បាតុភាព រួមភេទ ជាប់ប្រដាប់ភេទបុរស ជាការពិត ឬជាពាក្យ ចចាមអារ៉ាម (មានវីដេអូរ)

បញ្ចូលព័ត៌មានដោយ៖Unknown on Tuesday, October 15, 2013 0

កាលពី ១សប្ដាហ៍កន្លងទៅថ្មីៗនេះ ករណីបុរសនារី ១គូមានសាហាយស្មន់ហ្នឹងគ្នា ត្រូវជាប់ប្រដាប់ភេទបុរសក្នុង ទ្វាមាសនារីនោះ នៅឯផ្ទះសំណាក់មួយ ក្នុងក្រុងណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា ធ្វើឱ្យផ្អើលដល់ប៉ូលិស និង ប្រជាជនក្បែរខាងមកចោមរោម ។

ករណីការរួមភេទរវាងបុរស និងនារី ហើយត្រូវជាប់គ្នានេះ វាមិនមែនជាករណីទី១ទេ ដែលបានកើតឡើងក្នុងប្រទេស កេនយ៉ា ប៉ុន្តែការជាប់គ្នាក្នុងពេលរួមភេទ បែរជាជាប់ពាក់ព័ន្ធជាមួយការប្រើមន្តអាគមន៍ ទៅវិញ ។ ករណីរួមភេទ ជាប់គ្នាខាងលើ លិង្គត្រូវបានដកចេញវិញដោយសុវត្ថិភាព ក្រោយពេលមានការយល់ព្រមបង់ប្រាក់ និងការសូត្រមន្ត បាលីពីគ្រូមន្តអាគមន៍ ។ 

តើអ្នកវិទ្យាសាស្ត្របកស្រាយដូចម្ដេច ? ករណីប្រដាប់ភេទឈ្មោល (លិង្គ) ជាប់រន្ធយោនី អាចកើតមានឡើង ដោយសារចលនាសាច់ដុំរួមរបស់រន្ធយោនី​ ។ បាតុភាពសាច់ដុំរួមរន្ធយោនី​ជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែករណីជាប់លិង្គបុរសក្នុងរន្ធនេះ ប្រហែលជាគ្មានកើត ឡើងនោះទេ នៅពេលបុរសនារីកំពុងរួមភេទ វាកើតឡើងតែក្នុងរឿងប្រឌិត និងជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ។ 

ឯកសារជាច្រើនក៏បានលើកយកករណីលិង្គបុរសត្រូវជាប់ក្នុងប្រដាប់ភេទស្ត្រី ក្នុងពេលរួមភេទ មកបកស្រាយផង ដែរ ដូចជា ៖

- ក្នុងជំនាន់រ៉ូម ពាក្យ Penis Captivus ត្រូវបានពណ៌នាថា ជាប់លិង្គ ត្រូវបានប្រើ ដើម្បីជាការកំប្លែង និង និយាយលេងចំអែចំអន់ដល់ដៃគូតែប៉ុណ្ណោះ ។ ឯកសារចិន មានសរសេរថា មនុស្សណាមានទោស ប្រព្រឹត្តអំពើ បាបជាមួយព្រះ នឹងស្វែងរកស្នេហ៍ដល់កំពូលហើយត្រូវជាប់ប្រដាប់ភេទ ក្នុងពេលឡើងឋានសួគ៌ ថ្ងៃបន្ទាប់ពួកគេ នឹងត្រូវក្រាបបង្គំ ស្រក់ទឹកភ្នែក ហើយបន់ស្រន់ស្វែងរកព្រះ ដើម្បីឱ្យពួកគេអាចដាច់ចេញពីគ្នា ។ 

- ឯកសារស្រាវជ្រាវរបស់លោក Rolesston បានសិក្សាយ៉ាងច្រើនបញ្ហាខាងលើ ដោយមាននិយាយពីតាំងពី សម័យកាលចិនបូរាណ រហូតដល់ការចុះផ្សាយលើទស្សនាវដ្ដី Piltz លេខ៣ ឆ្នាំ១៩២៣ ។ ករណី « យើងខ្ញុំនឹក ឃើញ ការរួមតូចរន្ធយោនី ហើយជាប់លិង្គ បានកើតឡើងនៅ Warsaw ហើយគូស្នេហ៍បានសម្រេចបញ្ចប់បញ្ហា តាមរយៈការអត្តឃាតរបស់ប្ដីប្រពន្ធទាំង ២នាក់ »។

អ្នកស្រាវជ្រាវ Rolesston បានស្វែងរកការបកស្រាយយ៉ាងច្រើនពីអ្នកជំនាញភេទសាស្ត្រ អ្នកជំនាញសម្ភព និង អ្នកជំនាញល្បីៗជាច្រើនរូបទៀត ប៉ុន្តែអ្នកជំនាញសុទ្ធតែនិយាយថា ករណីនេះមិនដែលជួបប្រទះទេ ។ ជាចុងក្រោយ ឯកសារស្រាវជ្រាវរបស់លោក បានសង្ខេបនិងធ្វើការសន្និដ្ឋានថា ករណីរួមភេទជាប់គ្នាបែបនេះ ស្ថិតក្នុងភាពសង្ស័យ គ្រាន់តែជាការក្ដីស្រមៃ មិនជាក់ស្ដែង ។

- វេជ្ជបណ្ឌិត Scanzoni បានរាយការណ៍អំពីករណីប្ដីប្រពន្ធ ១គូ ថា ប្ដីតែងតែផ្អាករឿងតម្រេកផ្លូវភេទ គ្រប់ពេល កើតរឿងបែបនេះ ព្រោះតែរន្ធយោនីរបស់ប្រពន្ធគាត់រួមតូច និងរឹងខ្លាំងហួសកម្រិត ។ លោក Scanzoni បាន ផ្ដល់យោបល់បាតុភាពបែបនេះថា « ក្នុងពេលអារម្មណ៍ឡើងដល់ចំណុចកំពូល សាច់ដុំរន្ធយោនីរួមតូចយ៉ាងខ្លាំង ដើម្បីចាប់លិង្គ ហើយធ្វើឱ្យដៃគូទាំង២ មានអារម្មណ៍ឈឺ ។ ចលនានេះអាចរក្សាក្នុងរយៈពេលយូរ ដូច្នេះលិង្គមិនអាច ដកចេញមកក្រៅបាន »។ 

- អ្នកនិពន្ធ  Kraupl Taylor ជនជាតិអង់គ្លេសបានធ្វើសេចក្ដីសង្ខេបទស្សនៈរបស់គាត់ចំពោះបញ្ហានេះ ត្រូវបាន ចុះផ្សាយក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រ អង់គ្លេស ក្នុងខែកុម្ភៈ ឆ្នាំ១០៧៩ ដូច្នេះថា ករណីរួមតូចរន្ធយោនី ជាសញ្ញាណ ធម្មតារបស់ស្ត្រី ប៉ុន្តែករណីជាប់លិង្គបុរសក្នុងរន្ធនេះកម្រនឹងកើតមានណាស់ ហើយវាប្រហែលជាមាននៅក្នុងរឿង ព្រេងបុរាណ ដើម្បីមាក់ងាយបញ្ហាជីវិតផ្លូវភេទរបស់មនុស្សតែប៉ុណ្ណោះ ៕ 




ប្រភពព័ត៌មាន៖ Khmer News-24h

បញ្ជាក់៖​រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top