ឃា​ត់​ខ្លួ​ន​​​ជន​​ជា​តិ​​​អូស្ត្រា​​​លី​​ម្នាក់​​ ពី​បទ​នាំ​​​នារី​ម៉ាស្សា​ ទៅ​​រំ​លោភ​ក្នុង​ផ្ទះ​

បញ្ចូលព័ត៌មានដោយ៖Unknown on Tuesday, August 13, 2013 0

ខេត្តបាត់ដំបង ៖ បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង៧និង១៥នាទី​យប់​ថ្ងៃទី១១សីហា ២០១៣ នៅក្នុង​ហាង​ម៉ាស្សា​មួយកន្លែង​ក្នុងភូមិ​ព្រែក​មហាទេពសង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បន្ទាប់ពី​នារី​ម៉ាស្សា​ម្នាក់​ប្ដឹង​ចោទថា បាន​ល្បូ​ង​នាង​យកទៅ​រំលោភ​ដល់​ក្នុងផ្ទះ។ ជនបរទេស​នោះ​ឈ្មោះ​រ៉ូ​ប៊ឺ​ត ភិ​ធ័​រ​រ៉ូ​ឆត់ អាយុ៦១ឆ្នាំ​ជា​ជនជាតិ​អូស្ត្រាលី មានផ្ទះ​ស្នាក់នៅ​ក្នុងភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ។ បុរស​នេះ​អះអាងថា ខ្លួន​ចូលមក​ប្រទេស​កម្ពុជា៣ឆ្នាំ​ហើយ ធ្វើជា​គ្រួ​បង្រៀន​នៅ​សាកលវិទ្យាល័យ UBB និង​នៅ​ACD ក្នុង​ក្រុង​បាត់ដំបង។

សមត្ថកិច្ច​ប្រាប់ថា ការឃាត់ខ្លួន​ជនបរទេស​រូបនេះ គឺ​បន្ទាប់ពី​នារី​ម៉ាស្សា​ម្នាក់​ អាយុ២៧ឆ្នាំ បម្រើការ​ក្នុង​ហាង​ម៉ាស្សា​យីហោ«៩៩៩»ក្នុងភូមិ​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ប្ដឹង​ចោទថា បាន​ហៅ​នាង​ទៅ​ម៉ាស្សា ប៉ុន្តែ​បែរជា​ចាប់​នាង​រំលោភ​គ្មាន​ប្រណី​នៅក្នុង​ផ្ទះ រហូត​នាង​រត់ចេញ​ក្រៅ​ដើរ​ស្ទើរ​មិន​រួច។ នារីម៉ាស្សា បាន​បំភ្លឺថា បុរស​ជនបរទេស​នេះ​បាន​ហៅ​ នាង​ទៅ​ម៉ាស្សា​ឲ្យ​តាំងពី​ម៉ោង៤រសៀល​នា​ថ្ងៃនោះ ក្នុង​តំលៃ១០ដុល្លា​អាមេរិក។ ប៉ុន្តែ ​នាង​ស្មានថា ឲ្យ​ទៅ​ម៉ាស្សា​នៅផ្ទះ​សំណាក់​ឬ​ស​ណ្ឋាគារ បែរជា​ដឹក​នាង​ទៅផ្ទះ​ដែល​ជននេះ​ស្នាក់នៅ​ទៅវិញ។ នាង​និយាយថា ពេលទៅដល់​ផ្ទះ​ភ្លាម បុរស​នេះ​បាន​បង្ខំ​ឲ្យ​នាង​ដោះ​សម្លៀកបំពាក់​ងូតទឹក ដោយ​ខ្លាច​ជននេះ​ធ្វើបាប​នាង​ក៏​ធ្វើតាម  លុះ​ងូត​រួច​ជននេះ​ចាប់​នាង​អោបថើប និង​អូស​នាង​ចូល​បន្ទប់​ចាប់​នាង​រំលោភ​តាម​អំពើរចិត្ត ថែមទាំង​ប្រើប្រាស​កាមេរ៉ា​ថត​ពី​សកម្មភាព​ចាប់រំលោភ​នោះ​ទៀតផង។

នារីម៉ាស្សា បញ្ជាក់ថា បុរស​នោះបាន​បង្ខំ​រួម​រ័ក្ស​ជាមួយ​នាង​ជិត១ម៉ោង ធ្វើ​ឲ្យ​នាង​ទ្រាំ​មិនបាន ក៏​ប្រឹង​រើ​បំរាស់​រត់ចេញ​ក្រៅ​ផ្ទះ ស្រែក​ឲ្យ​គេ​ជួយ និង​រត់​ទៅសម្ងំ​ក្នុងផ្ទះ​អ្នកជិតខាង លុះ​បន្តិច​ក្រោយ​ជនបរទេស​នោះបាន​ចេញ​ដើររក​នាង តែ​រក​មិនឃើញ​ក៏​ជិះ​ម៉ូតូ​ទៅតាម​នាង​ដល់​ហាង​ម៉ាស្សា​ទៀត ប៉ុន្តែ​គ្រានោះ​នាង​ក៏បាន​ទូរស័ព្ទ​ប្រាប់​ថៅកែ​ឲ្យ​ប្ដឹង​សមត្ថកិច្ចភ្លាមៗដែរ។ នាង​ប្រាប់ថា នាង​ដើរ​ស្ទើរ​មិន​រួច​ដោយសារ​ជនបរទេស​នៅ​រំលោភ​នាង​ខ្លាំងពេក។ ជនបរទេស​ឈ្មោះ​រ៉ូ​ប៊ឺ​ត ភិ​ឆ័​រ​រ៉ូ​ឆត់ បាន​បដិសេដ​ចំពោះ​ការចោទប្រកាន់​នេះ នៅពេល​សមត្ថកិច្ច​សួរ​នាំ​ជាបឋម​ដំបូង។ ជនបរទេសរូបនេះ​បាន​និយាយ​ផ្ទុយ​ពី​នារី​រងគ្រោះ​ថា ខ្លួន​បាន​បង់ប្រាក់​ឲ្យ​នាង១០ដុល្លាអាមេរិក ជា​ថ្នូរ​និង​ការយកទៅ​រួម​រ័ក្ស១ម៉ោង ដូច្នេះ ​ខ្លួន​មិនបាន​បង្ខំ​នាង​ទេ។

លោក​កុយ ហ៊ាង នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​អនីតិជន ដែល​កំពុង​ចាត់ការ​លើ​ករណីនេះ​បាន​បញ្ជាក់ដែរថា លោក​មិនទាន់​ធ្វើការ​ស​ន្និ​ដ្ឋាន​បែបណា​ទេ ជុំវិញ​ករណីនេះ ព្រោះ​កំលាំង​ជំនាញ​កំពុង​សាកសួរ និង​កំពុង​ស្រាវជ្រាវ​នៅឡើយ។ លោក​បន្ថែមថា នៅ​ព្រឹក​ថ្ងៃទី១២ សីហា នេះ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំងជំនាញ​ ចុះ​ឆែកឆេរ​លំនៅឋាន​ជនបរទេស​នោះ ដែលមាន​តំណាង​អយ្យការ​ចូលរួម​ផងដែរ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ លោក​មិនទាន់​ទម្លាយ​ឲ្យ​ដឹង​នៅឡើយ​ទេ ព្រោះ​កំពុង​ប្រតិបត្តិការ​​ឆែកឆេរនៅឡើយ៕






About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top