សាសា ជិតចេញរោងចក្រទឹកដោះគោយប់មិញ
បញ្ចូលព័ត៌មានដោយ៖Unknown
on Saturday, September 21, 2013
0
ក្នុងកម្មវិធីខួបកំណើតគម្រប់ខួប២៣ឆ្នាំរបស់លោក បញ្ញាសិទ្ធ កាលពីយប់មិញ នៅភោជនីយដ្ឋាន Valentine Day នៅម្តុំវត្តទួលទំពូងដែលជាកម្មសិទ្ធរបស់តារាស៊ិចស៊ី កុល ដាវី ជាមួយអ្នកចម្រៀងលោក សុខ រក្សា មានការចូលរួមពីអ្នកសិល្បៈល្បីៗប្រមាណជាង២០រូប។ ទន្ទឹមគ្នានោះ ក៏មានកញ្ញា សាសា ផងដែរក្នុងសម្លៀកបំពាក់គួរឲ្យទាក់ភ្នែកអ្នកផងទាំងពួង។
ចុចអាន៖ មើលសម្លៀកបំពាក់ សាសា យប់មិញអាន៖សាសា ជះកំហឹងជាមួយអ្នកសារព័ត៌មាន
នៅម៉ោងប្រមាណជា៩យប់ កញ្ញា សាសា ជាអតីតពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ដ៏ល្បីមួយនៅកម្ពុជាដែលបានរួមដំណើរមកជាមួយអ្នកនាង សឿ សុធារ៉ា លោក ពៅ ភីរុណ និង មិត្តភក្តិពីររូបទៀត ក្នុងសម្លៀកបំពាក់រ៉ូបរលោងពណ៌សាច់វាលបញ្ចេញសាច់ខ្នង និងសាច់ទ្រូង ហើយក៏បានឈរថតរូបជាមួយលោក អេនឌី នៅមុខភ្ញៀវជាច្រើន និងអ្នកសារព័ត៌មានប្រមាណជា៤-៥នាក់ដែលមានកាមេរ៉ានៅនឹងដៃស្រាប់ផងនោះ៕
ប្រភពឯកសារដើម៖ Sabay News Online
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយការចំលងចែកចាយ ផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន... សូមអរគុណ!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: