គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​ពន្យារពេល​ប្រកាស​​លទ្ធ​ផល​​បោះ​ឆ្នោត​​ផ្លូវការ បន្ទាប់​ពី​រក​ឃើញ​ថា កញ្ចប់​​សុវត្ថិ​ភាព «​ក​» សុទ្ធ​តែ​​គ្មាន​​សុ​វត្ថិ​ភាព​

បញ្ចូលព័ត៌មានដោយ៖Unknown on Sunday, August 25, 2013 0


រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ នឹង​​រៀប​ចំ​​ស​ន្និ​សីទ​​សារ​ព័ត៌​មាន ស្តី​ពី​​ការ​រក​ឃើញ​​ភាព​មិន​ប្រ​ក្រ​តី ធ្ងន់​ធ្ងរ នៅ​ពេល​​ត្រួត​ពិនិត្យ​​ផ្ទៀង​ផ្ទាត់ ក​ញ្ចប់​សុវ​ត្ថិភាព «​ក​» នៅ​ទី​ស្នាក់​ការ​​របស់​ខ្លួន ស្ថិត​នៅ​​ផ្ទះ​​លេខ​​៥៧៦ផ្លូវ​ជាតិ​​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៣ ដែល​គេ​រំពឹងទុក​ថា កំដៅ​នយោបាយ​ចាប់ផ្តើម​កើនឡើង ដោយសារតែ​បញ្ហា​មិន​ប្រក្រតី នៅតែ​មិនមាន​ដំណោះស្រាយ​សមស្រប​។​

​លោក គួ​យ ប៊ុន​រឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ភាពមិនប្រក្រតី​ក្នុងពេល​បើក កញ្ចប់​សុវត្ថិភាព «​ក​» ទាំង ១៣​ការិយាល័យ នៅ​ឃុំ​ស្វាយ​ជ្រះ ក្នុង​មណ្ឌល​ខេត្តក្រចេះ មាន​ភាពមិនប្រក្រតី​ទាំងអស់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ចំនួន​អាសនៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក គួ​យ ប៊ុន​រឿន បានបង្ហាញ​ករណី នៃ​ភាពមិនប្រក្រតី​ទាំងនោះ ដែល​រួមមាន​កញ្ចប់​សុវត្ថិភាព «​ក​» ចំនួន​៦​ការិយាល័យ ត្រូវបាន​បើកចំហរ ចំនួន​សន្លឹកឆ្នោត​មិនបានការ ប្រែប្រួល​ខុសគ្នា​ពី​ទម្រង់​១១០៤ ដែល​គ​.​ជ​.​ប ផ្តល់​ថ្ងៃទី​២៨ ខែកក្កដា និង​ថ្ងៃទី​៣០ ខែកក្កដា រួមទាំង​ការ​កោស​លុប និង​សរសេរ​ថ្មី​លើ​លទ្ធផល​ចាស់​ជាដើម​។

លោក គួ​យ ប៊ុន​រឿន បាន​អះអាង​ទៀតថា ប្រសិន​ភាពមិនប្រក្រតី​មានតែ ២៥​ទៅ​៥០ សំឡេង​នោះ វា​នឹង​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​សង្គ្រោះ​ជាតិ បាត់​អាសនៈ​ដែល​នឹងត្រូវ​ទទួលបាន​។ ហេតុ​ដូច្នេះហើយ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទូច​ឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ បើក​ការស៊ើបអង្កេត​លើ​បណ្តឹង​ទាំង ១៥​ខេត្ត​-​ក្រុង របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថែមទៀត​។ គ្មាន​ការឆ្លើយតប​ភ្លាមៗ ពី​ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះ​ការបើក​កញ្ចប់​សុវត្ថិភាព​នៅក្នុង​ខេត្ត​ផ្សេងទៀត ដូច​ការចង់បាន​រប​ស់ គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ​។

ប៉ុន្តែ​លោក ព្រហ្ម ញាណ​វិចិត្រ តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ឲ្យ​ដឹងថា ក្រោយពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ មើលឃើញ​ភាពមិនប្រក្រតី​ទាំងនេះហើយ ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​ពិចារណា លើ​ការបើក​សវនាការ​ជា​សាធារណ លើ​ភាពមិនប្រក្រតី​ទាំងនេះ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ដើមបណ្តឹង​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ទាមទារ​ឲ្យ​មានការ​ពន្យារពេល ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ផងដែរ ព្រោះ​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​ពេល​តែ ២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​ដោះស្រាយ​បណ្តឹង ទាក់ទិន​ភាពមិនប្រក្រតី​៕


ប្រភពឯកសារដើម៖ សារព័ត៌មានវត្តភ្នំ

បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann ITឡើយ ៕


About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top