លោក អ៊ិត សេដ្ឋា ពិធិករ CTN ត្រូវបានភរិយាប្ដឹងឡើងតុលាការ
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, August 30, 2013
0
ប្រភពពីមន្ត្រីតុលាការសាលាដំបុងរាជធានីភ្នំពេញបានឲ្យ ដឹងថា ពិធីករដ៏មានប្រជាប្រិយភាពជាងមួយទសវត្សរ៍ លោក អ៊ិត សេដ្ឋា ត្រូវបង្ហាញខ្លួននៅតុលាការថ្ងៃនេះក្រោម បណ្ដឹងលែងលះរបស់ ភរិយា គឺអ្នកស្រី ស សុភាព ។
ប្រភពអះអាងថា អ្នកស្រី ស សុភាព បានដាក់ ពាក្យបណ្ដឹងទៅតុលាការ សុំលែងលះលោក អ៊ិត សេដ្ឋា កាលពីសប្តាហ៍មុន ប៉ុន្តែការប្ដឹងផ្ដល់រវាងភរិយា និងលោក អ៊ិត សេដ្ឋា មិនត្រូវបានលេចលឺ នោះទេ ហើយព័ត៌មាននេះ ត្រូវបានបិទជិតឈឹង ប៉ុន្តែបើទោះបីជា មិនមានការប្ដឹងផ្ដល់ពីភាគីម្ខាងទៀតនោះ ក៏តុលា ការមិនកោះអញ្ជើញលោក អ៊ិត សេដ្ឋា ឲ្យចូលបំភ្លឺក្នុងថ្ងៃនេះដែរ ។ តែទោះយ៉ាងណា តាមប្រភពពីមន្ត្រីតុលាការថាពិធីករ រូបនេះ គឺពិតជាមានបណ្ដឹងចូលតុលាការ ទើបលេចលឺថា លោក អ៊ិត សេដ្ឋា ត្រូវតុលាការកោះអញ្ជើញឲ្យចូលមកបំភ្លឺក្នុងថ្ងៃនេះ ។ តាមប្រភពពីមន្ត្រីតុលាការដដែលបាន និយាយថា ទោះយ៉ាងណាលោក អ៊ិត សេដ្ឋា មិនអាចចូលដោយផ្ទាល់ នោះទេ ពោលគឺឲ្យមេធាវី របស់លោកចូលបំភ្លឺជំនួសប៉ុណ្ណោះ ។
អ្នកស្រី ស សុភាព ត្រូវជាភរិយា របស់លោក អ៊ិត សេដ្ឋា មិនធ្វើអត្ថាធិប្បាយចំពោះ រឿងនេះទេ ដោយអ្នកស្រី បញ្ជាក់ថាទុកឲ្យតុលាការជាអ្នកកាត់សេចក្ដី ។ ដោយឡែក លោក អ៊ិត សេដ្ឋា ក៏មិនឆ្លើយចំពោះ រឿងនេះដែរ ដោយលោកធ្វើហាក់ដូចជាមិនដឹងមិនឮលើករណីនេះ ហើយលោក និយាយថា”អត់ទេអត់មានឡើងតុលាការអីទេ ។
បើទោះបីជាលោក អ៊ិត សេដ្ឋា បដិសេធខំលាក់បាំង រឿងនេះយ៉ាងណាក៏ដោយប្រភពពីអ្នកសិល្បៈម្នាក់ សុំមិនបញ្ចេញឈ្មោះបាន បញ្ជាក់ថាមូលហេតុដែលនាំឲ្យលោក អ៊ិត សេដ្ឋា និង ភរិយា ឈានដល់ប្ដឹងលែងលះគ្នានៅតុលាការ ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ហើយបញ្ហានេះទើបតែកើតឡើងថ្មីៗនេះទេ ។
ប្រភពបានបន្តទៀតថា ករណីនេះប្រហែលជាមិនអាចវិល ទៅរកភាពដើមបានឡើយព្រោះរឿងកាន់តែ ធ្ងន់ធ្ងរទៅៗ ហើយភាគីទាំងសងខាងសុទ្ធតែខ្លាំង ព្រមទាំងប្រកាន់គោលជំហរត្រូវរៀងៗខ្លួន ។
លោក អ៊ិត សេដ្ឋា បានរួមរស់នៅជាមួយភរិយា របស់លោក គឺអ្នកស្រី ស សុភាព ជាង១៣ឆ្នាំ មកហើយ ដោយបន្សល់ទុកនូវចំណងដៃកូន៣នាក់ ស្រី២ ប្រុស១ ។ លោកបានចាប់អាជីពជាពិធីករតាំងពីឆ្នាំ១៩៩០ក្នុងស្ថានីយទូរទស្សន៍ IBC តែក្រោយមកលោកបានចូលមកទូរទស្សន៍ CTN វិញ ៕
ប្រភពឯកសារដើម៖ Khmeronline NEWS
បញ្ជាក់៖អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: