មន្ត្រីក្រសួងមហាផ្ទៃមិនមានបំណងបិទប្រព័ន្ធហ្វេសប៊ុកទេតែត្រូវមានការកែទម្រង់
បញ្ចូលព័ត៌មានដោយ៖Unknown
on Saturday, August 24, 2013
0
ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ក្នុងបទសម្ភាសន៏ជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងមហាផ្ទៃថា ប្រព័ន្ធហ្វេសប៊ុក គឺជាប្រព័ន្ធផ្សព្វផ្សាយកំពុងតែពេញនិយមនាពេលបច្ចុប្បន្ននេះ ដែលក្រសួងមហាផ្ទៃមិនមានបំណង បិទនោះទេ ប៉ុន្តែយើងត្រូវមានការកែទម្រង់ឲ្យបានល្អ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជា ប្រព័ន្ធហ្វេសប៊ុកកំពុងតែពេញនិយមចំពោះមនុស្សទូទៅ ដូច្នេះនៅពេលដែលយើងឲ្យប្រព័ន្ធនេះដំណើរការកំណែទម្រង់បានល្អប្រសើរនោះវានឹងមានប្រយោជន៍សម្រាប់ប្រទេសជាតិ។ យើងមិនអាចលុបហ្វេសប៊ុកបានទេ ប៉ុន្តែយើងត្រូវធ្វើឲ្យអ្នកលេងចេះប្រើប្រាស់ប្រកបដោយសីលធម៌ កុំចេះតែ និយាយ និងចេះតែសរសេរនូវអ្វីដែលមិនផ្តល់ការអភិវឌ្ឍដល់សង្គមជាតិ។
ឯកឧត្តមបន្តថា ពេលខ្លះ ប្រព័ន្ធហ្វេសប៊ុកនេះក៏មានការផ្សព្វផ្សាយផលល្អ ពេលខ្លះផ្សព្វផ្សាយផលអាក្រក់ គោលដៅសំខាន់នោះគឺឲ្យអ្នកផ្សព្វផ្សាយនោះមានការទទួលខុសត្រូវមិនមែនប្រើប្រព័ន្ធហ្វេសប៊ុកគ្រាន់តែធ្វើការប្រឆាំង និងការគាំទ្រនោះ វាមិនចំណេញទេ ព្រោះថា ហ្វេសប៊ុកជាអាវុធមុខពីរនៅពេលដែលយើងប្រើប្រាស់វាហើយ វាអាចសម្លាប់យើងវិញដោយមិនដឹងខ្លួន ដែលគេហៅថា «ធ្វើអត្តឃាតដោយខ្លួនឯង»។
ឯកឧត្តម ងី ច័ន្រ្ទផល មានប្រសាសន៍ថា អ្វីដែលសំខាន់នោះ គឺយើងត្រូវតែពង្រឹងឡើងវិញ តាមរយៈធ្វើកំណែទម្រង់តាមគោលដៅអភិបាលកិច្ចល្អឲ្យ បានប្រសើរជាងមុន ហើយការធ្វើកំណែ ទម្រង់ប្រព័ន្ធរាជរដ្ឋាភិបាលក៏ដូច្នោះដែរ ជាពិសេសកំណែទម្រង់ថ្នាក់ក្រោមជាតិ ព្រោះថាថ្នាក់ ក្រោមជាតិ មានសក្តានុពលច្រើនណាស់ ប៉ុន្តែកម្រិតយល់ដឹងរបស់ពួកគាត់នៅទាប។ កិច្ចការកំណែ ទម្រង់ថ្នាក់ក្រោមជាតិនោះមិនមែនស្ថាប័នថ្នាក់ជាតិតែម្នាក់ទេ ដែលធ្វើកំណែទម្រង់នោះ គឺមាន ទំាងអង្គការសង្គមស៊ីវិល ទាំងផ្នែកឯកជនក៏អាចចូលរួមក្នុងការធ្វើកំណែទម្រង់នេះផងដែរ៕
ប្រភពឯកសារដើម៖ ខ្មែរ៧៩
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann ITឡើយ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: