ពិធីករល្បីឈ្មោះ CTN លោក អ៊ិត សេដ្ឋា គ្រោះថ្នាក់ចរាចរណ៍ ខ្ទេចរថយន្តលើស្ពានជ្រោយចង្វា
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, August 30, 2013
0
គ្រោះថ្នាក់ចរាចរណ៍បង្កភាពភ្ញាក់ផ្អើលនិង ស្ទះចរាចរណ៍ផងនោះស្ថិតនៅលើចំណោទគល់ ស្ពានជ្រោយចង្វាត្រើយម្ខាងតំបន់ ជ្រោយចង្វាក្នុង សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រថយន្ត២គ្រឿង បានបុកគ្ នារវាងរថយន្តម៉ាកឡង់គ្រីស័រសេរីចាស់ ពណ៌ខ្មៅ និងរថយន្ត កាមរី បណ្តាលឲខូចខាតយ៉ាង ដំណំ ។
អ្នកដំណើរបានអះអាងថា បណ្តាលមកពីរថយន្តឡង់ គ្រីស័រដែលគេសង្ស័យអ្នកបើកបរ ស្រវឹងរេចង្កូតទៅបុក រថយន្ត Camry គូទប៉ោងបណ្តាលឲដាច់ក្រឡេកង់ក្រោយ និងបាក់បែក ផ្នែកខាងក្រោយជាច្រើន រីឯរថយន្តឡង់គ្រីស័រក៏ ខ្ទេចខ្ទីក្បាលខាងមុខ និងកញ្ចក់ចង្កៀង មើលលែងយល់ដែរ ។
ប្រភពនោះអះអាងថា អ្នកបើករថយន្តកាមរីនោះគឺលោក អ៊ិត សេដ្ឋា ពិធីករនៅទូរទស្សន៍ CTN ។ ប៉ូលិសមូលដ្ឋានក៏បានប្រាប់ព័ត៌មានដែរថា ម្ចាស់រថយន្តនោះគឺ លោក អ៊ិត សេដ្ឋា ពិធីករទូរទស្សន៍ CTN មែនហើយ ។ នៅមុននេះប៉ុន្មាននាទីភ្នាក់ងារគេហទំព័រ K O N បានព្យាយាមទំនាក់ ទំនងសុំព័ត៌មានបន្ថែមពីលោក អ៊ិត សេដ្ឋា តែមិនអាចទំនាក់ទំនង បានឡើយ ។ នឹងរង់ចាំព័ត៌មានលំអិតបន្ថែមនៅលេខបន្ទាប់នេះ ៕
ប្រភពឯកសារដើម៖ Khmeronline NEWs
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: