ទស្សន:ជ្រុលនិយមចំពោះសុដន្យរបស់តារាក្នុងកម្មវិធីអាណាចក្រតារា
បញ្ចូលព័ត៌មានដោយ៖Unknown
on Tuesday, August 20, 2013
0
ភ្នំពេញៈ កម្មវិធីអាណាចក្រតារា បានបញ្ចប់កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣នៅមជ្ឈមណ្ឌលកោះពេជ្រ ប៉ុន្តែក្រុមតារាដែលចិត្តល្អបែជាទទួលរងនូវការរិះគន់អំពី បញ្ហាសម្លៀកបំពាក់ទៅវិញ។បញ្ហានេះបានធ្វើឲ្យមានពាក្យចំអកថាតើតារាគួប្រកាន់ការស្លៀកពាក់តាមរបបប៉ុលពត?
ក្រុមអ្នកអភិរក្សនិយមបាន រិះគន់នៅលើបណ្ដាញទំនាក់ទំនងសង្គម ថា រូបភាពដែលបានតារា បង្ហាញសាច់នោះគឺជាការ“ជាន់ឈ្លី” វប្បធម៌ ដ៏ផូរផង់របស់ខ្មែរ ។ ប៉ុន្ដែសម្រាប់ក្រុម “តារា” ទាំងនោះ យល់ថា វាជា“សិល្បៈ” ហើយជាឱកាសដែលពួកគេPromotionដើម្បីមានឱកាសឈានទៅរកភាពល្បី ល្បាញកាន់តែខ្លាំងតាមស្រុកទេសដែលប្រកាន់សេដ្ឋកិច្ចទីផ្សារសេរី ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក តារាស្រីៗមួយចំនួន បានបង្ហាញភាព ស៊ិចស៊ី ប្រយោជន៍ទាក់ទាញអ្វីមួយ នេះ បើតាមការលើកឡើងរបស់ប្រិយមិត្ដ ក្នុងហ្វេសប៊ុក ។
រូបភាពស៊ិចស៊ីជាច្រើនត្រូវបាន បង្ហាញតាមបណ្តាញព័តមានដូចជា អ្នកសំដែងកែវ ពេជពិសី ,កែវនីសា,នាងឆយី,នាងកុលដាវីជាដើម។
គួររំលឹកថា “អាណាចក្រតារា” ជា ស្ពានសម្រាប់អ្នកគាំទ្រដែលមានសិល្បៈ ក្នុងបេះដូងបានជួប និងបានសម្ដែងការ គាំទ្រក្ដីស្រឡាញ់ចំពោះសិល្បករ សិល្ប ការិនីខ្មែរដែលបានខិតខំកសាងស្នាដៃ និងបម្រើការងារក្នុងវិស័យសិល្បៈតាម គ្រប់ទម្រង់ ។ ប៉ុន្ដែកម្មវិធីកាលពីយប់ ថ្ងៃទី១៥ ខែសីហា ត្រូវមហាជនប្រកាន់ធ័មតឹងហៅថាថា ជាវេទិកាដែលស្រីៗនាំគ្នាបង្អួត សាច់ដើមទ្រូងទៅវិញ ។
ទោះបីយ៉ាងណាមហាជនដែលចូលចិត្តភាពសីុវីល័យនិយាយថាសំលៀកបំពាក់ប្រពៃណីពិតជាមិនត្រូវបំភ្លេចទេនៅតាមពិធីបុណ្យទាននិងពិធីការរបស់ជាតិ។ប៉ុន្តែក្នុងពិធីបែបនេះគេមិនគួរតឹងតែងជ្រុលពេកនោះទេ៕
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sappann IT ឡើយ ៕
0 ផ្តល់មតិយោបល់: