ប្រិយមិត្ត​ចាប់​ផ្តើម​ជំនុំ​គ្នា​​ពេល​ឃើញ​ សុខ ស្រី​នាង លេង​ឈុត​បញ្ចេញ​សាច់​ទ្រូង

បញ្ចូលព័ត៌មានដោយ៖Unknown on Tuesday, September 3, 2013 0

 ខណៈ​តារា​ស្រី​ល្បី​ឈ្មោះ​មួយ​ចំនួន​ធំ បាន​ទទួល​រង​ការ​រិះគន់​រឿង​ស្លៀក​ពាក់​សិចស៊ី​បញ្ចេញ​ដើម​ទ្រូង អ្នក​មេម៉ាយ​រូប​ស្រស់ សុខ ស្រី​នាង ឯ​ណេះ បែរ​ជា​ទទួល​បាន​ការ​គាំទ្រ​ទៅ​វិញ នៅ​ពេល​នាង​ស្លៀក​សំលៀក​មួយ​ឈុត​វាល​ដើម​ទ្រូង។

មួយ​ឈុត​ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ អ្នក​នាង សុខ ស្រី​នាង រំលង​ផុត​ពាក្យ​រិះគន់ តែ​ទទួល​បាន​ការ​គាំទ្រ​វិញ​នេះ គឺ​ជា​ឈុត​រ៉ូប​ពណ៌​សំបក​ឪឡឹក​ដៃ​មួយ​វាល​ទ្រូង ស៊ី​នឹង​សាច់​ស​ខ្ចី​របស់​នាង។ រូប​ភាព​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លើ​ទំព័រ Facebook របស់​នាង កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ជាមួយ​ស្នាម​ញញឹម​ពេញ​ដោយ​មន្ត​ស្នេហ៍។

ក្រោយ​បាន​ឃើញ​រូប​នេះ​ហើយ ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​អ្នក​នាង សុខ ស្រី​នាង ជាង ២០០០​នាក់ បាន​ចុច Like បង្ហាញ​ការ​គាំទ្រ និង​ជាង ៥០ នាក់​ផ្សេង​ទៀត​បាន​ចែក​ចាយ​បន្ត​ឲ្យ​គ្នា។ ជាមួយ​គ្នា​នោះ ពួក​គេ​ខ្លះ បាន​និយាយ​ដោយ​សរសើរ​ថា អ្នកនាង សុខ ស្រី​នាង ពិត​ស្អាត​ណាស់ អ្នក​ខ្លះ​ទៀត​ថា សិចស៊ី​បន្តិច​ តែ​គួរ​ឲ្យ​ចង់​មើល និង​គួរ​ឲ្យ​ស្រឡាញ់​ទៀត​ផង។

ជា​រួម ប្រិយមិត្ត​ទូរទស្សនិកជន ៩៨% បាន​សម្ដែង​គាំទ្រ ប៉ុន្តែ​មាន​តែ​២% ប៉ុណ្ណោះ បាន​រិះ​គន់ ដោយ​សំអាង​ថា រូប​ភាព បាន​បង្ហាញ​គល់​សុដន់​ស​ខ្ចី​របស់​តារា​ចម្រៀង​រូប​នេះ។ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី ការ​រិះគន់​ដែល​មាន​តិច​តួច​នោះ ក៏​មិន​ជា​ធ្ងន់ធ្ងរ​អី​ដែរ ត្បិត​ថា​អ្វី​ដែល​អ្នក​នាង សុខ ស្រី​នាង បាន​ធ្វើ​តាម​រយៈ​រ៉ូប​មួយ​ឈុត​នេះ បាន​ស្ថិត​ក្នុង​លក្ខខណ្ឌ​សមរម្យ សម​ភ្នែក​អ្នក​មើល​ទូទៅ ពិសេស​នោះ គឺ​បាន​រំលេច​ពី​សោ​ភណ្ឌ​របស់​ស្ត្រី​ម្នាក់​ទៅ​វិញ។

អ្នក​នាង សុខ ស្រីនាង បាន​ក្រាប​ផ្ទឹម​ក្លាយ​ជា​ស្វាមី ភរិយា​ជាមួយ​លោក ស៊ីសុវត្ថិ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១០។ ប៉ុន្តែ​មក​ដល់​ចុង​ឆ្នាំ ២០១១ ជា​ពេល​ដែល​រាសី​ដាំ​ក្បាល​ចុះ​នោះ អ្នក​នាង ត្រូវ​បាន​បញ្ចប់​អាជីព​ក្នុង​ផលិតកម្ម Big Man និង​ថែម​ទាំង​បាន​បញ្ចប់​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង ស៊ី​សុវត្ថិ ទៀត​ផង ក្រោម​ហេតុ​ផល​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា។

ក្រោយ​ពី​នោះ​មក អ្នក​មេម៉ាយ​រូប​នេះ ក៏​បាន​ពួន​សម្ងំ​មួយ​រយៈ​ធំ មុន​ពេល​ចេញ​មុខ​មក​វិញ ហើយ​ហក់​មក​ជ្រក​ក្រោម​ផលិតកម្ម​សាន់ដេ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ តាំង​ពី​បង្ហាញ​មុខ​សារ​ថ្មី​នេះ គេ​សម្គាល់​ឃើញ​ថា អ្នក​នាង សុខ ស្រី​នាង កាន់​តែ​មាន​សម្រស់​ស្រស់​ស្អាត​ជាង​មុន។ ជាក់​ស្តែង​តាម​រូបភាព​មួយ​សន្លឹក​ខាង​លើ​នេះ ប្រិយមិត្ត​ជា​ច្រើន​រួច​ហើយ​សរសើរ​ថា ស្អាត សិចស៊ី និង​គួរ​ឲ្យ​ស្រឡាញ់។

សំខាន់​ជាង​នេះ ដោយ​សារ​ចាយ​រាង​ចាយ​សម្រស់​ដូច្នេះ ទើប​កន្លង​មក​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា អ្នក​នាង ត្រូវ​មន្ត្រី​ធំ​ម្នាក់​តាម​ចែចង់​ថែម​ទៀត​ផង៕


ប្រភពឯកសារដើម៖ Sabay News Online

បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ​ឡើយ​៕


About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top