ព្រីម លីហ្សា ផ្តួលសារាយ សក្ខណា ដណ្តើមពានតារាប្រជាប្រិយឆ្នាំ២០១៣
បញ្ចូលព័ត៌មានដោយ៖Unknown
on Thursday, August 22, 2013
0
ពិតមែនហើយ នៅរាត្រីថ្ងៃទី១៥ សីហា នៅមហោស្រពកោះពេជ្រ ទស្សនិកជន មិត្តសិល្បករ សិល្បការិនី បានសម្ដែងការភ្ញាក់ផ្អើលនៅពេលដឹងថាកញ្ញា ព្រីម លីហ្សា ឈ្នះពានផ្នែកប្រជាប្រិយភាពពីកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣។
មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏មានការ លើកឡើងជាហូរហែដែរ ទាក់ទិននឹងការប្រគល់ពានតារាប្រជាប្រិយភាពជូនកញ្ញាព្រីម លីហ្សា នាឆ្នាំនេះ ដោយអ្នកខ្លះសម្តែងមតិថា ពាននេះសមបានទៅលើតារាសម្បុរស្រអែម ស្រស់សារាយ សក្ខណា ដែលជាអតីតម្ចាស់ពានតារាមានប្រជាប្រិយនាឆ្នាំ២០១២ ព្រោះនាង មានស្នាដៃ មានទេពកោសល្យ និងបានក្លាយជាតួឯកហើយក្រសោបបានកេរ្តិ៍ឈ្មោះល្បីទៀត ផង។ ខ្លះគេរិះគន់ថា តារាព្រីម លីហ្សា ជាប់ជាតារាប្រើសម្ភារទំនើបឬរបស់របរថ្លៃៗទើបសម។
ទោះបីជាយ៉ាងណា កញ្ញា ព្រីម លីហ្សា បានបកស្រាយរាល់ចម្ងល់ ក៏ដូចជាការរិះគន់ទាំងឡាយជុំវិញ កញ្ញាទទួលពានផ្នែកប្រជាប្រិយភាពពីកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ រួចហើយដែរ។ តាមការបកស្រាយមានន័យថា ការទទួលពានតារាប្រជាប្រិយនេះ គឺដោយសារតែអ្នកគាំទ្រច្រើនតាមការបោះឆ្នោត តាមទូរស័ព្ទ និងហ្វាន់ច្រើននាក់ ព្រមទាំងមហាជន ផង មិនមែនពឹងផ្អែកលើតួឯកល្បី ឬកេរ្តិ៍ឈ្មោះមានហើយមួយមុខទេ។
ចំពោះវិធីសាស្ត្របែបណាដើម្បីឱ្យ Fans បោះឆ្នោតគាំទ្រច្រើនលើសលប់បែបនេះ តារាសិចស៊ីព្រីម លីហ្សា បានបញ្ជាក់ថា ខ្ញុំបានដឹងព័ត៌មាននៅតាម website កាសែត និងទស្សនាវដ្ដីនានាទាក់ទងទៅនឹងកម្មវិធីអាណាចក្រតារា។ ដូច្នេះហើយនៅមុនមួយខែពេលកម្មវិធីនេះចាប់ផ្ដើមខ្ញុំបានសរសេរសារនៅលើ wall Facebook របស់ខ្ញុំដោយស្នើទៅដល់អ្នកគាំទ្រខ្ញុំសុំឱ្យពួកគាត់ជួយគាំទ្រ ខ្ញុំនៅក្នុងកម្មវិធីនេះ។ ពេលកម្មវិធីអាណាចក្រតារាដាក់ឱ្យមហាជនបោះឆ្នោតគាំទ្រ រយៈពេលបី ខែគឺខ្ញុំបានលះបង់ខ្ពស់ណាស់។ ជារៀងរាល់ថ្ងៃខ្ញុំតែងសរសេរសារនៅលើ wall របស់ខ្ញុំដដែលៗសុំឱ្យគេជួយបោះឆ្នោតគាំទ្រ។ តារាដែលសម្បូរទីផ្សារក្រៅប្រទេសរូបនេះបានបន្តថា ម្យ៉ាងទៀតនៅពេលខ្ញុំនាំយកអំណោយជួយដល់សិស្សសាលាក្រីក្រមួយចំនួនខ្ញុំតែងទៅសំពះសុំពួកគាត់ឱ្យចូលទៅក្នុង website អាណាចក្រតារាមើលលេខកូដរបស់ខ្ញុំដើម្បីបោះឆ្នោតគាំទ្រ។ ខ្ញុំខំប្រឹងណាស់ដើម្បីគេបោះឆ្នោតគាំទ្រខ្ញុំ មិនមែនសុខៗមនុស្សម្នាក់មកបោះឆ្នោតគាំទ្រខ្ញុំឯណា លុះត្រាតែយើងមានអ្វីមួយនិយាយទៅកាន់គេដែរបានគេជួយផ្ញើសារមួយ ឬច្រើនទៅកាន់យើង។
នាងសង្កត់ធ្ងន់ថា ហេតុផលមួយប្រៀបដូចជាការបោះឆ្នោតថ្នាក់ជាតិទើបចប់ កាលពីពេលថ្មីៗចឹង សួរថាអ្នកតំណាងរាស្ត្រមួយរូបចង់ជាប់ឆ្នោតដោយគាត់អង្គុយនៅតែ មួយកន្លែងដោយចាំឱ្យប្រជាជនមកបោះឆ្នោតឱ្យ សួរថាតើប្រជាជនគាត់បោះឆ្នោតឱ្យទេ?
តាមការបកស្រាយខាងលើនេះ មិត្តអ្នកគាំទ្រ និងអ្នកលេងហ្វេសប៊ុកបានគាំទ្រ និងលើកទឹកចិត្តថែមទៀតផង ដូចជា Road Block Sun សរសេរថា ខ្ញុំគាំទ្រចំពោះអ្វីដែលកញ្ញានិយាយ។ សំរាប់ពានលើកក្រោយសូមអោយកញ្ញាលះបង់ ទៅកាន់សង្គមឲ្យបានច្រើនជាងនេះទៅទៀតណា ព្រោះថាការជួយសង្គមដោយមិនទាមទារផលតបស្នងនឹងធ្វើអោយកញ្ញានឹងទទួលបានការគាំទ្រកាន់តែច្រើន និងការស្រឡាញ់ដោយសុទ្ធចិត្តទៀតផង។ អ្នកនាងប្រាកដជាស្គាល់ Angelina Jolie ហើយអ្នកណាមិនស្គាល់គាត់ថាគាត់បានជួយសង្គមពិភពលោកបានច្រើនណាស់។ ខ្ញុំគិតថា កញ្ញាប្រាកដជាធ្វើបានហើយខ្ញុំសូមគាំទ្រ ១០០ភាគរយ។ សូមបញ្ជាក់ថា តាមអ្នកជិតស្និទ្ធនឹងកញ្ញាព្រីម លីហ្សាបានឲ្យដឹងថា យុទ្ធនាការ៣ខែ សម្រាប់ឃោសនារកសំឡេងគាំទ្រពីមហាជនពិតជាខ្លាំងក្លា ពិសេសតាមយុវវ័យជាសិស្ស វិទ្យាល័យ មហាវិទ្យាល័យ និងតាមបណ្តាញសង្គមហ្វេសប៊ុក ដោយនាងមានហ្វេសប៊ុកយ៉ាង តិច៤សម្រាប់ចែករំលែករៀងរាល់ថ្ងៃ និងសូមឲ្យមិត្តជួយបោះឆ្នោតគាំទ្រ…។ ចុងក្រោយ តារាសាច់សខ្ចីព្រីម លីហ្សា ដែលធ្លាប់ជាប់លេខ២ពីកម្មវិធី The Secret of The Night នៅវៀតណាម ដែលមានតារាល្បីៗ ១២ប្រទេសចូលរួមប្រកួត ក៏បានទទួលពានតារាប្រជាប្រិយឆ្នាំ២០១៣ នៅកម្ពុជា សម្រាប់លើកស្ទួយខ្សែជីវិតនាងឲ្យកាន់តែល្បីល្បាញ និងរុងរឿងថែមទៀត៕
ប្រភពដើម៖ សារព័ត៌មានវាលឥន្រ្ទីយ៍
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: