ជ្រើសរើស​នារី​ស្រស់ស្អាត​វ័យក្មេង សម្រាប់​ការងារ​រួមភេទ តេស្ត​ស្រោមអនាម័យ​

បញ្ចូលព័ត៌មានដោយ៖Unknown on Thursday, August 29, 2013 0

 ក្រុង​ប៉េកាំង ៖ មនុស្ស​ជាច្រើន ធ្លាប់​មាន​​ការ​ភ្ញាក់​ផ្អើល ចំ​ពោះ​​ដំណឹង​​ផ្សព្វ​ផ្សាយ ប្រ​កាស​​ជ្រើស​រើស ក្រុម​​នារី​​ស្រស់​ស្អាត និង​​រវា​ស​រវៃ​​ចាប់​ពី​​អាយុ ១៨​​ឆ្នាំ​​ដល់ ២៥​ឆ្នាំ សម្រាប់​​បម្រើ​ការ​​ងារ​​ជា អ្នក​​តេស្ត​​ស្រោម​អ​នា​ម័យដោយ​​ពួក​គេ​​អាច​​ទទួល​បាន ប្រាក់កម្រៃ​ចំនួន ៥៨៨​ដុល្លារ ក្នុង​មួយថ្ងៃ​។​

ក្រោយ​ការជូនដំណឹង ត្រឹម​រយៈពេល ៣​ម៉ោង​សោះ ក៏មាន​ក្រុម​នារី​ស្រស់​សោភា បានដាក់​ពាក្យ​បម្រើ​ការងារ​នោះ​ចំនួន ២២ នាក់​ទៅហើយ  បើទោះបីជា​ដំណឹង​ជ្រើសរើស​នោះ ត្រូវបាន​គេ​បង្ហោះ​នៅតាម​គេហទំព័រ​របស់ ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ តែមួយ​ប៉ុណ្ណោះ ដោយមាន​ទស្សនៈ ខាងក្រៅ​ហៅ​វា​ថា​ជា ទង្វើ​មួយ​ដែល​នឹង​អាច​បង្ក​ឲ្យ​មាន នូវ​សកម្មភាព​ពេស្យាចា​រ្យ​។​

លោក ឈិន  ដែល​បាន​បម្រើ​ការងារ នៅឯ​ក្រុមហ៊ុន​ផលិត ស្រោមអនាម័យ មាន​មូលដ្ឋាន​នៅ ក្រុង​ស៊ា​ង​ហៃ​នោះ បាន​និយាយថា ក្រុមហ៊ុន​បាន​ជួល ក្រុម​នារី​ស្អាត​ក្មេងៗ ឲ្យ​ធ្វើការ​តេស្ត​ស្រោម អនាម័យ​នេះ រយៈពេល​បួន​ឬ​ប្រាំ​ខែ​ហើយ​។ គេ​បាន​សម្ភាសន៍​នារីៗ ទាំងនោះ​រួចរាល់​អស់ហើយ ខណៈដែល​ក្រុម​បុរសៗ​ក៏​គេ​បាន ជ្រើសរើស​សម្រាប់​ការងារ​នេះដែរ​។​

លោក ឈិន បន្តថា ជាទូទៅ​ក្រុមហ៊ុន​ធំៗ ច្រើនតែ​ប្រើ​គ្រឿង​ម៉ាស៊ីន សម្រាប់​ពិសោធន៍​លើ ស្រោមអនាម័យ​។ ប៉ុន្តែ​ក្រុមហ៊ុន​គ្មាន​លទ្ធភាព ទិញ​ម៉ាស៊ីន​នេះ​ទេ ដូច្នេះ​ទើប​ប្រើ​មនុស្ស​ជំនួស​វិញ​។ ការធ្វើ​តេស្ត​នេះ គឺ​ខាង​ស្ត្រី​មិនមាន​ការលំបាក ក្នុង​ការងារ​ឡើយ តែ​បុរសៗ​ឯណោះ​វិញ​ទេ ដែល​ត្រូវធ្វើ​ការកត់ត្រា និង​ពិពណ៌នា​អារម្មណ៍ ពេល​កំពុង​ពាក់​ស្រោម អនាម័យ​នោះ​រួមភេទ​។​

ក្រុម​ស្ត្រី​តម្រូវ​ឲ្យ​រួមភេទ ជាមួយ​បុរស​ដើម្បី​ពិសោធ ពី​គុណភាព​ស្រោម ប៉ុន្តែ​ទង្វើ​នេះ​ជា​ផ្នែក​មួយ នៃ​អាជីព​អ្នក​ពិសោធ មិនមែនជា​ពេស្យាចា​រ្យ​ឡើយ​។ ប្រសិនបើ​ពួកគេ​មិន​ចង់​ធ្វើ ការងារ​នេះ​ទេ គឺមាន​អ្នក​ដទៃទៀត​ចង់​ធ្វើ​វា​។ ចំណែក​នារីៗ​វិញ អាចធ្វើ​តេស្ត​រួមភេទ​ពាក់​ស្រោម តែម្ដង​គត់​ក្នុង​មួយថ្ងៃ​។ បើទោះជា​ខំប្រឹង​ធ្វើ​លើសពីនេះ  ក៏​ខាង​ក្រុមហ៊ុន​មិន​គិត​ប្រាក់ ថែម​ម៉ោង​ជូន​ឡើយ​។​

លោក ឈិន បន្តថា ក្រុមហ៊ុន​មិន​ចង់​ចំណាយ លើ​ការជួល​ប្រាក់​ចាប់ពី ៨០​ដុល្លារ​ទៅ​១៦០ ដុល្លារ​លើ​ក្រុម​នារី រកស៊ី​ផ្លូវភេទ​អាជីព​នោះឡើយ​។ យ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់​មួយចំនួន បាន​និយាយថា ករណីបែបនេះ ដូចជា​លំបាក​ក្នុងការ​គិតថា វា​ជា​ការងារ​ខុសច្បាប់ ឬ​ស្របច្បាប់​ណាស់ ព្រោះថា​ទង្វើ​បែបនេះ មិន​បានចែង​នៅក្នុង នីតិ​ការងារ​នៅ​ប្រទេស​ចិន​ទេ​៕





ប្រភពេកសារដើម៖ សារព័ត៌មានវត្តភ្នំ

បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕


About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top