ប្រិយមិត្តហ្វេសប៊ុកចង់ឃើញលោកសយ សុភាព នាយកកាសែតដើមអម្ពិល កោរសក់ពេលឯកឧត្តមសម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ថ្ងៃស្អែក
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, August 16, 2013
0
ប្រិយមិត្តនៃបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក «Facebook» ដ៏ពេញនិយមក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នានេះបានរំលឹកនិងចាប់អារម្មណ៍យ៉ាងខ្លាំងទៅដល់លោកសយ សុភាព នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកវិភាគព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលគេស្គាល់ថា អ្នកដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយពួកគេរង់ចាំមើលលោកនាយកកាសែតរូបនេះធ្វើការកោរសក់នៅពេលដែលឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាពធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែកទី១៩ ខែកក្កដា ឆ្នាំ២០១៣។
តាមការចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមករបស់អ្នកលេងហ្វេសប៊ុកបានឲ្យដឹងថា នៅក្នុងការវិភាគព័ត៌មានរបស់លោកសយ សុភាព នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលធ្លាប់បានធានាអះអាងថា បើឯកឧត្តម សម រង្ស៊ី អាចចូលស្រុកវិញបានគឺលោកនឹងកោរសក់។ ដូច្នេះហើយទើបប្រិយមិត្តហ្វេសប៊ុកទន្ទឹងរង់ចាំមើលថា តើលោកសយ សុភាព នឹងធ្វើការកោរសក់មែនឬមិនមែននៅពេលដែលឯកឧត្តម សម រង្ស៊ី វិលត្រឡប់ចូលមកមាតុភូមិវិញនៅថ្ងៃស្អែកនេះ។
សូមបញ្ជាក់ជូនថា ក្រៅពីមានវិវាទក្នុងរឿងព្រហ្មទណ្ឌ ដែលត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើឲ្យប៉ះពាល់ដល់ការឆ្លើយឆ្លងតាមលិខិតជាមួយលោក ទូច គង្គា ជានាយកកាសែតនគរវត្ត និងជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសហើយដែលនឹងត្រូវតុលាការសលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ ខាងមុននោះ ក្នុងរយៈពេលដើមខែកក្កដា ឆ្នាំ២០១៣នេះ ប្រិយមិត្តអ្នកលេងហ្វេសប៊ុកហាក់ដូចជាបានធ្វើការរិះគន់យ៉ាងខ្លាំងៗទៅលើលោកសយ សុភាព ព្រោះតែការចុះផ្សាយព័ត៌មានរបស់លោកធ្វើឲ្យអ្នកលេងហ្វេសប៊ុកយល់ថា ជាការចុះផ្សាយលម្អៀង និងខ្វះភាពត្រឹមត្រូវ។
ទោះយ៉ាងណា គេមិនទាន់ដឹងថា តើលោកសយ សុភាព ដែលជាអ្នកកាសែតមានឥទ្ធិពលម្នាក់ក្រោមចំហាយអំណាចរបស់ «សម្តេចតេជោសែន» នោះ នឹងសម្រេចចិត្តដូចម្តេចជុំវិញការលើកឡើងរបស់អ្នកលេងហ្វេសប៊ុក ឬក៏លោកមានវិធីចេះអត់ទ្រាំ ឬក៏លោកមិនខ្ចីខ្វល់ទៅនឹងការរិះគន់របស់អ្នកលេងហ្វេសប៊ុកជារៀងរហូត?
ប្រភពដើម៖ សារព័ត៌ដើមត្នោត

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: