ពីង​ពីង ត្រូវ​បងធម៌ ឈិន ឡុង ជូន​កាដូ​យ៉ាង​ពិសេស​

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, October 19, 2013 0

ចិន​៖​ ពិធីបុណ្យ​សប្បុរសធម៌​របស់​មូល​និ​ធិ BarZar បាន​ចាត់ចែង​ពិធី Barzar’s Night នៅ​ទីក្រុង​ប៉េកាំង កាលពី​ដើមខែ​កន្លងមក ជា​ពិធី​ប្រមូលផ្តុំ​ជួបជុំ​សិល្បករ​យ៉ាងច្រើន​កុះករ​ពី​គ្រប់​ម​ជ្ឈ​ដា្ឋ​ន​របស់​ចិន​។​ ទាំង​តារា​ល្បី​រៀមច្បង តារា​ជំនាន់​ក្រោយ​ថ្មី​​ចាស់ ភាគច្រើន​ក៏បាន​លេចមុខ​នៅ​ទីនោះ​ដែរ ជាធម្មតា​តារា​ដែល​មិនសូវ​ចេញមុខ​ក្នុង​កម្មវិធី​ដូចជា​នាង លីវ យៀ​ក ហ្វី ក៏​បានមក​ចូលរួម​ផងដែរ​ជាមួយ​ឈុត​ដ៏​សិច​ស៊ី ព្រមទាំង​បាន​ថតរូប​ជាមួយ ជី​ង​ធាន តារា​ស្រី​ដែលមាន​នាម​ថា “​នារី​ម្នាក់​ក្នុងចំណោម​ស្រី​ស្រី​នៃ​ប៉េកាំង​”​ទៀតផង​។​

 ​មូលនិធិ​នេះ​នឹងមាន​រៀបចំ​ដេញថ្លៃ​ទំនិញ​ដើម្បី​យកប្រាក់​ទៅប្រើ​ក្នុងនាម​សប្បុរសធម៌​ផ្សេងៗ​ដែល​គេ​ធ្វើ​ទៅតាម​លទ្ធភាព​របស់​តារា​ម្នាក់ៗ​គឺ​បើ​ថា​អ្នកណា​ស្រឡាញ់​ចូលចិត្ត​ចង់​ក្លាយជា​ម្ចាស់​របស់​គឺអាច​នឹង​ទិញ​ឬ​ដេញថ្លៃ​ទំនិញ​ក្នុង​ពិធី​នោះបាន​ភ្លាម​ក៏ប៉ុន្តែ​ប្រាក់​ដែល​ចំណាយ​នោះ​ត្រូវ​ចាត់ទុក​បរិច្ចាគ​ធ្វើបុណ្យ​ទាន​។​


ពិធី​ដ៏​អធិកអធម​នេះ​បាន​ទាំង​របស់​បាន​ទាំង​ផល​បុណ្យ ថែមទាំង​មាន​តារា​ជើងចាស់​ដូចជា ឈិន ឡុង​, លីវ ជា លីង​,​វ៉ាង ហ្វើ​យ ក៏​បានមក​ចូលរួម​ដែរ គេ​រំពឹងថា​វារឹតតែ​ធ្វើ​ឲ្យ​ប្រាក់​បរិច្ចាគ​កើនឡើង​ខ្ពស់​ខ្លាំង​ទៅទៀត​។ មនុស្ស​លេចធ្លោ​ជាងគេ​ក្នុងឱកាស​នេះ​គឺ​លោក ឈិន ឡុង តែម្តង​គាត់​ដៃ​ទូលាយ​ចំណាយ​ទុន​ដេញថ្លៃ​កាបូបដៃ​ស្អាត​ដែលមាន​តម្លៃ​ខ្ពស់​ឲ្យ​ស្រី​ស្រស់​ជា​ប្អូនធម៌ ស្រករ​ក្រោយ​ដែល​ស្និទ្ធស្នាល​គឺ​នាង លី ពីង ពីង ទៀតផង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​ទះដៃ​អបអរ​កងរំពង​។​មិនតែប៉ុណ្ណោះ​ក៏មាន​តារាភាពយន្ត​មកពី​ហុងកុង តៃវ៉ាន់ ក៏​មិន​អន់​ដែរ មាន​នាង​តារា​ឯក វី​វៀន មក​ចូលរួម​ដែរ​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ពិធី​សប្បាយរីករាយ​បំផុត​៕​


ប្រភពព័ត៌មាន៖ វរជនខ្មែរ

បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top