បុរសម្នាក់ ចំណាយពេល ដល់ទៅ ១៣ឆ្នាំ ទំរាំអាចសំរេចក្តីប្រាថ្នា ឲ្យក្លាយជាការពិត!
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, September 23, 2013
0
អាមេរិក៖ លោក Mike Stock តែងតែប្រាថ្នាចង់បានទួកផ្ទាល់ខ្លួន មួយគ្រឿង ប៉ុន្តែដោយសារតែ មិនមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញនោះ គាត់បានចំណាយពេល អស់ ១៣ឆ្នាំ មកហើយ ធ្វើការសាងសង់ទូក ដោយ ខ្លួនឯងផ្ទាល់ នៅខាងក្រោយផ្ទះ របស់គាត់។
យ៉ាងណាមិញ គំរោងសាងសង់ទូក ប្រវែង ១០ម៉ែត្រនេះ ត្រូវបានគាត់រំពឹងថានឹងបញ្ចប់ ក្នុងរយៈពេល ៥ឆ្នាំ តែប៉ុណ្ណោះ ប៉ុន្តែដោយសារតែគាត់ មិនអាចប្រើភ្លើងផ្សារភ្ជាប់ ផ្នែកមួយចំនួនបានល្អ ដើម្បីបិទកាវ និង លាបថ្នាំ នោះ ទើបគាត់ត្រូវចំណាយពេលធ្វើវាយូរ បែបនេះ ហើយនៅរដូវរងា មានធ្លាក់ព្រិល គាត់ត្រូវផ្អាកការងារ នេះទៀតផង។ ទោះជាយ៉ាងណា រយៈពេល ១៣ឆ្នាំ កន្លងផុតទៅ ទូកដែលគាត់ខំប្រឹងប្រែង សាងសង់ឡើង យ៉ាងលំបាកមកនេះ បានសំរេចចេញជារូបរាង ដោយជោគជ័យ ហើយក្នុងនោះដែរ គាត់បានឲ្យដឹងថា គាត់មិន ធ្លាប់បានរៀន ឬ មានបទពិសោធន៍អ្វីទាក់ទងនឹងការ សាងសង់ទូកឡើយ ប៉ុន្តែ គាត់ប្រឹងប្រែងសាងសង់ ទៅតាមដំណាក់កាល របស់ប្លង់ បន្តិចម្តងៗ ដែលគាត់ឃើញ លើប្រព័ន្ធអ៊ិនធើណេត ឬ អនឡាញ។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការខិតខំប្រឹងប្រែងរបស់គាត់ រហូតបានជោគជ័យបែបនេះ?


ប្រភពឯកសារដើម៖ Khmerload
បញ្ជាក់៖រាល់អត្ថបទនិងរូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann ITឡើយការចំលងចែកចាយ ផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!
Tagged as: ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច-សង្គម

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: