ពានរង្វាន់​ចំនួន​៣៣ ត្រូវបាន​ផ្តល់ជូន​ក្នុង​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣​

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, August 17, 2013 0

ពិធីករ ពិធី​ការិនី តារា​សម្តែង តារាចម្រៀង ក្រុម​កំប្លែង អ្នក​ផលិត​កម្មវិធី និង វីរ​សិល្បករ ត្រូវបាន​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣ ប្រគល់​ពានរង្វាន់​ចំនួន​៣៣ ក្នុង​កម្ម​វិធី​ដ៏​អស្ចារ្យ​មួយ ដែល​ប្រព្រឹត្ត​ទៅ​នៅ​កោះ​ពេជ្រ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ ថ្ងៃទី​១៥​ខែ​សីហា​។ ​ពិធី​ប្រគល់​ពានរង្វាន់​អាណាចក្រ​តារា ត្រូវបាន​បែងចែក​ជា​ច្រើន​ផ្នែក គឺ​លើ​វិស័យ​ទូរទស្សន៍ និង​កំសាន្ត​។ ។ ពិធីករ ពិធី​ការិនី តារា​សម្តែង និង​តារា​ចម្រៀង ត្រូវបាន​ជ្រើសរើស ដោយ​ផ្អែក​លើ​ទេពកោសល្យ និង​ប្រជាប្រិយភាព គឺ​បោះឆ្នោត​តាម​ទូរស័ព្ទ​ដៃ ដើម្បី​ជ្រើសរើស​តារា​ឆ្នើម​ជាងគេ​។

ពានរង្វាន់​ទីមួយ បាន​ទៅ​លើ​ពិធី​ការិនី​ដ៏​ឆ្នើម បាន​ទៅ​លើ​អ្នកនាង យុ​គ ចិន្ដា លោក ជា វិបុល ជា​ពិធីករ​ទូ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​។ ភាពយន្ដ​ភាគ​ទូរទស្សន៍​ប្រចាំឆ្នាំ​២០១៣ បាន​ទៅ​លើ រឿង កែវភ្នែក និង​រឿង​ពន្លក​ស្នេហ៍​ក្បែរ​ជាយដែន​។ កម្មវិធី​តន្ត្រី​ថ្ងៃអាទិត្យ​របស់​ទូរទស្សន៍​ស៊ីធីអ៊ិន ក៏​បាន​ជាប់​ពានរង្វាន់​ជា​កម្មវិធី មាន​ប្រជាប្រិយភាព​យូរ​ជាង​គេ​។ ក្រុម​កំប្លែង​ប្រចាំឆ្នាំ បាន​ទៅ​លើ​ក្រុម​កំប្លែង​នាយ​ពែ​ក​មី​។



ពិធី​ការិនី​នៅ​ទូរទស្សន៍​បាយ័ន កញ្ញា ហ៊ិ​ន ច័ន្ទនី​រត្ន និង​ពិធីករ​ទូរទស្សន៍​MyTV លោក តា​ប៊ុយ នៅ​តែ​រក្សា​មុខមាត់​ក្នុង​កម្មវិធី​អាណាចក្រ​តារា​២០១៣ ជា​ពិធី​ការិនី និង​ពិធីករ មាន​ប្រជាប្រិយភាព​។​ 



អ្នក​ទទួលពាន​រង្វាន់​ផ្សេងទៀត មាន លោក ម៉ៅ អាយុទ្ធ រដ្ឋលេខា​ក្រសួង​ព័ត៌មាន អ្នកគ្រូ អ៊ឹម ចំរើន ជា​សិល្បការិនី​នៅ​មន្ទីរ​សិល្បៈ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ឯកទេស​ល្ខោន​យី​កេ និង​ចម្រៀង​ប្រពៃណី លោក ទិ​ត្យ ថា​វ​រិទ្ធ ជា​អគ្គនាយករង​ទូរទស្សន៍​បាយ័ន អ្នកគ្រូ ប៉​ន ស្រី​ម៉ៅ សិល្បការិនី នៅ​មន្ទី​សិល្បៈ​ប្រចាំ​ខេត្ត​កំពង់ចាម លោក អ៊ុន សុធា ជា​តារា​ប្រុស​ស្អាត​ប្រចាំ​ស៊ីធីអ៊ិន លោក សួន ពិសិដ្ឋ ជា​អ្នកនិពន្ធ​បទ​ភ្លេង​ដ៏​ឆ្នើម​ប្រចាំឆ្នាំ​២០១៣ អ្នកស្រី ប៉ុល ពិសី ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ឆ្នើម​ប្រចាំឆ្នាំ​២០១៣ ក្រុម​តន្ត្រីសម័យ​ឆ្នើម​ប្រចាំ​ឆ្នាំ​គឺ ក្រុម​ចចក​សមុទ្រ និង​ក្រុម UTOPIA ជា​ក្រុម​ចម្រៀង​សម័យ​ឆ្នើម​ប្រចាំ​ឆ្នាំ​។

តារាចម្រៀង​ប្រជាប្រិយភាព បាន​ទៅ​លើ លោកស្រី ហ៊ឹម ស៊ី​វន កញ្ញា មាស សុខ​សោភា ជា​តារា​ចម្រៀង​សម័យ​ស្រី​សំឡេង​ពិរោះ​ប្រចាំឆ្នាំ និង​លោក ខេមរៈ សេរី​មន្ដ ជា​តារា​ចម្រៀង​សម័យ​ប្រុស​សំឡេង​ពិរោះ​ប្រចាំឆ្នាំ​។ អ្នក​ដែល​បាន​ទទួលពាន​រង្វាន់​កិត្តិយស​អមតៈ​គឺមាន អ្នកស្រី​ឌី សា​វ៉េ​ត លោកស្រី​ច័ន្ទ ធី លោក ហ៊ូរ ឡា​វី លោកគ្រូ ប្រាក់ ប៊​ន អ្នកគ្រូ អ៊ាង ម៉ាឡៃ​។​



ពានរង្វាន់​តួឯក​ស្រី​ឆ្នើម​ប្រចាំឆ្នាំ​២០១៣​គឺ កញ្ញា កែវ ពេជ្រ​ពិសី ពានរង្វាន់​តួឯក​ប្រុស​ឆ្នើម​ប្រចាំឆ្នាំ​២០១៣​គឺ​លោក ប៉ែន ចំ​រ៉ុង​។ ពានរង្វាន់​តួ​សំខាន់​ឆ្នើម​ស្រី​ប្រចាំឆ្នាំ គឺ​អ្នកស្រី ស្វែង សុជាតា ឯ​តារា​ប្រុស​គឺ​លោក ជា សំណាង​។ ពានរង្វាន់​អ្នកដឹកនាំ​រឿង​ឆ្នើម​ប្រចាំ​ឆ្នាំ​គឺ​អ្នកស្រី ពាន់ ភួង​បុប្ផា ហើយ​ពានរង្វាន់​ភាពយន្ដ​លេចធ្លោ​ប្រចាំឆ្នាំ​គឺ រឿង​កុមារី​២៥​ឆ្នាំ​។



កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣ មាន​ពិធីករ និង​តារា​សម្តែង​ចំនួន​១២៣​រូប ដែល​ក្នុងនោះ​មាន​ពិធីករ និង​ពិធី​ការិនី​ចំនួន​៥០​នាក់ ចូលរួម​ការប្រកួតប្រជែង​ដណ្តើម​យក​ពានរង្វាន់​។ កម្មវិធី​នេះ មាន​ការចូលរួម​ពី​ព្រឹទ្ធ​សិល្បករ សិល្បករ តារាចម្រៀង សម្តែង និង​អ្នកមុខអ្នកការ​ពាក់ព័ន្ធ​វិស័យ​សិល្បៈ​កម្សាន្ត និង​បណ្ដាញ​ផ្សព្វផ្សាយ​សរុប​ជាង​១០០០​នាក់​។​

​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​សប្បាយ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​លើកស្ទួយ​និង​រក្សា​វិស័យ​សិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀម​ទំលាប់ និង​កេរដំណែល​ពី​ដូនតា​។ អាណាចក្រ​តារា ជា​កម្មវិធី​មួយ ដែល​បាន​ចាប់ផ្ដើម​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១២​មក ហើយ​នេះ​ជា​លើក​ទី​ពីរ​ដែល​កម្មវិធី​នេះ​បាន​ធ្វើឡើង​យ៉ាង​អធិកអធម​នៅ​ឆ្នាំ​២០១៣​។​

​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ និង​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​អាណាចក្រ​តារា លោក សុះ ម៉ាច មានប្រសាសន៍ថា ការ​ប្រារព្ធ​កម្មវិធី​ប្រគល់​ពាន​អាណាចក្រ​តារា​នេះ គឺ​ដើម្បី​លក់​សំបុត្រ និង​ផ្ញើ​សារ​គាំទ្រ​តារា​ទាំងអស់​នៅក្នុង​កម្មវិធី​ប្រមូល​ថវិកា​ផ្តល់ជូន សមាគម យកទៅជួយ​សិល្បករ សិល្បការី​នី​ខ្មែរ​ដែល ចាស់ជរា ស្លាប់ បាត់បង់​កាយសម្បទា ខ្វះខាត និង​ជួប​បញ្ហា​ផ្សេងៗ​។

លោក សុះ ម៉ាច ស្នើ​ដល់​សិល្បករ សិល្បការី​នី​ខ្មែរ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​ឲ្យចូល​រួម​កម្មវិធី ប្រគល់​ពាន​អាណាចក្រ​តារា​ទាំងអស់​គ្នា​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ សិល្បៈ​កម្ពុជា ឲ្យ​រីកចម្រើន​ដូច​បណ្តា​ប្រទេ​មួយចំនួន​នៅ​លើ​ពិភពលោក​៕











About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top