កំណត់សម្គាល់សម្រាប់សម្រង់គំនិតសំខាន់ៗ
បញ្ចូលព័ត៌មានដោយ៖Unknown
on Sunday, August 4, 2013
0
សម្រង់គំនិតទាំងអស់នេះត្រូវបានធ្វើឡើងដោយផ្អែកទាំងស្រុងលើសារសំឡេងដែលប្រមុខនិងសមាជិកគ្រួសារ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (គ.ស.ប) បានប្រើប្រាស់ចាប់ពីឆ្នាំ ២០០៤ ដល់ពេលបច្ចុប្បន្ន។ គំនិតទស្សនៈឬមនោគមវិជ្ជាទាំងនេះអាចជាកម្មសិទ្ធិរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬការបញ្ជាក់ឡើងវិញឬកែសម្រួលពីគតិលោកពាក្យស្លោក សុភាសិតគំនិតដកស្រង់។ល។ ដែលមានទំនាក់ទំនងផ្ទាល់ ឬប្រយោលជាមួយនឹងចលនានយោបាយរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពោលគឺបម្រើដល់គោលធំៗសំខាន់ទាំងបី៖ ព្រះធម៌សីលធម៌សង្គមនិងនយោបាយ/ប្រជាធិបតេយ្យ។
បើទោះបីជាក្រុមព័ត៌មាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានខិតខំធ្វើការងារនេះយ៉ាងសកម្មក៏ដោយក៏ក្រុមព័ត៌មានគិតថាមានគំនិតទស្សនៈឬមនោគមវិជ្ជាច្រើនទៀតដែលមិនទាន់ដកស្រង់ចេញពីសារសំឡេងជាង២០០០ ម៉ោងរបស់យើង។ដូច្នេះក្រុមព័ត៌មានសូមអំពាវនាវដល់សមាជិកគ្រួសារ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឲ្យចូលរួមដកស្រង់គំនិតទស្សនៈឬមនោគមវិជ្ជាបន្ថែមទៀតស្របតាមបាវចនារបស់យើង “រួមគិតរួមធ្វើរួមទទួលខុសត្រូវ”។
លោក លោកស្រីអាចបញ្ជូនគំនិតទស្សនៈឬមនោគមវិជ្ជាដកស្រង់ទាំងនេះមកសមាជិកក្រុមព័ត៌មានតាមរយៈសារអេឡិចត្រូនិក៖ camldp3@gmail.com ។ គំនិតទស្សនៈ ឬមនោគមវិជ្ជារបស់លោក លោកស្រី មិនត្រូវស្ទួនគ្នាជាមួយនឹងកម្រងគំនិតដែលបានដកស្រង់រួចហើយនោះទេ។
អរគុណ!!
ប្រភពដើម៖ CAMLDP.ORG
Tagged as: គណបក្សនយោបាយ, នយោបាយ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: