ជំនួបកំពូល ហ៊ុន សែន-សម រង្ស៊ី បញ្ចប់យ៉ាងតក់ក្រហល់
បញ្ចូលព័ត៌មានដោយ៖Unknown
on Saturday, September 14, 2013
0
ការបញ្ចប់យ៉ាងតក់ក្រហល់នេះបានបង្ហាញពីបរាជ័យនៃជំនួបនេះហើយ។ គណៈប្រតិភូ៣នាក់របស់គណបក្សប្រជាជនកម្ពុជាបានទៅដល់ព្រះបរមរាជវាំងនៅវេលាម៉ោង ៨និង៥០នាទី។ រីឯប្រតិភូគណបក្សសង្គ្រោះជាតិបានទៅដល់តាមក្រោយនៅក្រោយម៉ោង៩បន្តិច។
កិច្ចប្រជុំគ្រោងបើកធ្វើនៅម៉ោង៩ព្រឹកក្រោមព្រះរាជធាធិបតីភាពរបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សមាសភាពរបស់គណបក្សប្រជាជនកម្ពុជា មាន ៣ រូប គឺលោក ហ៊ុន សែន អនុប្រធានគណបក្ស លោក សាយ ឈុំ សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី។
រីឯសមាសភាពរបស់គណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី លោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ និងលោកគួយ ប៊ុនរឿន មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទទួលបន្ទុកកិច្ចការបោះឆ្នោត។ ប៉ុន្តែ ជំនួបនេះស្រាប់តែបានបញ្ចប់ទៅវិញដោយតក់ក្រហល់។ នៅពេលទាក់ទងតាមទូរសព្ទ័ លោក កឹម សុខា បានបដិសេធមិនធ្វើអត្ថាធិប្បាយពីបញ្ហានេះទេ៕
ប្រភពឯកសារដើម៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: