្ត​ការងារ​នៅ​ក្នុង​សវនាការ​បិទ​បញ្ចប់​សំណុំ​រឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​១៦ តុលា ខាង​មុខ​នេះ បន្ទាប់​ពី​ការ​សច្ចា​ប្រណិធាន​នៅ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

បញ្ជាក់៖​រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT​ឡើយ ការចំលងចែកចាយផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top