ក្រុម​ហ៊ុន​កូ​កា​-កូ​ឡាក​ម្ពុ​ជា​បន្ត​ឧបត្ថម្ភ​គម្រោង​ទឹក​ស្អាត​ជូន​ដល់​សហ​គម​ន៍​កម្ពុ​ជា​ ​

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, October 19, 2013 0

ខេត្ត​កំពង់​ឆ្នាំង​ ​៖ នៅ​ក្នុង​ឆ្នាំ​២០១៣នេះ​ ​ក្រុម​ហ៊ុន​ភេ​ស​ជ្ជៈ​កម្ពុ​ជា​ ​កូ​កា​-កូ​ឡា​ ​បាន​បន្ត​ឧបត្ថម្ភ​ផ្នែក​គម្រោង​ទឹក​ស្អាត​ជូន​ដល់​សហ​គម​ន៍​នៅ​កម្ពុ​ជា​។​ ​គម្រោង​នេះ​គឺ​ផ្ត​ល់​អ​ណ្តូ​ង​ទឹក​ស្អាត​ ​ជា​ប្រភេទ​អ​ណ្តូ​ង​ស្នប់​ចំនួន​២៥អ​ណ្តូ​ង​ ​និង​ធុង​ចំ​រោះ​ទឹក​ស្អាត​ចំនួន​៤០០ ជូន​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​៩ភូមិ​ ​ស្មើ​នឹង​៤៥០គ្រួសារ​ ​ក្នុង​ឃុំ​ពា​នី​ ​ស្រុក​កំពង់​ត្រឡាច​ ​ខេត្ត​កំពង់​ឆ្នាំង​ ​ហើយ​ដែល​ពិធី​ប្រគល់​និង​ទទួល​នេះ​ ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​តុលា​ ​ឆ្នាំ​២០១៣ នៅ​ប​រិ​វេន​សាលា​ឃុំ​ពា​នី​ ​។

ការ​ផ្ត​ល់​អ​ណ្តូ​ង​ទឹក​ស្អាត​ ​និង​ធុង​ចំ​រោះ​ទឹក​ស្អាត​នេះ​ ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​គម្រោង​ទឹក​ស្អាត​ ​និង​អ​នា​ម័​យ​ដល់​សហ​គម​ន៍​ ​ដែល​បាន​អនុ​វត្ត​ន៍​ចាប់​តាំង​ពី​ឆ្នាំ​២០១០មក​ទៅ​លើស​ហ​គម​ន៍​ចំនួន​៣ នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​ដោយ​សមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិ​ភាព​និង​ការ​អភិវឌ្ឍ​ន៍​ ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ ​គាំ​ទ្រ​ផ្នែក​ថវិកា​ជា​ដៃ​គូ​ ​ពី​ក្រុម​ហ៊ុន​ភេ​ស​ជ្ជៈ​កម្ពុ​ជា​ ​កូ​កា​-កូ​ឡា​។​ ​មាន​ប្រជា​ជន​ជាង​៩.០០០នាក់​ ​បាន​ទទួល​អត្ថ​ប្រយោជន៍​ដោយ​ផ្ទាល់​ ​និង​ដោយ​ប្រយោល​ជា​ច្រើន​ទៀត​ពី​កម្ម​វិធី​នេះ​ ​ចាប់​តាំង​ពី​ឆ្នាំ​២០១០ម​ក​។​



លោក​ស្រី​ ​មា​ច​ ​សុធា​រី​ ​អគ្គ​លេខា​ធិ​កា​សមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិ​ភាព​ ​និង​អភិវឌ្ឍ​ន៍​ ​បាន​ឲ្យ​ដឹង​ថា​ ​គម្រោង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ​និង​អ​នា​ម័​យ​ដល់​សហ​គម​ន៍​ ​គឺ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ចំនួន​១៤ របស់​សមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិ​ភាព​និង​អភិវឌ្ឍ​ន៍​ ​ដែល​ទទួល​បាន​មូល​និ​ធិ​ពី​ក្រុម​ហ៊ុន​ភេ​ស​ជ្ជៈ​កម្ពុ​ជា​កូ​កា​-កូ​ឡា​ ​ដែល​បាន​ចាប់​ផ្តើ​ម​អនុ​វត្ត​ន៍​តាំង​ពី​ឆ្នាំ​២០០៩មករ​ហូត​មក​ដល់​បច្ចុប្បន្ន​ ​នៅ​ក្នុង​សហ​គម​ន៍​ចំនួន​៣ នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​។​ ​ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៣នេះ​ ​គម្រោង​បាន​អនុ​វត្ត​ន៍​រ​យៈ​ពេល​១ឆ្នាំ​ ​នៅ​ក្នុង​ឃុំ​ពា​នី​ ​ស្រុក​កំពង់​ត្រឡាច​ ​ដោយ​ចាប់​ផ្តើ​ម​ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ​ ​ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា​ ​ឆ្នាំ​២០១៣ ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​៧៥.០០០ដុល្លា​អា​មេ​រិ​ច​។​ ​គម្រោង​នេះ​មាន​ប្រជា​ពលរដ្ឋ​ ​ជា​អ្នក​ទទួល​ផល​ផ្ទាល់​នៅ​ក្នុង​ភូមិ​ចំនួន​៩ ក្នុង​ឃុំ​ពា​នី​ ​មាន​ចំនួន​៣.០០០នាក់​ ​និង​១.០០០នាក់​ទៀត​ ​បាន​ទទួល​ផល​ប្រ​យោ​ល​។​ ​គម្រោង​នេះ​មាន​គោល​ដៅ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​គោល​ដៅ​ ​ទទួល​បាន​នូវ​ទឹក​ស្អាត​ ​បង្កើន​ឥរិយា​បទ​ល្អ​ ​អំពី​អ​នា​ម័​យ​ ​លើក​កម្ពស់​ជីវភាព​ ​និង​សុខុមាល​ភាព​ប្រជា​ពលរដ្ឋ​ឲ្យ​ល្អ​ប្រសើរ​តាម​រ​យៈ​ការ​ផ្ត​ល់​អ​ណ្តូ​ង​ទឹក​ស្អាត​ ​ធុង​ចំ​រោះ​ទឹក​ស្អាត​ ​និង​ផ្ត​ល់​នូវ​ការ​អប់រំ​អំពី​ ​សុខ​ភាព​ ​អន​ម័​យ​ជា​ដើ​ម​។​



លោក​ ​ផូ​ល​ ​ផ​ប់​ផ្លើ​យ៉េ​ ​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន​ភេ​ស​ជ្ជៈ​កម្ពុ​ជា​កូ​កា​-កូ​ឡា​ ​បាន​លើក​ឡើង​ថា​ ​ការ​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ ​គឺ​មាន​សា​រៈ​សំខាន់​ណាស់​ ​សម្រាប់​សុខុមាល​ភាព​របស់​សហ​គម​ន៍​ ​និង​មាន​សា​រៈ​សំខាន់​សម្រាប់​ប្រ​ព​ន្ធ័​អេ​កូ​ ​និង​ជា​កត្តា​ដ៏​សំខាន់​មិន​អាច​បំបែក​បាន​ ​ចំពោះ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច​ ​និង​សម្រាប់​អាជីវ​កម្ម​ ​និង​ជា​ចំណុច​ក​ណ្តា​ល​នៃ​ដំណើរ​ផលិតកម្ម​ ​។ ក្រុម​ហ៊ុន​កូ​កា​-កូ​ឡា​ ​បាន​ចាប់​អារម្មណ៍​ជា​ពិសេស​ក្នុង​ការ​ការពារ​ប្រភព​ទឹក​ ​ក្នុង​តំបន់​ ​ដែល​ជួយ​ទ្រទ្រង់​ដល់​សហ​គម​ន៍​ ​ដោយសារ​តែ​រោង​ចក្រ​របស់​យើង​ស្ថិត​ក្នុង​សហ​គម​ន៍​ ​ហើយ​សហ​គម​ន៍​ទាំង​នោះ​ ​ក៏​ជា​អតិថិ​ជន​របស់​យើង​ផង​ដែរ​ ​ព្រោះ​បើ​សហ​គម​ន៍​រីក​ចម្រើន​ ​អាជីវ​កម្ម​របស់​យើង​ក៏​រីក​ចម្រើន​ផង​ដែ​រ​។​ 

លោក​ស្រី​ ​សាន​ ​អា​រុណ​ ​រដ្ឋ​លេខាធិការ​ក្រសួង​កិច្ច​ការ​នារី​ ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ​ចំពោះ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ដ៏​ល្អ​របស់​ក្រុម​ហ៊ុន​កូ​កា​កូ​ឡា​ ​ដែល​បាន​ធ្វើ​ឲ្យ​គម្រោង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ​និង​អ​នា​ម័​យស​ហ​គម​ន៍​ ​បាន​ដំណើរ​ការ​ប្រកបដោយ​ជោគជ័យ​ ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​នូវ​ទិស​ដៅ​របស់​ស​មា​គ​នារី​កម្ពុ​ជា​ ​ដើម្បី​សន្តិ​ភាព​និង​អភិវឌ្ឍ​ន៍​ ​ឆ្នាំ​២០១១-២០១៥ គឺ​«ក​សាង​គ្រួសារ​និង​សហ​គម​ន៍​មាន​សុភ​មង្គល​ពិត​ប្រាកដ​» និង​ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ក្នុង​ការ​លើក​កម្ពស់​សុខ​ភាព​ ​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រ​ដ្ឋ​។

បន្ថែម​ពី​ការ​ផ​លិ​ត​ ​និង​ចែក​ចាយ​ផលិតផល​លំដាប់​ពិភព​លោក​ ​ក្រុម​ហ៊ុន​ភេ​ស​ជ្ជៈ​កម្ពុ​ជា​(កូ​កា​-កូ​ឡា​)  បាន​ប្រកាស​ដែរ​ថា​ ​នឹង​បន្ត​ស្វែង​រក​ឱ​កាស​ផ្ត​ល់​ត្រ​ឡប់​ទៅ​សង្គម​កម្ពុ​ជា​វិញ​តាម​រ​យៈ​គំនិត​ផ្តួ​ច​ផ្តើ​ម​ផ្សេ​ងៗ​ ​ដូច​ជា​កម្ម​វិធី​ប​រិ​ស្ថាន​ ​ជំនួយ​គ្រោះ​មហន្ត​រាយ​ ​កម្ម​វិធី​លើក​តម្លៃ​ស្ត្រី​ និង​កម្ម​វិធី​អប់រំ​ដោយ​ធ្វើ​សហ​ការ​ជាមួយ​ដៃ​គូ​របស់​ក្រុម​ហ៊ុ​ន ​៕




ប្រភពព័ត៌មាន៖ នគរវត្ត

បញ្ជាក់៖​រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top