នាយក​រដ្ឋ​មន្ត្រី​បារាំង​ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ធ្វើ​ការ​ជាមួយ​គ្នា​

បញ្ចូលព័ត៌មានដោយ៖Unknown on Monday, October 14, 2013 0

នាយករដ្ឋមន្ត្រី​បារាំង លោក Jean-Marc AYRAULT បាន​ផ្ញើលិខិត​សាទរ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជាប់ឆ្នោត​ជាថ្មី​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ នាយករដ្ឋមន្ត្រី​បារាំង​ក៏បាន​កត់សម្គាល់ថា វា​ជាការ​សំខាន់​ណាស់​ដែល​តួអង្គ​នយោបាយសំខាន់ៗនៅ​កម្ពុជា​ធ្វើការ​ជាមួយគ្នា​ ដើម្បី​ធានា​ការប្រព្រឹត្ត​ទៅដោយ​រលូន​នៃ​ស្ថាប័ន។ នេះ​ជាការ​សាទរ​របស់​ប្រទេស​ប្រជាធិបតេយ្យ​ធំ​មួយទៀត បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី។




សេចក្តីរាយកាណ៍របស់​ ប៉ែន បូណា
(02:20)
ក្នុង​សារលិខិត​ចុះ​ថ្ងៃទី ៤តុលា ដែល​ក្រសួងការបរទេស​កម្ពុ​ជា ​ទើបតែ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១២តុលា​នេះ នាយករដ្ឋមន្ត្រី​បារាំង លោក Jean-Marc AYRAULT បាន​ថ្លែង​សាទរ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស​ដែល​លោក​បាន​ជាប់ឆ្នោត​ជាថ្មី ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

ប្រមុខ​រដ្ឋាភិបាល​បារាំង​បាន​ថ្លែង​ក្នុង​លិខិត​នោះ​ទៀតថា ការបោះឆ្នោត​កាលពី​ខែកក្កដា​បានបង្ហាញ​ពី​ការចូលរួម​យ៉ាងច្រើន​កុះករ ​ពី​សំណាក់​អ្នកបោះឆ្នោត។ លោក​បន្តថា វា​ជាការ​សំខាន់​ណាស់​ដែល​អ្នកនយោបាយ​ខ្មែរ​ទាំងអស់ ​ធ្វើការ​ជាមួយគ្នា​ចាប់ពីពេលនេះ​តទៅ​ ដើម្បី​ធានា​​ការប្រព្រឹត្ត​ទៅដោយ​រលូន​នៃ​ស្ថាប័ន ​ដែលជា​កត្តា​មិនអាច​ខ្វះ​បាន​នៃ​លទ្ធិ ប្រជាធិបតេយ្យ​ និង​ការអភិវឌ្ឍន៍​ប្រទេស។

លោក Jean-Marc AYRAULT បន្តទៀតថា ជានិច្ចកាល បារាំង​តែង​នៅ​ជាមួយ​កម្ពុជា ជាពិសេស​ ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១មក សមិទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន ​ត្រូវបាន​សម្រេច។ ដោយមាន​ភក្តីភាព​ជាមួយ​ចំណងមិត្តភាព​ដ៏​ជិតស្និទ្ធ​និង​យូរអង្វែង​ ដែល​បាន​ចងភ្ជាប់​ប្រទេស​ទាំងពីរ បារាំង​នឹង​បន្ត​រួម​ដំណើរ​ជាមួយ​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ ដើម្បី​ការអភិវឌ្ឍន៍​ និង​នីតិរដ្ឋ។ នេះ​ជាការ​គូសបញ្ជាក់​​របស់​ប្រមុខ​រដ្ឋាភិបាល​ទីក្រុង​ប៉ារីស ​ចំពោះ​សម​ភាគី​ក្រុងភ្នំពេញ។

កាលពី​ថ្ងៃទី ៦តុលា នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ថូ​នី អាប់​បត ក៏បាន​សរសេរ​លិខិត​សាទរ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ដែល​បានចាត់ទុក​កម្ពុជា​ជា​ដៃ​គូ​​សហប្រតិបត្តិការ​យ៉ាងសំខាន់​មួយ​នោះ បាន​សម្តែង​ការគាំទ្រ​ចំពោះ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក ថូ​នី អាប់​បត ក៏​រំពឹង​ដែរ​ថា ការសម្របសម្រួល​រវាង​គណបក្ស​ទាំងអស់​នៅ​កម្ពុជា​ គឺជា​ការធានាបាន​នូវ​សន្តិភាព សន្តិសុខ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​អនាគត​ប្រទេស​កម្ពុជា។

គួ​រកត​សម្គាល់ថា ប្រទេស​ប្រជាធិបតេយ្យធំៗទាំងពីរ​នេះ​ សុទ្ធតែ​បាន​សម្តែង​បំណង​ចង់​ឲ្យ​អ្នកនយោបាយ​នៅ​កម្ពុជា​ធ្វើការ​ជាមួយគ្នា​ ដើម្បី​អនាគត​ប្រទេសជាតិ។ គោលបំណង​ដ៏​ទទូច​នេះ ​បាន​ស្តែងឡើង​ខណៈដែល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នៅ​កម្ពុជា ​កំពុង​បែកបាក់​គ្នា​ដោយ​គណបក្ស​មួយ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ម្នាក់ឯង ចំណែក​គណបក្ស​មួយទៀត ​មិន​ព្រម​ចូល​អង្គុយ​ក្នុង​រដ្ឋសភា ហើយ​កំពុងបើក​យុទ្ធនាការ​ការទូត​ សុំ​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​រដ្ឋាភិបាល និង​រដ្ឋសភា​អាណត្តិ​ទី៥ នេះ៕


ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ

បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT​ឡើយ​ការចំលងផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top